ស្ថាប័នជំនាញ Archives - Millions times

ស្ថាប័នជំនាញ បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ
ស្ថាប័នជំនាញ បានបន្តប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ ខណៈនៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនឆបោក។

តាមដានជាមួយយើង៖   Million Times

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា បានឱ្យដឹងថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោក ក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ។ ប៉ុន្តែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួន បានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ។

ដោយហេតុនេះហើយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជនជាថ្មីម្តងទៀត ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ត្រូវមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមលក្ខខណ្ឌដាក់ស្នើកម្ចីងាយស្រួល ក្នុងគោលបំណងទាក់ទាញឱ្យប្រជាពលរដ្ឋ មានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិក នឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតម្លៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវឱ្យថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ និងថតរូបកន្លែងធ្វើការ ជាដើម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ទៀតថា បន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឱ្យពួកគាត់ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យ ធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕

អត្ថបទ៖ វីរៈ​ រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

second...

x

The post ស្ថាប័នជំនាញ បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ appeared first on Millions times.

ស្ថាប័នជំនាញ ណែនាំឱ្យបញ្ឈប់ការលក់ និងចែកចាយផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានណែនាំដល់ពាណិជ្ជករ និងអាជីវករ ត្រូវបញ្ឈប់ការលក់ និងចែកចាយនូវផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ក្រោយពីមានព័ត៌មានថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide។

តាមដានជាមួយយើង៖   Million Times

សេចក្ដីជូនដំណឹងរបស់ ក.ប.ប. នៅថ្ងៃទី២៧ ខែមករានេះ បានជម្រាបជូនដល់ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់​ និងចែកចាយផលិតផលម៉ាក Babybio នៅកម្ពុជា បានជូនដំណឹងថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ដែលកំពុងចរាចរលើទីផ្សារកម្ពុជា។

ផលិតផលទាំង ៣ប្រភេទនោះ រួមមាន៖ ១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp: 09/07/2027), ២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027) និង៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)។

ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានណែនាំថា ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំង រក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញ នូវផលិតផលទាំង ៣ប្រភេទខាងលើ

ចំណែកឯមាតាបិតា និងអ្នកប្រើប្រាស់៖ ជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបាន ព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី។

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង សង្ឃឹមថា ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ នឹងសហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦ (Commercial Call Center: 1266)៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

second...

x

The post ស្ថាប័នជំនាញ ណែនាំឱ្យបញ្ឈប់ការលក់ និងចែកចាយផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ appeared first on Millions times.

ស្ថាប័នជំនាញ ជូនដំណឹងពីការផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់គម្រោងអភិវឌ្ឍ ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃចន្ទនេះ បានជូនដំណឹងអំពីអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ដែលត្រូវបានផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់​គម្រោងបន្តទៀត។

តាមដានជាមួយយើង៖   Million Times

ការជូនដំណឹងបែបនេះ គឺបន្ទាប់ពីលោក ចេន ហ្ស៊ី (Chen Zhi) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ ហើយត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ។

សេចក្ដីជូនដំណឹង បានឱ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ មានចំនួន ៥គម្រោង រួមមាន៖ ១. គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE, ២. គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY និង ៣. គម្រោងអគារ-សហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu, ៤. គម្រោងលំនៅឋាន (បុរី) Prince One Tropica និង ៥. គម្រោងលំនៅឋាន(បុរី) ភូមិសំរោង ត្រូវបានផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់ផ្ទះ/យូនីត (បន្ទប់ខុនដូ) របស់គម្រោងបន្តទៀតឡើយ។

និយ័តករអាជីវកម្មអចលនវត្ថុ បានឱ្យដឹងបន្តថា សម្រាប់អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីតជាមួយគម្រោងខាងលើរួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។

ចំណែកឡែកចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញ ជាមួយគម្រោងខាងលើ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ/យូនីត តាមគម្រោងនីមួយៗ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ស្ថាប័នជំនាញដដែល បានអំពាវនាវឱ្យអតិថិជនរបស់គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ខាងលើជ្រាបជាព័ត៌មាន និងចូលរួមសហការតាមការគួរ៕

អត្ថប​ទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

second...

x

The post ស្ថាប័នជំនាញ ជូនដំណឹងពីការផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់គម្រោងអភិវឌ្ឍ ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ appeared first on Millions times.