អាកាសយានដ្ឋាន Archives - Millions times

ក្រុមហ៊ុនអាម៉េរិក បោះទុន ១០០ លានដុល្លារ គាំទ្រដល់គម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិតេជោ
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) និង ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានចុះហត្ថលេខាជាផ្លូវការលើកញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ» របស់កម្ពុជា។

ការចុះហត្ថលេខានេះ ត្រូវបានឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពី លោក ទិត្យ ពៅ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស្រី ឧកញ៉ា វេជ្ជបណ្ឌិត លឹម លីណា អនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង លោកស្រី Caroline Vik នាយកាប្រតិបត្តិគោលនយោបាយ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) អមជាមួយមន្ត្រីទូតអាម៉េរិកប្រចាំនៅកម្ពុជា។

យោងតាមប្រភពព័ត៌មានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា នេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការសម្រេចបាននូវហិរញ្ញប្បទានពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងនូវទំនុកចិត្តកម្រិតអន្តរជាតិមកលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។

ប្រភពព័ត៌មានឱ្យដឹងទៀតថា ទោះជាយ៉ាងណាក៏ដោយ កិច្ចការផ្លូវច្បាប់ ហិរញ្ញវត្ថុ អនុលោមភាព និងលក្ខខណ្ឌបិទបញ្ចប់ការចរចាដ៏សំខាន់ៗបំផុត នៅតែជាដំណាក់កាលចម្បងខាងមុខដែលត្រូវសម្រេចឱ្យបាន មុនពេលកញ្ចប់ហិរញ្ញប្បទាននេះចូលជាធរមានពេញលេញ និងអាចដកសាច់ប្រាក់យកមកប្រើប្រាស់បាន។

កញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិកដែលបានផ្តល់ដោយ DFC នេះ គួរតែត្រូវបានចាត់ទុកថាមានតម្លៃលើសពីកម្ចីសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធម្មតា ដោយហេតុថា នេះជាការវិនិយោគយុទ្ធសាស្ត្ររយៈពេលវែង ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់ ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Capital Optimization) ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងនិរន្តរភាព រយៈពេលវែងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងនាមជាច្រកទ្វារអាកាសចរណ៍អន្តរជាតិឈានមុខគេរបស់កម្ពុជា។

ហិរញ្ញប្បទាននេះ ត្រូវបានរំពឹងថានឹងរួមចំណែកដល់គោលបំណងយុទ្ធសាស្ត្រដែលផ្សារភ្ជាប់គ្នាទៅវិញទៅមកចំនួន ៦ រួមមាន៖១. ការពង្រឹងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឧត្តមភាពប្រតិបត្តិការ (Infrastructure Capacity & Operational Excellence ២. ការបង្កើននិរន្តរភាពហិរញ្ញវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Financial Sustainability & Capital Structure) ៣. ការជម្រុញយុទ្ធសាស្ត្រប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ (Regional  Aviation Hub Strategy) ៤. ការធ្វើជាកាតាលីករជម្រុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ (Economic Growth & Investment) ៥. ការបង្ហាញពីទំនុកចិត្តលំដាប់អន្តរជាតិដ៏រឹងមាំមកលើព្រះរាជាណាចក្រកម្ពុជា (International Confidence) និង៦. ការកៀរគរទុនបន្ថែមពីប្រភពស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា (Mobilizing International Capital)៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុនអាម៉េរិក បោះទុន ១០០ លានដុល្លារ គាំទ្រដល់គម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិតេជោ appeared first on Millions times.

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានការលក់ដូរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឱ្យឯកជនឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងជាថ្មីថា គ្មានការលក់ដូរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឱ្យឯកជនឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ មានប្រសាសន៍អះអាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ” នៅព្រឹកថ្ងៃចន្ទ ទី ២០ ខែតុលា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា ៖«ព្រលាន្ដយន្ដហោះចាស់ គ្មានការលក់ដូរឡើយ នៅតែជាអចលនទ្រព្យ និងការគ្រប់គ្រងរបស់រដ្ឋដដែល»។

ទន្ទឹមនេះ សម្ដេចធិបតី បានលើកឡើងថា ការថែទាំព្រលានយន្ដហោះចាស់ គឺប្រើប្រាស់ថវិកា ៣ លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចធិបតី បានបន្តថា ព្រលានយន្ដហោះចាស់នេះ គឺត្រៀមទុកជាកន្លែងចុះចត ក្នុងករណីព្រលានយន្ដហោះថ្មី មានបញ្ហាណាមួយ។

តាមដានជាមួយយើង៖   Million Times

បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រលានយន្ដហោះចាស់ នឹងរៀបទៅជាសួនច្បារសាធារណៈ សម្រាប់ពលរដ្ឋលំហែរកាយ ហើយត្រូវបានថែទាំទុកឲ្យល្អ កុំឱ្យប៉ះពាល់ដល់ផ្លូវហោះហើរ។

សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ដើមឆ្នាំក្រោយ នឹងបើកព្រលានយន្ដហោះចាស់ឱ្យពលរដ្ឋចូលលេងកម្សាន្ដ លំហែរកាយ ខណៈបច្ចុប្បន្នកំពុងរៀបចំដាំដើមឈើ និងបែងចែកឱ្យដាច់កន្លែងណាមិនអនុញ្ញាត។

សម្ដេចធិបតី បានថ្លែងបន្តថា ព្រលានយន្ដហោះចាស់ ជាស្នាព្រះហ័សរបស់ព្រះបរមរតនកោដ្ឋ ដូច្នេះត្រូវថែរក្សាទុកឱ្យបានល្អ ហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំអ្នកដែលនិយាយថា ព្រលានយន្ដហោះចាស់លក់ សូមបញ្ឈប់ការគិត និងនិយាយ ព្រោះសម្ដេចប្រកាសថាហើយ មិនលក់ដាច់ខាត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សង្កត់ធ្ងន់ថា ថ្ងៃមុនបញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់ ដែលលួចរត់ឯកសារបន្លំលក់ដីព្រលាន និងបន្លំហត្ថលេខាសម្ដេច និងសម្ដេចតេជោ ហើយគ្មានការរត់ការដោះដូរដីព្រលានចាស់ ជាមួយវិស័យឯកជននោះឡើយ៕

អត្ថបទ៖ ប៊ី

second...

x

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានការលក់ដូរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឱ្យឯកជនឡើយ appeared first on Millions times.

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ អញ្ជើញជាអធិបតីភាពក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រឹកនេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងក្នុងពិធីបើកសម្ពោធជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)”។

អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ (ពីរពាន់បីរយ) លានដុល្លារអាម៉េរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ។

ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (KTI) ដែល​ប្រសិទ្ធនាម​ដោយ​សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា។

តាមដានជាមួយយើង៖   Million Times

ការវិនិយោគសាងសង់ KTI (ដំណាក់កាលទី១) មានចំនួន ២,៣០០ លានដុល្លារអាម៉េរិកដោយ​រួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយ​អ្នកដំណើរពិសេស (VVIP Terminal) ទីលាន​ចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយ​ហិរញ្ញប្បទាន និង​ចំណាយសម្រាប់ការផ្ទេរ​ប្រតិបត្តិការ​ពី​អាកាសយាន​ដ្ឋាន​​​អន្តរជាតិ​ភ្នំពេញ មក KTI។

ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុន​តាមរយៈ​​​មូលបត្រ​បំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។ អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត 4F នេះ ត្រូវបានគ្រប់គ្រង និង​សាងសង់​ទាំងមូល​ដោយ​ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់​រួមមានបី​ដំណាក់កាល ដោយដំណាក់​កាល​ទី ១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ អាច​ទទួលអ្នកដំណើរបាន ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាល​ទី ៣ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ។

ផ្អែកតាមកម្មវិធីការងារបានចំណាយពេលសាងសង់ចំនួនជាង ៥ ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ និងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥៕

អត្ថបទ៖ ប៊ី

second...

x

The post សម្តេចធិបតី ហ៊ុន ម៉ាណែត​​ អញ្ជើញជាអធិបតីភាពក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រឹកនេះ appeared first on Millions times.