ហេង សិទ្ធី Archives - Millions times

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាននគរបាលអន្តរជាតិបញ្ជូនពីទីក្រុងមូស្គូ មកកាត់ទោសនៅកម្ពុជា
នេះជាករណីលើកទី១ហើយ ដែលមានមហាសេដ្ឋីខ្មែរត្រូវបាននគរបាលអន្តរជាតិ INTERPOL ចាប់ឃាត់ខ្លួនបញ្ជូនមកកម្ពុជា គឺអតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីទីក្រុងមូស្គូ ប្រទេសរុស្ស៉ី ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

តាមដានជាមួយយើង៖   Million Times

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា លោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជានៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥  ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ លោកបន្តថា ពេលនេះជនជាប់ចោទរូបនេះកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដើម្បីមានចំណាត់ការបន្តនីតិវិធី។

គួរឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន ម៉ារីថាមស៍ គ្រុប ត្រូវបានបូលិសអន្តរជាតិ INTERPOL ធ្វើការឃាត់ខ្លួននៅថ្ងៃ១៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្ថានីយ៍រថភ្លើង នៃទីក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម

second...

x

The post អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាននគរបាលអន្តរជាតិបញ្ជូនពីទីក្រុងមូស្គូ មកកាត់ទោសនៅកម្ពុជា appeared first on Millions times.

ម្ចាស់ក្រុមហ៊ុន Maritime Group ដែលអាជ្ញាធរចាប់ខ្លួននៅព្រំដែនប្រទេសរុស្សុី ត្រៀមបញ្ជូនមកកម្ពុជា
​អតីត​ឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួននៅព្រំដែនប្រទេសរុស្សុី ត្រៀមបញ្ជូនមក​កម្ពុជា​តាម​ជើង​យន្តហោះ​ដើម្បី​បន្ត​នីតិវិធី។ នេះបើតាមមន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​កម្ពុជា ប្រាប់សារព័ត៌មាន Fresh News។

ការ​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ធ្វើ​ឡើង​នៅ​ក្រោយ​ពេលដែល​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី៨ ខែមករា បាន​ជូន​ដំណឹង​ទៅ​បណ្ដា​តំណាង​ទូត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពី​ការ​ប្រកាស​មោឃភាព​លិខិត​ឆ្លង​ដែន​របស់​លោក ហេង សិទ្ធី ទៅ​តាម​ការសម្រេច​លុបចោល​លិខិត​ឆ្លងដែន ចេញ​ដោយ​ក្រសួង​មហាផ្ទៃ។ ស្របគ្នា​នោះ​ដែរ សមត្ថកិច្ច​កម្ពុជា​ក៏​អះអាង​ថា បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ Interpol ដើម្បី​តាម​ចាប់​ខ្លួន​លោក ហេង សិទ្ធី ផង​ដែរ។

តាមដានជាមួយយើង៖   Million Times

សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ប្រធាន​ក្រុមហ៊ុន Maritime Group បាន​ប្រើ​បណ្ដាញ​សង្គម​របស់ខ្លួនដើម្បីប្រឌិតរឿងវាយប្រហារមកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអ្នកជំនួញមានឥទ្ធិពលម្នាក់នៅកម្ពុជា ដែលក្រសួងមហាផ្ទៃថា ទង្វើរបស់លោក ហេង សិទ្ធី ធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសប្រទេសជាតិ។

លោក ហេង សិទ្ធី ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ បញ្ចប់​គោរមងារ​អ្នក​ឧកញ៉ា កាលពី​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២៤ តាម​សំណើ​របស់​​សម្តេច ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី។ ការ​បញ្ចប់​គោរមងារ​អ្នក​ឧកញ៉ា​ពីលោក ហេង សិទ្ធី ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ជនជាតិ​សិង្ហបុរី​ម្នាក់ ឈ្មោះ Phua Gek Seng ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​ចោទ​ប្រកាន់លោក ហេង សិទ្ធី អំពី​បទ​បរិហារកេរ្តិ៍ និង​គំរាម​កំហែង​ទារ​ប្រាក់​ចំនួន ២លាន​ដុល្លារ៕

second...

x

The post ម្ចាស់ក្រុមហ៊ុន Maritime Group ដែលអាជ្ញាធរចាប់ខ្លួននៅព្រំដែនប្រទេសរុស្សុី ត្រៀមបញ្ជូនមកកម្ពុជា appeared first on Millions times.

អ្នកឧកញ៉ា ហេង សិទ្ធី អបអរសាទរជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ
អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group បានអបអរសាទរជូន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានសមាជិកសភាសរុប១១២រូបចូលរួម។ កិច្ចប្រជុំមានរបៀបវារៈចំនួន៤ ក្នុងនោះរបៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន០២រូប។

តាមដានជាមួយយើង៖   Million Times

លោក ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ស្នើឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើតែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសឡើងវិញ ដែលជាតំណែងចាស់របស់លោក ក្នុងចុងអាណត្តិទី៥ និងទី៦។

ការបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើឡើងជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបោះឆ្នោតគាំទ្រ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តីផងដែរ។

លោក ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦៕

second...

x

The post អ្នកឧកញ៉ា ហេង សិទ្ធី អបអរសាទរជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ appeared first on Millions times.

មហាសេដ្ឋី ហេង សិទ្ធី សម្រេចតែងតាំងនាយកប្រតិបត្តិថ្មីក្រុមហ៊ុន Maritime Group
លោក ហេង សិទ្ធី ជាមហាសេដ្ឋីវ័យក្មេងកំពុងរកស៊ីក្នុងវិស័យធនាគារ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច បានសម្រេចចុះហត្ថលេខា តែងតាំងលោក សួ សែន សមសក្តិ (សេម) ជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Maritime Group ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Maritime Group  អ្នកឧកញ៉ា ហេង សិទ្ធី បញ្ជាក់ថា នៅពេលខាងមុខ ក្រុមហ៊ុន H Capital ដែលមានមូលដ្ឋាននៅសឹង្ហបុរី នឹងទិញយកក្រុមហ៊ុន Maritime Group ហើយនឹងមានគម្រោងវិនិយោគទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំថ្មី សម្រាប់៥ឆ្នាំតទៅមុខទៀត។

តាមដានជាមួយយើង៖   Million Times

ក្រុមហ៊ុន Maritime Group គឺជាក្រុមហ៊ុនមេមានបុត្រសម័្ពន្ធជាច្រើនផ្សេងទៀតលើពហុវិស័យ ដូចជា៖  ធនាគារ ឯកទេស ម៉ារីថាម (Maritime specialized Bank) ក្រុមហ៊ុនផ្នែកសំណង់ San Yang Mining ក្រុមហ៊ុន Dragon alliance resort co., LTD ក្រុមហ៊ុន Ream Resort development company Unlimited ក្រុមហ៊ុន XINGLAN MARITIME ENERGY CO., LTD ក្រុមហ៊ុន BitAsia FinTech Solutions និងរីសតលំដាប់ផ្កាយនៅលើកោះស្រមោច ខេត្តព្រះសីហនុ Sea Sense Resort & ANT ISLAND ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ Maritime Group

second...

x

The post មហាសេដ្ឋី ហេង សិទ្ធី សម្រេចតែងតាំងនាយកប្រតិបត្តិថ្មីក្រុមហ៊ុន Maritime Group appeared first on Millions times.