អាម៉េរិក Archives - Millions times

ការ​លើកលែង​ពន្ធ​គយ​របស់​សហរដ្ឋ​អាម៉េរិក​ផ្តល់​ឱកាស​សម្រាប់​ឧស្សាហកម្ម​ស្វាយចន្ទី​កម្ពុជា​
​ឧស្សាហកម្ម​ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​ ​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ​គយ​ថ្មី​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាម៉េរិក ​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​លើកឡើង​ថា​ សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​ដ៏​មាន​កម្រិត​របស់​ប្រទេស​កម្ពុជា​ ​នៅតែ​បន្ត​រារាំង​ប្រទេស​នេះ​មិន​ឱ្យ​ទាញយក​ផលប្រយោជន៍​បាន​ពេញលេញ​ពី​ឱកាស​មួយ​នេះ​។

​បន្ទាប់ពី​ការ​ស៊ើបអង្កេត​តាម​មាត្រា​ ​៣០១​ ​(​Section​ ​301​) ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ​(​USTR​) ​បាន​ដាក់​ពន្ធ​គយ ​១០​ ​ភាគរយ ​លើ​មុខ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា​។ ​សហរដ្ឋ​អាម៉េរិក​ក៏​បាន​ប្រកាស​ដាក់​ពន្ធ​គយ​រហូតដល់​ ​១២,៥​ ​ភាគរយ ​លើ​មុខ​ទំនិញ​នាំចូល​ពី​ប្រទេស​ចំនួន​ ​៣៨​ ​ផ្សេង​ទៀត​ ​រួមទាំង​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ផងដែរ​។

​ទោះបីជា​មាន​វិធានការ​ពន្ធ​គយ​ថ្មី​ទាំង​នេះ​ក៏ដោយ​ ​កម្ពុជា​ទទួលបាន​ការ​លើកលែង​សម្រាប់​ផលិតផល​មួយចំនួន​ដែល​មិន​ត្រូវ​ បាន​ផលិត​នៅក្នុង​សហរដ្ឋ​អាម៉េរិក ​រួមទាំង​គ្រាប់​ស្វាយចន្ទី​ផងដែរ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​កត់សម្គាល់​ថា​ ​កម្ពុជា​នាំចេញ​ទិន្នផល​ស្វាយចន្ទី​ភាគ​ច្រើន​ជា​ទម្រង់​វត្ថុធាតុ​ដើម​ (​គ្រាប់​ស្ងួត​) ​ដែល​កម្រិត​ដល់​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​កែច្នៃ​ ដ្បិត​ទីផ្សា​អាមេរិក​ត្រូវការ​គ្រាប់​ចន្ទី​កែច្នៃ​។

​ទោះបីជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយចំនួន​បាន​គាំទ្រ​ដល់​គម្រោង​នានា​ដែល​មាន​គោលបំណង​ពង្រីក​ការ​នាំចេញ​សាច់​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ក៏ដោយ​ ​ក៏​លទ្ធផល​ទទួលបាន​នៅតែ​មាន​កម្រិត​តិចតួច​នៅឡើយ​។ ​គំនិត​ផ្តួចផ្តើម​ទាំង​នេះ​ភាគ​ច្រើន​ផ្តោត​លើ​ការ​កែច្នៃ​ ​និង​ការ​ជម្រុញ​ការ​នាំចេញ​ ​ខណៈ​ដែល​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​នៅតែ​បន្ត​ធ្លាក់ចុះ​ ​ដែល​ធ្វើឱ្យ​រារាំង​ដល់​សមត្ថភាព​នៃ​ឧស្សាហកម្ម​នេះ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នៅក្នុង​ទីផ្សារ​។

​លោក​ ​អួន​ ស៊ីឡុត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​(​សសក​) ​ជឿជាក់​ថា​ ​ការ​បង្កើន​ការ​កែច្នៃ​ក្នុង​ស្រុក​នៅតែ​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​កម្ពុជា​ ​ក្នុង​ការ​ចាប់​យក​តម្លៃ​បន្ថែម​ឱ្យ​បាន​កាន់តែ​ច្រើន​ពី​វិស័យ​ស្វាយចន្ទី​របស់​ខ្លួន​ ​បង្កើត​ឱកាស​ការងារ​ ​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​។​

វិធានការ​ពាណិជ្ជកម្ម​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ​ក៏​រួមបញ្ចូល​ទាំង​ការ​លើកទឹកចិត្ត​ពន្ធ​គយ​ពិសេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា​ ​ដោយ​ផ្អែក​លើ​បរិមាណ​កប្បាស ​និង​ក្រណាត់​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​ត្រូវបាន​នាំចូល​សម្រាប់​សង្វាក់​ផលិតកម្ម​។ ​គោលនយោបាយ​នេះ​ ​មាន​គោលបំណង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បញ្ជាទិញ​វត្ថុធាតុ​ដើម​ពី​សហរដ្ឋ​អាម៉េរិក ​ព្រមទាំង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​។

​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​មាន​ ក្នុង​ឆ្នាំ​២០២៥​ កម្ពុជា​បាន​នាំចេញ​ផលិតផល​កាត់ដេរ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ទៅកាន់​សហរដ្ឋ​អាមេរិក​។ ​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​ កម្ពុជា​បាន​នាំចូល​កប្បាស ​និង​ក្រណាត់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​២,៨​ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ពី​ប្រទេស​ចិន​ ​សម្រាប់​ផលិតកម្ម​កាត់ដេរ ​ខណៈ​ដែល​ការ​នាំចូល​កប្បាស ​និង​ក្រណាត់​ពី​សហរដ្ឋ​អាមេរិក​ ​មាន​សរុប​ត្រឹមតែ​ប្រមាណ​ ​១៣៧​ ​០០០​ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

​លោក​ ​Casey​ ​Barnett​ ​អតីត​ប្រធាន​សមាគម​ពាណិជ្ជកម្ម​អាម៉េរិក​នៅ​កម្ពុជា​ ​(​AmCham​) ​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​ប្រឈមមុខ​នឹង​ទាំង​ឱកាស​ និង​បញ្ហា​ប្រឈម ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​រៀបចំ​ដាក់ចេញ​នូវ​ពន្ធ​គយ​ជុំ​ទី​ពីរ ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ផលិតកម្ម​លើ​ស ​ក្រោម​ការ​ស៊ើបអង្កេត​តាម​មាត្រា​ ​៣០១​។

​លោក​បាន​កត់សម្គាល់​ថា​ ​ការ​ប្រកាស​ពន្ធ​គយ​នា​ពេល​ខាងមុខ​នេះ​ ត្រូវបាន​រំពឹង​ថា​នឹង​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​ ​ហើយ​អាចនឹង​ផ្តល់ឱ្យ​កម្ពុជា​នូវ​អត្រា​ពន្ធ​គយ​អំណោយផល​ជាង​មុន​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ក៏​អាចនឹង​អម​មក​ជាមួយ​នូវ​លក្ខខណ្ឌ​ដែល​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​ ​និង​ធ្វើ​ពិពិធកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ផងដែរ​។

​លោក​ ​Barnett​ ​បាន​បន្ថែម​ថា​ ​បន្ទាប់ពី​ការ​សម្រេចចិត្ត​លើ​ពន្ធ​សមត្ថភាព​ផលិតកម្ម​លើស​នេះ​ ការិយាល័យ​ ​USTR​ ​ត្រូវបាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ការ​ពិភាក្សា​ឡើងវិញ​ជាមួយ​កម្ពុជា​ ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​ដែល​បាន​ស្នើ​ឡើង​។ ​ការ​ចរចា​នេះ​ ​មាន​គោលបំណង​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ ​និង​បើក​ផ្លូវ​សម្រាប់​ការ​ពិនិត្យ​ ​និង​ផ្តល់​សច្ចាប័ន​ដោយ​រដ្ឋសភា​កម្ពុជា​។

​សម្រាប់​ឧស្សាហកម្ម​ស្វាយចន្ទី​កម្ពុជា​ ​ការ​វិវត្ត​ទាំងនេះ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រីក​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​។ ​ក្រុម​អ្នកសង្កេតការណ៍​ឧស្សាហកម្ម​បាន​លើកឡើង​ថា​ ​ប្រសិនបើ​គ្មាន​ការ​វិនិយោគ​ធំ​ដុំ​លើ​រោងចក្រ​កែច្នៃ​ទេ​នោះ​ ​ប្រទេស​នេះ​នឹង​នៅតែ​បន្ត​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ភាគ​ច្រើន​របស់​ខ្លួន​ ​ខណៈ​ដែល​ខកខាន​ឱកាស​ក្នុង​ការ​ទទួលបាន​ផលប្រយោជន៍​ពី​ការ​ចូល​ទៅកាន់​ទីផ្សារ​អនុគ្រោះ​ពន្ធ​ ​និង​ការ​នាំចេញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ការ​លើកលែង​ពន្ធ​គយ​របស់​សហរដ្ឋ​អាម៉េរិក​ផ្តល់​ឱកាស​សម្រាប់​ឧស្សាហកម្ម​ស្វាយចន្ទី​កម្ពុជា​ appeared first on Millions times.

សហរដ្ឋអាម៉េរិក សម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា
សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា និងផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាមេរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទីជាដើម។ នេះបើយោងតាមការបញ្ជាក់របស់លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក Casey Barnett បានសរសេរនៅលើបណ្តាញសង្គមថា៖ ថ្ងៃនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) បានដាក់ពន្ធគយអត្រា 10% លើកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតតាមមាត្រា 301។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់ពន្ធគយអត្រា 12.5% លើប្រទេសចំនួន 38 ផ្សេងទៀត រួមទាំងប្រទេសថៃ និងវៀតណាមផងដែរ។ លើសពីនេះ សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាម៉េរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទីជាដើម។

ចំណុចសំខាន់នោះគឺ សហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជានូវការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាសអាម៉េរិក ដែលកម្ពុជានាំចូល។ ការលើកលែងពន្ធសម្រាប់ការនាំចូលកប្បាសអាមេរិកនេះ មានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

នេះជាឱកាស ប៉ុន្តែក៏ជាហានិភ័យផងដែរ។ ក្នុងឆ្នាំ 2025 កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាម៉េរិកក្នុងទឹកប្រាក់ 4 ពាន់លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចូលកប្បាស និងក្រណាត់ពីប្រទេសចិនក្នុងទឹកប្រាក់ 2.8 ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់នាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ចំណែកឯការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិកវិញ មានត្រឹមតែ 137,000 ដុល្លារប៉ុណ្ណោះ ដែលជាចំនួនតូចតាចបំផុត។

ហានិភ័យនោះគឺថា ក្នុងរយៈពេលខ្លី កម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ 10% ពីសហរដ្ឋអាមេរិកដូចគ្នា ព្រមទាំងការលើកលែងពន្ធសម្រាប់សម្លៀកបំពាក់ផងដែរ។ ប្រទេសទាំងពីរនេះជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរ ហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់ផងដែរ។ កម្ពុជាខ្វះរោងចក្រផលិតក្រណាត់។ ដូច្នេះ កម្ពុជាត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់ បើពុំដូច្នោះទេ នឹងបាត់បង់ការបញ្ជាទិញបន្តិចម្តងៗ។ ឧបសគ្គរួមមាន តម្លៃអគ្គិសនីខ្ពស់នៅកម្ពុជា និងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏លំបាក។

កម្ពុជាក៏ប្រឈមនឹងហានិភ័យ និងឱកាសផងដែរ ចំពោះពន្ធគយសំណុំទីពីរ ដែលនឹងត្រូវប្រកាសដោយ USTR ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតតាមមាត្រា 301 ស្តីពីសមត្ថភាពផលិតកម្មលើស។ ពន្ធទីពីរនេះ ត្រូវបានរំពឹងថានឹងចេញក្នុងរយៈពេលពីរខែខាងមុខ។ កម្ពុជាអាចនឹងទទួលបានអត្រាអំណោយផលក្នុងពន្ធបន្ទាប់នេះ ប៉ុន្តែក៏អាចមានលក្ខខណ្ឌតម្រូវឱ្យកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិនផងដែរ។ បន្ទាប់ពីពន្ធស្តីពីសមត្ថភាពផលិតកម្មលើសនេះ USTR ត្រូវបានរំពឹងថានឹងវិលត្រឡប់មកពិភាក្សាជាមួយកម្ពុជាឡើងវិញ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade) ដើម្បីបញ្ចប់ការធ្វើវិសោធនកម្ម និងជំរុញឱ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័ន។

ឧបសគ្គមួយទៀតចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជា គឺកង្វះវឌ្ឍនភាពជាសាធារណៈណាមួយ ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ កម្ពុជានឹងបាត់បង់ការលើកលែងក្រោមប្រព័ន្ធ EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) ពីសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ ហើយម៉ាកយីហោនានាមិនសុខចិត្តបង្កើនការបញ្ជាទិញនៅកម្ពុជាឡើយ លុះត្រាតែមានសញ្ញានៃវឌ្ឍនភាពឆ្ពោះទៅសម្រេចបាន FTA ឬរបបពន្ធអំណោយផលផ្សេងទៀត នៅពេលការលើកលែង EBA ផុតកំណត់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post សហរដ្ឋអាម៉េរិក សម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា appeared first on Millions times.

បណ្ដាក្រុមហ៊ុនអាម៉េរិកមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា បានបង្ហាញការប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦,បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល​ រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ, លក់រាយ, ក៏ដូចជា ធនាគារ និងហិរញ្ញវត្ថុ។ ក្នុងឱកាសនៃជំនួប, គណៈប្រតិភូ USABC​បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង, ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតនៅលើមាគ៌ា​ និង ទិសដៅយ៉ាងត្រឹមត្រូវ។

ជាមួយគ្នានោះ, គណៈប្រតិភូ USABC បានបង្ហាញបំណងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

គណៈប្រតិភូ USABC ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិកនៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងមានវត្តមាននៅកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង, ពង្រីកការវិនិយោគ និង ស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត​ នៅកម្ពុជា។

គណៈប្រតិភូ USABC ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា បណ្ដាក្រុមហ៊ុនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជានេះ បានចូលរួមចំណែកដល់កិច្ចការសង្គមនៅកម្ពុជា ដែលទាក់ទងទៅនឹងវិស័យសុខាភិបាល, អប់រំ និងវិស័យជាច្រើនទៀត​ ក៏ដូចជាការចូលរួមចំណែកការកសាងសមត្ថភាព និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា​ ព្រមទាំងវិស័យ SMEs ផងដែរ។

ជាមួយគ្នានោះ, បណ្ដាក្រុមហ៊ុននៃគណៈប្រតិភូ USABC ដែលកំពុងវិនិយោគនៅកម្ពុជា ក៏បានបញ្ជាក់សាជាថ្មីអំពីការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ​​ ជាមួយកម្ពុជា​បន្ថែមទៀត ដើម្បីបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះបណ្ដាក្រុមហ៊ុនវិនិយោគអាម៉េរិក ដែលបានជឿជាក់ និងទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមលើនោះ, សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិកក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួន ក៏ដូចជាការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូ USABC អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទៅដល់ភាពជោគជ័យរបស់បណ្ដាវិនិយោគិននៅកម្ពុជា ដោយក្នុងនោះ សម្ដេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការអនុគ្រោះពន្ធ, ការកែទម្រង់ស្ថាប័ន, និងការធ្វើសាមញ្ញកម្មនីតិវិធី ដើម្បីសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មរបស់វិនិយោគិន ក៏ដូចជារក្សានូវភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។

សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងការប្រកួតប្រជែង​ដោយស្មើភាពរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។

ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ USABC បន្តផ្សារភ្ជាប់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post បណ្ដាក្រុមហ៊ុនអាម៉េរិកមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត appeared first on Millions times.

កម្ពុជា-អាម៉េរិក បន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា តាមរយៈកិច្ចពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុង​​ឱកាសដែលលោកស្រី Aleksandra Zittle ទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានរំលេចជាពិសេសលើ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Agreement on Reciprocal Trade – ART) ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាសធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ (Air Transport Agreement / Open Skies) ដែលភាគីទាំងពីរទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាកិច្ចព្រមព្រៀងបើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

ឆ្លើយយតបទៅនឹង បដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារជា ប្រធានផ្នែកនយោបាយសេដ្ឋកិច្ច (Political-Economic Chief) នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។

ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើននិងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។

បន្ថែមពីនោះ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះរូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពរស់រវើក ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ក្នុងជំនួបនារសៀលនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញ៖ (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។

ជាមួយគ្នានេះ លោកស្រីភារធារI បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

ជំនួបពិភាក្សាការងារនាឱកាសនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល បើកចំហ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈរួមដ៏មោះមុតក្នុងការបន្តពង្រឹងចំណងមិត្តភាព ព្រមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានភាពស៊ីជម្រៅ រឹងមាំ និងហុចផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃប្រជាជាតិទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ទៅថ្ងៃអនាគត។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបានឈានដល់ជាង ៧,៤ ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆមាសទីមួយ ឆ្នាំ ២០២៦ កើនឡើង ៣១,៤ ភាគរយ ធៀបនឹងឆ្នាំមុន។

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ២៩,៨ ភាគរយដល់ ៥,៦ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីសហរដ្ឋអាមេរិកបានកើនឡើង ៨៦,៤ ភាគរយដល់ ៣០៧ លានដុល្លារ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post កម្ពុជា-អាម៉េរិក បន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា appeared first on Millions times.

ក្រុមហ៊ុនអាម៉េរិក បោះទុន ១០០ លានដុល្លារ គាំទ្រដល់គម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិតេជោ
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) និង ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានចុះហត្ថលេខាជាផ្លូវការលើកញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ» របស់កម្ពុជា។

ការចុះហត្ថលេខានេះ ត្រូវបានឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពី លោក ទិត្យ ពៅ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស្រី ឧកញ៉ា វេជ្ជបណ្ឌិត លឹម លីណា អនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង លោកស្រី Caroline Vik នាយកាប្រតិបត្តិគោលនយោបាយ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) អមជាមួយមន្ត្រីទូតអាម៉េរិកប្រចាំនៅកម្ពុជា។

យោងតាមប្រភពព័ត៌មានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា នេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការសម្រេចបាននូវហិរញ្ញប្បទានពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងនូវទំនុកចិត្តកម្រិតអន្តរជាតិមកលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។

ប្រភពព័ត៌មានឱ្យដឹងទៀតថា ទោះជាយ៉ាងណាក៏ដោយ កិច្ចការផ្លូវច្បាប់ ហិរញ្ញវត្ថុ អនុលោមភាព និងលក្ខខណ្ឌបិទបញ្ចប់ការចរចាដ៏សំខាន់ៗបំផុត នៅតែជាដំណាក់កាលចម្បងខាងមុខដែលត្រូវសម្រេចឱ្យបាន មុនពេលកញ្ចប់ហិរញ្ញប្បទាននេះចូលជាធរមានពេញលេញ និងអាចដកសាច់ប្រាក់យកមកប្រើប្រាស់បាន។

កញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិកដែលបានផ្តល់ដោយ DFC នេះ គួរតែត្រូវបានចាត់ទុកថាមានតម្លៃលើសពីកម្ចីសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធម្មតា ដោយហេតុថា នេះជាការវិនិយោគយុទ្ធសាស្ត្ររយៈពេលវែង ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់ ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Capital Optimization) ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងនិរន្តរភាព រយៈពេលវែងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងនាមជាច្រកទ្វារអាកាសចរណ៍អន្តរជាតិឈានមុខគេរបស់កម្ពុជា។

ហិរញ្ញប្បទាននេះ ត្រូវបានរំពឹងថានឹងរួមចំណែកដល់គោលបំណងយុទ្ធសាស្ត្រដែលផ្សារភ្ជាប់គ្នាទៅវិញទៅមកចំនួន ៦ រួមមាន៖១. ការពង្រឹងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឧត្តមភាពប្រតិបត្តិការ (Infrastructure Capacity & Operational Excellence ២. ការបង្កើននិរន្តរភាពហិរញ្ញវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Financial Sustainability & Capital Structure) ៣. ការជម្រុញយុទ្ធសាស្ត្រប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ (Regional  Aviation Hub Strategy) ៤. ការធ្វើជាកាតាលីករជម្រុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ (Economic Growth & Investment) ៥. ការបង្ហាញពីទំនុកចិត្តលំដាប់អន្តរជាតិដ៏រឹងមាំមកលើព្រះរាជាណាចក្រកម្ពុជា (International Confidence) និង៦. ការកៀរគរទុនបន្ថែមពីប្រភពស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា (Mobilizing International Capital)៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុនអាម៉េរិក បោះទុន ១០០ លានដុល្លារ គាំទ្រដល់គម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិតេជោ appeared first on Millions times.

កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន នៃប្រទេសទាំងពីរ  ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ និងដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

កិច្ចសន្ទនានេះ មានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តមអគ្គលេខាធិការរង ក.អ.ក., លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី៤ នារសៀលនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ន និងវិស័យឯកជនអាម៉េរិកទាំងអស់ដែលបានចូលរួមនាឱកាសនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។

ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនគឺជាយន្តការដែលចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយគោលការណ៍នេះធានាថាការវិនិយោគដែលមានស្រាប់នឹងបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលវែង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥, ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម លើការរៀបចំជំនួបអាហារពេលព្រឹកការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ផ្លាស់ប្តូរព័ត៌មានជាមួយរាជរដ្ឋាភិបាលបានកាន់តែញឹកញាប់ និងជិតស្និទ្ធជាងមុន សំដៅផ្លាស់ប្តូរការយល់ដឹង និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគាំទ្រវិនិយោគិន។ យន្តការនេះនឹងបម្រើជាវេទិកាបន្ថែមមួយទៀតដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិននៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។

ទន្ទឹមនឹងនេះ លោកស្រីភារធារី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៤នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

តាមរយៈវេទិកានៃកិច្ចសន្ទនានារសៀលនេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុតចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនាទាំង៣លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា appeared first on Millions times.