សេដ្ឋកិច្ចថៃ Archives - Millions times

អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ជំរុញឱ្យថៃបង្កើតទិដ្ឋាការមាសដូចអាមេរិក ដោយទាញប្រាក់កក់ចំនួន ១លានដុល្លារក្នុងម្នាក់
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានស្នើឱ្យប្រទេសថៃបង្កើតគម្រោងទិដ្ឋាការមាសសម្រាប់សេដ្ឋីបរទេស ដើម្បីឱ្យពួកគេមករស់នៅរយៈពេលវែងនៅថៃ។ នេះបើតាមកាសែត Bangkok Post។

តាមដានជាមួយយើង៖   Million Times

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការដោះសោអនាគតរបស់ថៃ» កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា លោក ថាក់ស៊ីន បាននិយាយថា កម្មវិធីទិដ្ឋាការមាសអាចនាំមកនូវទឹកប្រាក់ស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលមានចំនួន ៥០០ពាន់លានដុល្លារ។ ជាមួយគ្នានេះលោកក៏បានណែនាំថា ប្រទេសថៃ អាចទាក់ទាញមនុស្ស ៦សែននាក់ ដែលនឹងដាក់ប្រាក់កក់ចំនួន ១លានដុល្លារក្នុងម្នាក់សម្រាប់ទិដ្ឋាការនេះ។ ជាថ្នូរមកវិញ ពួកគេនឹងទទួលបានសិទ្ធិទិញអចលនទ្រព្យនៅប្រទេសថៃ ដែលជួយដល់វិស័យអចលនទ្រព្យ ដោយប្រាក់ចំណូលនឹងត្រូវបានប្រើប្រាស់ សម្រាប់ផ្តល់មូលនិធិដល់ការអប់រំប្រជាជនថៃ។

លោក ថាក់ស៊ីន បាននិយាយបន្តថា «វានឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប GDP កាត់បន្ថយបំណុលសាធារណៈ និងជំរុញការប្រើប្រាស់ក្នុងស្រុក។ វាជាលុយថ្មី ស្រស់ៗ ដូច្នេះវាគួរតែត្រូវធ្វើ»។

សូមបញ្ជាក់ថា សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងវិស័យទេសចរណ៍ មានកំណើនជាមធ្យមក្រោម ២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ពោលគឺមានកំណើនយឺតបើធៀបនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅអាស៊ីអាគ្នេយ៍មួយចំនួនទៀត៕

second...

x

The post អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ជំរុញឱ្យថៃបង្កើតទិដ្ឋាការមាសដូចអាមេរិក ដោយទាញប្រាក់កក់ចំនួន ១លានដុល្លារក្នុងម្នាក់ appeared first on Millions times.

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចថៃ ដាំក្បាលចុះ ១,១% ក្នុងឆ្នាំនេះ
របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល របស់ធនាគារពិភពលោកដែលបានបង្ហាញនាពេលថ្មីៗនេះ បានឲ្យដឹងថា សេដ្ឋកិច្ចនៅប្រទេសថៃក្នុងឆ្នាំ២០២៥ នឹងសម្រេចបានត្រឹម ១,៨% ធ្លាក់ចុះប្រហែល ១,១% នៅក្នុងឆ្នាំ២០២៥។

តាមដានជាមួយយើង៖   Million Times

ធនាគារពិភពលោកបានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះដោយសារស្ថានភាពសេដ្ឋកិច្ចសកលលោក គួបផ្សំនឹងផលប៉ះពាល់ពីគ្រោះធម្មជាតិដែលកើតមានញឹកញាប់ក្នុងឆ្នាំនេះ ដូចជាគ្រោះរញ្ជួយដីជាដើម។

បន្ថែមពីនោះ ធនាគារពិភពលោកក៏បានអះអាងដែរថា កំណើនសេដ្ឋកិច្ចសកលលោក នឹងសម្រេចបានត្រឹម ២,៣% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៥ ដែលវាគឺជាកំណើនយឺតបំផុតក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost

second...

x

The post ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចថៃ ដាំក្បាលចុះ ១,១% ក្នុងឆ្នាំនេះ appeared first on Millions times.

កំណើន​សេដ្ឋកិច្ច​ថៃ​នឹង​ទទួល​រងផលប៉ះពាល់ពីសម្ពាធ​ពន្ធគយ​របស់​អាមេរិក
មន្ត្រីនៃធនាគារកណ្តាលថៃ បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងរងផលប៉ះពាល់ដោយសារសម្ពាធនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចេញរបស់ខ្លួន បើទោះបីជាមិនខ្លាំងដូចអំឡុងពេលជំងឺរាតត្បាត Covid-19 ក៏ដោយ ។

ការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក និងការពន្យារពេលវិនិយោគ នឹងជះឥទ្ធិពលលើការនាំចេញរបស់ប្រទេសថៃនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ នេះបើតាមជំនួយការទេសាភិបាលធនាគារកណ្តាលថៃ លោក Sakkapop Panyanukul បានប្រាប់សន្និសីទសារព័ត៌មាន។

លោក Sakkapop Panyanukul បាននិយាយថា “ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មសកលគឺជាក្តីព្រួយបារម្មដ៏ធំ និងអូសបន្លាយដែលនឹងប៉ះពាល់ដល់ប្រទេសថៃតាមវិធីជាច្រើន”។

ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលរងសម្ពាធពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដោយប្រឈមនឹងពន្ធ ៣៦% ប្រសិនបើការចរចាមិនបានសម្រេច ហើយនឹងផុតកំណត់នៅក្នុងខែកក្កដា។

លោក Sakkapop បាននិយាយថា សេដ្ឋកិច្ចឥឡូវនេះទំនងជានឹងកើនឡើងតិចជាង ២.៥% នៅឆ្នាំនេះ ទាបជាងការព្យាករណ៍ពីមុន ដោយសារការនាំចូលរបស់សហរដ្ឋអាមេរិកខ្ពស់ ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ថៃជាមួយអាមេរិកនឹងប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។

លោក​បាន​ថ្លែង​ថា​ ផលិតផល​ក្នុងស្រុក​សរុប​នឹង​ធ្លាក់​ចុះ​យ៉ាង​ពិតប្រាកដ​ ប៉ុន្តែ​លោក​ថា ​ចំនួន​ប៉ុន្មាន​នៅតែ​មិន​ច្បាស់លាស់​ និងថា ផល​ប៉ះពាល់​នឹង​មិន​តូច​ទេ ប៉ុន្តែ​វា​នឹង​មិន​ធ្ងន់ធ្ងរ​ដូច​ក្នុង​អំឡុង​ពេល Covid នោះ​ទេ។

លោក​បាន​បន្ត​ថា អតិផរណា​ទំនង​ជា​នឹង​ធ្លាក់​ចុះ​ដែល​​ជំរុញ​ដោយ​កត្តា​ផ្នែក​ផ្គត់ផ្គង់ ប៉ុន្តែ​មិន​មាន​សម្ពាធ​លើ​គោល​នយោបាយ​រូបិយវត្ថុ​ទេ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post

តាមដានជាមួយយើង៖   Million Times

second...

x

The post កំណើន​សេដ្ឋកិច្ច​ថៃ​នឹង​ទទួល​រងផលប៉ះពាល់ពីសម្ពាធ​ពន្ធគយ​របស់​អាមេរិក appeared first on Millions times.

នាយករដ្ឋមន្ត្រីថៃអះអាងថា សេដ្ឋកិច្ចក្នុងឆ្នាំនេះ ត្រូវបានជំរុញដោយកំណើនភ្ញៀវអន្តរជាតិ
លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រីថៃបានអះអាងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ នឹងសម្រេចបាន ២,៧% ជំរុញដោយការកើនឡើងនៃភ្ញៀវទេសចរណ៍បរទេស។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Businesstimes បានចុះផ្សាយថា រដ្ឋាភិបាលថៃរំពឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេស ប្រមាណ ៣៦លាននាក់នៅក្នុងឆ្នាំនេះ ពោលគឺកើនឡើង ២៨% ធៀបនឹងឆ្នាំមុន។

នាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុតរូបនេះបន្តទៀតថា សេដ្ឋកិច្ចនៃប្រទេសថៃ នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ដោយរដ្ឋាភិបាលកំពុងបន្តចាយលុយច្រើនជាង ៩៦០ពាន់លានបាត ក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងឡាយ មកបណ្ដាក់ទុនបន្ថែមនៅក្នុងស្រុក។

កំណើនសេដ្ឋកិច្ចថៃប្រចាំត្រីមាសទី៣ សម្រេចបាន ៣% ជាចំណុចកើនឡើងលឿនបំផុតរយៈពេល ២ឆ្នាំចុងក្រោយ ក៏ប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា នាឆ្នាំក្រោយសេដ្ឋកិច្ចថៃ នឹងប្រឈមជាមួយបញ្ហារាំងស្ទះមួយចំនួន បណ្ដាលមកពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច។

តែយ៉ាងណា រដ្ឋាភិបាលថៃនៅតែអះអាងយ៉ាងមុះមុតថា ស្ថានភាពសេដ្ឋកិច្ចថៃ នឹងបន្តមានភាពវិជ្ជមានរហូតដល់ឆ្នាំ២០២៧ ដោយសំអាងលើការជំរុញពីវិស័យទេសចរណ៍ ដែលកំពុងមានសន្ទុះ និងគោលនយោបាយគាំទ្រវិនិយោគិនបរទេសរបស់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ CNN

second...

x

The post នាយករដ្ឋមន្ត្រីថៃអះអាងថា សេដ្ឋកិច្ចក្នុងឆ្នាំនេះ ត្រូវបានជំរុញដោយកំណើនភ្ញៀវអន្តរជាតិ appeared first on Millions times.

បញ្ហាប្រឈមផ្ទួនៗ និងថ្មីៗក្នុងប្រទេស នាយករដ្ឋមន្រ្តីថៃជំរុញ​ឲ្យ​ពន្លឿនបញ្ចេញថវិកា​វិនិយោគ
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានណែនាំភ្នាក់ងាររដ្ឋាភិបាលឱ្យពន្លឿនថវិកាវិនិយោគសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ឲ្យបានលឿនដើម្បីជំរុញសេដ្ឋកិច្ច។ នេះបើយោងតាមកាសែត Bangkok Post ចេញផ្សាយ។

ថ្លែងសន្ទរកឋា ក្រោយចប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃចន្ទ លោកស្រី Paetongtarn បាននិយាយថា ប្រទេសថៃបានប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងបញ្ហាប្រឈមថ្មីៗ។ លោកស្រីបន្តថា រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលជាប់គាំង បង្កើតភាពធន់ និងជំរុញកំណើន ខណៈពេលដែលលោកស្រីកត់សម្គាល់ថា ការចំណាយសាធារណៈគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការជំរុញការចំណាយ និងការប្រើប្រាស់ឯកជន។

តាមដានជាមួយយើង៖   Million Times

នាយករដ្ឋមន្ត្រីថៃបាននិយាយបន្ថែមថា មូលនិធិវិនិយោគ ៩០០ ពាន់លានបាតតំណាងឱ្យ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដូច្នេះការបញ្ចេញនឹងបង្កើតសកម្មភាពសេដ្ឋកិច្ច និងប្រាក់ចំណូល និងជួយសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុបដែលបានកំណត់។

លេខាធិការអចិន្ត្រៃយ៍ហិរញ្ញវត្ថុ លោក Lavaron Sangsnit បាននិយាយថា រដ្ឋាភិបាលមានគោលបំណងបញ្ចេញយ៉ាងតិច ៨០% នៃថវិកាវិនិយោគ។ លោក​ថា ការ​ពន្លឿន​ការ​បញ្ចេញ​មូលនិធិ​នឹង​ជួយ​សម្រេច​គោលដៅ​នោះ​ដោយ​មិន​ចាំបាច់​មាន​វិធានការ​បន្ថែម។

លោក Lavaron និយាយបន្ថែមថា ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៥ ក្នុងខែតុលាបានឃើញការបញ្ចេញលើសពីមធ្យម ហើយបានជំរុញឱ្យភ្នាក់ងាររដ្ឋរក្សាសន្ទុះ។ ថវិកាសារពើពន្ធឆ្នាំ២០២៥ ចំនួន ៣.៧៥ ពាន់ពាន់លានបាតបានចូលជាធរមាននៅថ្ងៃទី១ ខែតុលា ជាមួយនឹងថវិកាវិនិយោគចំនួន ៩០០ពាន់លានបាត ស្មើនឹង ២៤.២% នៃការចំណាយសរុប។

ទន្ទឹមនឹងនេះ ការិយាល័យភាគខាងជើងនៃធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃចន្ទថា ស្ថានភាពសេដ្ឋកិច្ច និងការប្រើប្រាស់នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះត្រូវបានគេព្យាករណ៍ថានឹងមានភាពប្រសើរឡើងដោយសារតែការចាប់ផ្តើមនៃរដូវកាលទេសចរណ៍ខ្ពស់ និងវិធានការជំរុញលើកទឹកចិត្តរបស់រដ្ឋាភិបាល។

វិស័យផលិតកម្មឧស្សាហកម្មក៏ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើង តាមរយៈការកើនឡើងនៃតម្រូវការពីដៃគូបរទេស និងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់ក្នុងរដូវបុណ្យ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់កសិករត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ដោយការចំណាយរបស់អ្នកប្រើប្រាស់ត្រូវបានច្របាច់ដោយតម្លៃនៃការរស់នៅកាន់តែខ្ពស់ និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់។

ជាមួយគ្នានេះ ការងើបឡើងវិញនៃវិស័យទេសចរណ៍ត្រូវបានកត់សម្គាល់ ខណៈដែលការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ និងភូមិសាស្ត្រនយោបាយ ត្រូវបានសម្គាល់ថា ជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់តំបន់។

ទឹកជំនន់នាពេលថ្មីៗនេះ បានបង្កការខូចខាតនៅខេត្តឈៀងម៉ៃ ឈៀងរ៉ៃ ផាយ៉ាវ ប្រា ណាន ឡាំប៉ាង និងឡាំផុន។ ការខូចខាតត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនយ៉ាងហោចណាស់ ១៤ពាន់លានបាត ដែលត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ០.៧% នៃផលិតផលក្នុងស្រុកសរុប (GRP)៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bnagkok Post

second...

x

The post បញ្ហាប្រឈមផ្ទួនៗ និងថ្មីៗក្នុងប្រទេស នាយករដ្ឋមន្រ្តីថៃជំរុញ​ឲ្យ​ពន្លឿនបញ្ចេញថវិកា​វិនិយោគ appeared first on Millions times.

ថៃ រំពឹងវិនិយោគរបស់ឯកជន និងទេសចរណ៍ក្នុងការរុញច្រានសេដ្ឋកិច្ចងើបឡើងវិញ
សេដ្ឋកិច្ចរបស់ថៃត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញនៅឆ្នាំ២០២៤ ដែលគាំទ្រដោយវិស័យឯកជនប្រកបដោយនិរន្តរភាព ក៏ដូចជាការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញទំនិញ។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១.៩ ភាគរយនៅឆ្នាំ២០២៣ ដល់ ២.៤ ភាគរយនៅឆ្នាំ២០២៤។

បើតាមការព្យាករណ៍របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងឈានដល់ ២.៨ ភាគរយនៅឆ្នាំ ២០២៥ ដែលគាំទ្រដោយតម្រូវការក្នុងស្រុក និងខាងក្រៅ។ ទស្សនវិស័យនេះត្រូវបានពង្រឹងបន្ថែមទៀតដោយសំណើថវិកាសារពើពន្ធដែលបានកែសម្រួលសម្រាប់ឆ្នាំសារពើពន្ធ២០២៥ និងការពន្លឿនការរំពឹងទុកក្នុងការអនុវត្តថវិកាបន្ទាប់ពីការពន្យារពេលកាលពីដើមឆ្នាំនេះ។

តាមដានជាមួយយើង៖   Million Times

ការវិនិយោគពីវិស័យឯកជន និងទេសចរណ៍នឹងក្លាយជាកត្តាជំរុញដ៏សំខាន់រុញច្រានសេដ្ឋកិច្ចថៃឲ្យមានកំណើនឡើងវិញ ប៉ុន្តែវិស័យទាំងពីរនេះក៏មានសន្ទុះយឺតនៅឡើយ។ ការ​នាំ​ចេញ​ទំនិញ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្ទុះ​ងើប​ឡើង​វិញ​ដោយ​សារ​តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ដែល​អំណោយ​ផល។ វិស័យទេសចរណ៍ត្រូវបានព្យាករណ៍ថា នឹងត្រលប់ទៅរកស្ថានភាពល្អប្រសើរវិញដូចមុនការរាតត្បាតជំងឺកូវីដ១៩ នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលកំណត់គាំទ្រដោយសេដ្ឋកិច្ចចិន។

សម្រាប់អតិផរណា ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់កម្រិតទាបក្នុងរង្វង់ ០.៧ ភាគរយនៅឆ្នាំ២០២៤។ ដោយឡែក បំណុលសាធារណៈត្រូវបានព្យាករថា នឹងកើនឡើងដល់ ៦៤.៦ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៥។ ឱនភាពសារពើពន្ធត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៣.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈដែលការអនុវត្តថវិកាមានលក្ខណៈធម្មតា។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ក៏នឹងពិភាក្សាជាមួយធនាគារកណ្តាលថៃ ដើម្បីសុំឱ្យធនាគារពាណិជ្ជ ជួយក្នុងការទទួលបានឥណទានសម្រាប់អ្នកខ្ចី ខណៈ ធនាគារកណ្តាលថៃ ត្រូវបានគេរំពឹងថា នឹងរក្សាអត្រាគន្លឹះរបស់ខ្លួន ឱ្យមានស្ថិរភាពនៅកម្រិតខ្ពស់ ២,៥%៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post

second...

x

The post ថៃ រំពឹងវិនិយោគរបស់ឯកជន និងទេសចរណ៍ក្នុងការរុញច្រានសេដ្ឋកិច្ចងើបឡើងវិញ appeared first on Millions times.