ហ្វូណន Archives - Millions times

កម្ពុជាចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងហ្វូណនតេជោ
សៀមិន៖ កម្ពុជា និងចិនបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាគម្រោងសំខាន់សម្រាប់ការតភ្ជាប់ផ្លូវទឹក និងការជំរុញសកម្មភាពសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រវាងធនាគារ China Exim Bank និងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company) ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់។

ពិធីនេះបានធ្វើឡើងក្នុងព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange)។

ពិធីចុះហត្ថលេខាមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន ព្រមទាំងធនាគារ China Exim Bank គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងស្មោះស្ម័គ្រ និងជិតស្និទ្ធ រហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នឹងត្រូវអនុវត្តក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT) ហើយជាតួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា (Game Changer)។

តាមការលើកឡើងរបស់ឯកឧត្តម គម្រោងនេះមិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើត «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។

ឯកឧត្តមបានបន្តថា តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនៅក្នុងទសវត្សរ៍ខាងមុខ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីសុភាសិតចិនមួយឃ្លាថា «កាលណាប្រជាជនមានចិត្តគំនិតតែមួយ សូម្បីតែភ្នំតៃសានក៏អាចរំកិលបានដែរ» ដើម្បីបង្ហាញពីកម្លាំងនៃកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាជាធ្លុងមួយ ក្នុងការសម្រេចគោលដៅធំៗប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិ ឱ្យអញ្ជើញមកកាន់កម្ពុជា សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងរីកចម្រើនជាមួយកម្ពុជា ខណៈកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វាគមន៍ សម្របសម្រួល និងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវជោគជ័យប្រកបដោយចីរភាព និងប្រែក្លាយការតភ្ជាប់ទៅជាកាលានុវត្តភាព និងការវិនិយោគទៅជាការលូតលាស់រួមគ្នា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post កម្ពុជាចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ ពាន់លានដុល្លារ សម្រាប់គម្រោងហ្វូណនតេជោ appeared first on Millions times.

អន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី ២
តាកែវ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦។

គម្រោង​សាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ មានប្រវែង១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វត្តមានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មការងារនាឱកាសនេះ រួមមាន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

តាមដានជាមួយយើង៖   Million Times

គួររំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។

ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន,ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អត្ថបទ៖ ប៊ី

second...

x

The post អន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី ២ appeared first on Millions times.

ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រខេត្តកែប) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦  បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រខេត្តកែប)។

ពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

តាមដានជាមួយយើង៖   Million Times

បេសកកម្មនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សមាជិកគណៈកម្មាធិការពិសេស, ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ផងដែរ។ ហើយគម្រោងនេះគ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ។

ប្រភពព័ត៌មានពីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សុខ សេនសាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមការងារបច្ចេកទេសបានចាប់ផ្តើមបុកគ្រឹះសាងសង់នូវកន្លែងមួយចំនួនជាបណ្តើរៗហើយ ក៏ប៉ុន្តែក្រុមហ៊ុនសាងសង់បានស្នើឱ្យមានការដោះស្រាយផលប៉ះពាល់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋតាមគន្លងផ្លូវនេះឱ្យបានចម្ងាយវែងសិន ដើម្បីដំណើរការសាងសង់រលូនទៅមុខ។

គួររំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន,ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អត្ថបទ៖ ប៊ី

second...

x

The post ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ appeared first on Millions times.