ស្ពានមិត្តភាពកម្ពុជា-កូរ៉េ Archives - Millions times

ទូតកូរ៉េប្រាប់សម្តេច ហ៊ុន សែន ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ
ទូតកូរ៉េនៅភ្នំពេញ រំលឹកថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានភ្នំពេញ-ក្រុងអរិយក្សត្រ ដែលបានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីអំឡុងឆ្នាំ២០២២ នឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។

តាមដានជាមួយយើង៖   Million Times

នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក Park Jong-Wook ឯកអគ្គរដ្ឋទូតដ្ឋកូរ៉េ បានរំលេចពីការកម្ចីសម្បទានមួយចំនួនរបស់កូរ៉េខាងត្បូងបានផ្តល់សម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត ដូចជាកម្ចីសម្បទានក្នុងការកសាងផ្លូវ និងធ្វើស្ពានជាដើម ។ ក្នុងនោះ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅក្នុងដើមឆ្នាំ២០២៦ ឆ្នាំក្រោយ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ និងទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រនិងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕

second...

x

The post ទូតកូរ៉េប្រាប់សម្តេច ហ៊ុន សែន ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ appeared first on Millions times.

ក្រសួងសាធារណការ ចុះហត្ថលេខាប្រគល់ឲ្យក្រុមហ៊ុនត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
កាន់តែជិតចូលដល់ថ្ងៃបើកការដ្ឋានមែនទែនហើយ ក្រោយពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ។

តាមដានជាមួយយើង៖   Million Times

បើតាមការបញ្ជាក់ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងនេះ ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ

second...

x

The post ក្រសួងសាធារណការ ចុះហត្ថលេខាប្រគល់ឲ្យក្រុមហ៊ុនត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ appeared first on Millions times.

ប្រធានាធិបតីកូរ៉េ អះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន និងប្រធានាធិបតីកូរ៉េ លោក Yoon Suk-Yeol បានបន្តពិភាក្សាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនង ហើយក៏បន្តពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរបានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។

ទាក់ទងនឹងការសាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងអរិយក្សត្រ ប្រធានាធិបតី Yoon Suk-Yeol បានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ ​នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។ លោកបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។

តាមដានជាមួយយើង៖   Million Times

ការបញ្ជាក់ពេលវេលាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានជម្រាបប្រាប់ប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា។

ក្នុងជំនួបនាទីក្រុងសេអ៊ូល នៅថ្ងៃទី១១ ខែកញ្ញានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពីជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញពីរដ្ឋាភិបាលកូរ៉េ ហើយនៅក្នុងនេះដែរ កូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ បើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងស្ពាននេះនឹងត្រូវបើកការដ្ឋាននាឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ

second...

x

The post ប្រធានាធិបតីកូរ៉េ អះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព appeared first on Millions times.

សម្តេច ហ៊ុន សែន បន្តប្រាប់ប្រធានរដ្ឋសភាកូរ៉េពីកម្ពុជាទន្ទឹងរង់ចាំការសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ
នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភាកូរ៉េ ដោយភាគីកូរ៉េសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការរវាងទាំងពីរនឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។

ក្នុងជំនួបនៅវិមានរដ្ឋសភាសាកូរ៉េ សម្តេច ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ និងទន្ទឹងរង់ចាំការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណកូរ៉េ ដែលកំពុងបន្តជួយសាងសង់ផ្លូវជាតិលេខ៤៨ លេខ២ និងលេខ២១។

តាមដានជាមួយយើង៖   Million Times

ដំណឺងនៃការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ត្រូវបានប្រកាសឲ្យដឹងជាច្រើនឆ្នាំមកហើយ រហូតឈានដល់ការសម្រេចចុះហត្ថលេខាជាផ្លូវការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន ២៤៥លានដុល្លារអាម៉េរិក។ ទោះជាបែបនេះក្តី គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅតែបន្ទាន់ប្រកាសចាប់ផ្តើមសាងសង់ផ្លូវការនៅឡើយ ដោយគ្រាន់តែដឹងតាមរយៈជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកន្លងមកថានឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥ខាងមុខ។

កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឡើងជាពីរដំណាក់កាល ដោយទីតាំងចាប់ផ្តើមចេញពីផ្សាររាត្រី ក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ ភ្ជាប់ទៅជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ហើយនឹងបន្តពីតំបន់ខាងកើតជ្រោយចង្វារឆ្ពោះទៅកាន់តំបន់អរិយក្សត្រ ខេត្តកណ្តាល ដែលស្ពាននេះ ជាប្រភេទស្ពានខ្សែកាប៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ និងបណ្តាញសង្គម

second...

x

The post សម្តេច ហ៊ុន សែន បន្តប្រាប់ប្រធានរដ្ឋសភាកូរ៉េពីកម្ពុជាទន្ទឹងរង់ចាំការសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ appeared first on Millions times.

ក្រុមជំនាញពិនិត្យរបាយការណ៍ចុងក្រោយមុនចាប់ផ្តើមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤៥លានដុល្លារ
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម Environmental & Social Impact Assessment (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រុមហ៊ុន Yooshin Engineering Co. Ltd. ដើម្បីត្រៀមបើកការដ្ឋានសាងសង់។

បើតាមក្រសួងសាធារណការ កិច្ចប្រជុំកាលពីថ្ងៃអង្គារបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួមមួយ ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ តាមអ្វីដូចបានពិភាក្សាក្នុងកិច្ចប្រជុំ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង ហើយត្រូវទទួលបានលទ្ធផលល្អប្រសើរ។

តាមដានជាមួយយើង៖   Million Times

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលកូរ៉េនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍សិក្សាបឋមបានឲ្យដឹង គម្រោងសាងសង់ស្ពាននេះ គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ផាក ជុងវុក (Park Jung-wook)  ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ក្នុងជំនួបជាមួយម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម

second...

x

The post ក្រុមជំនាញពិនិត្យរបាយការណ៍ចុងក្រោយមុនចាប់ផ្តើមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤៥លានដុល្លារ appeared first on Millions times.