ឡេង ចាន់ណា Archives - Millions times

មេធាវីរាជរដ្ឋាភិបាល នឹងចុះទៅខេត្តសៀមរាប ជួបជាមួយជនរងគ្រោះក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា
លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន ៣៩៧នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន សុីធី វើលដ៍ ឯ.ក ក្នុងជំនួបលើកទី១២ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

យោងលើទំព័រហ្វេសប៊ុករបស់ក្រុមមេធាវីរាជរដ្ឋាភិបាល សរុបជំនួបទាំង ១២លើក ក្រុមមេធាវីរាជរដ្ឋាភិបាល ទទួលបានការប្រគល់សិទ្ធិពីពលរដ្ឋរងគ្រោះ សរុបចំនួន៤,១១១នាក់ ។​ ជំហានបន្ទាប់ ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចុះតាមបណ្ដាខេត្តតែម្ដង ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋរងគ្រោះ សំដៅកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរមករាជធានីភ្នំពេញ។

តាមដានជាមួយយើង៖   Million Times

លោក  គី តិច បានថ្លែងថា ជំហានបន្ទាប់ទៅមេធាវីរាជរដ្ឋាភិបាល នឹងចុះទៅខេត្តសៀមរាប ដើម្បីជួបជាមួយជនរងគ្រោះផ្សេងទៀតដែលនៅសេសសល់ ខណៈលើកនេះជំនួបចុងក្រោយសម្រាប់អ្នកនៅរាជធានីភ្នំពេញ និងជនរងគ្រោះដែលនៅក្បែររាជធានីភ្នំពេញ។ លោកថា សម្រាប់ជំនួបនៅខេត្តសៀមរាប ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៅពេលក្រោយ។

បើតាមប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលរូបនេះ ការជួបប្រជាពលរដ្ឋរងគ្រោះក្នុងគោលបំណងធំចំនួន២ រួមមានទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ សម្តេចបានអះអាងថា រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកក្រុមមេធាវីរាជរដ្ឋាភិបាល

second...

x

The post មេធាវីរាជរដ្ឋាភិបាល នឹងចុះទៅខេត្តសៀមរាប ជួបជាមួយជនរងគ្រោះក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមអតីតឧកញ៉ា ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍មកសម្តេចធិបតី ហ៊ុន ម៉ាណែត  សម្តេចបានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃពុធនេះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់សម្តេចផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។

សម្តេចបញ្ជាក់ថា ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភះឆ្នាំ២០២៤ សម្តេចបានប្រគល់ភារកិច្ចជូន លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនលោក ប្រាក់ សោភ័ណ្ឌ អភិបាលសៀមរាប និងក្រុមជំនួយការច្បាប់របស់សម្តេចដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។

តាមការប្រគល់ភារកិច្ច, លោក សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។

ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។

សម្តេចសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០១៤ ខ្ញុំបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹតចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។

សម្តេចបន្ដែមថា ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឲ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។

សម្តេចបានសង្កតធ្ងន់ថា «យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ»។

សម្តេចថ្លែងបន្ថែមទៀតថា៖ «ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ។ យើងនឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន»៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត

តាមដានជាមួយយើង៖   Million Times

second...

x

The post សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមអតីតឧកញ៉ា ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme  appeared first on Millions times.

តុលាការបង្កកអាខោនធនាគារចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិរបស់បុគ្គលពាក់ព័ន្ធក្រុមហ៊ុន ឡេង ចាន់ណា
សាលាដំបូងខេត្តសៀមរាប ចេញមកអះអាងថា តុលាការបាននឹងកំពុងចាត់ការ ហើយនឹងបន្តចាត់ការពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធី របស់លោកស្រី ឡេង ចាន់ណា ប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

សេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី និងស៊ើបសួរទៅលើបុគ្គលពាក់ព័ន្ធច្រើននាក់បន្តទៀត និងទ្រព្យសម្បត្តិមួយចំនួន។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមទៀតនោះ តុលាការបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សាលាដំបូងខេត្តសៀមរាបក៏បានបញ្ជាក់ដែរថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅបុគ្គលដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះដ៏មានច្រើនផងដែរ ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឲ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋវប្បវេណីទាំងអស់តាមនីតិវិធីច្បាប់។

តាមដានជាមួយយើង៖   Million Times

សូមជម្រាបថា នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤​កន្លងទៅ ប្រមុខរដ្ឋ​ស្តីទី សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ​បាន​​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​​បញ្ចប់គោរមងារ​ឧកញ៉ា​ ពីឧកញ៉ា ​ឡេង ចាន់ណា​។ ​ការបញ្ចប់​គោរមងារ​​ឧកញ៉ារូបនេះ ​ធ្វើឡើង​១ថ្ងៃ​បន្ទាប់ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​ធ្វើការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​ទាក់ទង​ទៅនឹង​ការ​ឆបោក ​ចេញ​សែក​គ្មាន​សាច់ប្រាក់ ​និង​ការ​សម្អាតប្រាក់​។

លោកស្រី ឡេង ចាន់ណា ជាអគ្គនាយិកាក្រុមហ៊ុន ​ប្រ៊ីលានស៊ីធី ​និង​អគ្គនាយករង​២នាក់​ផ្សេងទៀត ​រួមនឹង​បក្ខពួក ​ត្រូវបាន​ព្រះរាជអាជ្ញាចោទ​ពីបទ​ទី​១ ឆបោក​មាន​ស្ថានទម្ងន់ទោស ​ប្រព្រឹត្តដោយ​ក្រុម​មានការចាត់តាំង ​តាម​បញ្ញត្តិ​មានត្រា ​៣៧៧ និង​មាត្រា៣៨០ នៃ​ក្រមព្រហ្មទណ្ឌ​។ ទី២ ​គឺការចេញសែក​គ្មាន​សាច់ប្រាក់ ​និង​បទចោទ​ទី​៣​ គឺការ​សម្អាតប្រាក់​។

គួររំលឹកថា​ លោកស្រី​និង​បក្ខពួក ​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី​១២ ខែ​មីនា​កន្លងទៅ ​ពាក់ព័ន្ធនឹង​សំណុំរឿង​ព្រហ្មទណ្ឌ​កាលពីខែធ្នូ ​ឆ្នាំ២០២៣។ ​ពួកគេ​ត្រូវប្រជាពលរដ្ឋ​ចោទថា​បានបោកលុយ​ជាច្រើន​លានដុល្លារ​ពីពួកគេ ​ក្រោម​រូបភាព​ទិញដី ​ទិញផ្ទះ ​និង​ចូលរួម​វិនិយោគ​ដោយទទួលបាន​ការ​ប្រាក់ខ្ពស់​ខណៈអ្នកចូលរួម​ទាំងនោះ ​ទទួលបាន​ប្រាក់ចំណេញ​តែប៉ុន្មានខែ​ដំបូង​ប៉ុណ្ណោះ ​រួចហើយ​ក៏លែង​បានជារៀង​រហូត​៕

អត្ថបទ៖ សាង តេជៈ

second...

x

The post តុលាការបង្កកអាខោនធនាគារចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិរបស់បុគ្គលពាក់ព័ន្ធក្រុមហ៊ុន ឡេង ចាន់ណា appeared first on Millions times.