សួន Archives - Millions times

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងត្រូវបើកដំណើរការសាកល្បង ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក.ស.អ. បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

យោងតាមសេចក្តីជូនដំណឹង បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល សុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

តាមដានជាមួយយើង៖   Million Times

ដើម្បីឱ្យដំណើរការបើកសាកល្បងនេះ ប្រព្រឹត្តទៅដោយជោគជ័យ, រក្សាបាននូវសន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងធានានូវសោភ័ណភាពល្អជូនប្រជាពលរដ្ឋទាំងអស់, ក.ស.អ. សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដូចតទៅ៖

ទី១. ការបើកសាកល្បងនេះ មានរយៈពេល ៩ ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

ទី២. ប្រជាពលរដ្ឋចូលកម្សាន្ត ដោយថ្មើរជើង ចេញចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។

ទី៣. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។

ទី៤. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។

ទី៥. ប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងធុង សម្រាម ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ (ចំណុចលេខ ៦, ៧, ៨ និង ៩)។

ទី៦. ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់បរិវេណដែលហាមឃាត់។

ទី៧. ហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមាន ការយកចូលនិងប្រើប្រាស់កាំជ្រួចនិងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

ទី៨. ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១ ០០០ រៀល សម្រាប់ម៉ូតូមួយគ្រឿង និង ការផ្ញើឡាន ត្រូវបង់កម្រៃ ២ ០០០ រៀល សម្រាប់ឡានមួយគ្រឿង និងការផ្ញើកង់មិនមានការយកកម្រៃ ចាប់ពីម៉ោង ៥:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ យប់។

ក្នុងន័យនេះ ក.ស.អ. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកចូលរួមទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ឱ្យបានច្រើនកុះករ ក្នុង ស្មារតីសាមគ្គីភាព ឯកភាព និងភាតរភាព។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមខ្លឹមសារ ខាងលើនេះ ដើម្បីញ៉ាំងឱ្យដំណើរការបើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាសួនសាធារណៈនេះ ប្រព្រឹត្តទៅបានរលូន និងជោគជ័យ។ សូមភ្ជាប់ជូននូវផែនទីសង្ខេបទីតាំងអាកាសយានដ្ឋានទាំងមូល៕

អត្ថបទ៖ ប៊ី

second...

x

The post អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ appeared first on Millions times.