សិង្ហបុរី Archives - Millions times

វិនិយោគិនជប៉ុន សិង្ហបុរី និងហុងកុង ស្វែងយល់ឱកាសវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចអន្តរជាតិមកពីជប៉ុន សិង្ហបុរី និងហុងកុង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគ និងស្វែងរកលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ជំនួបនេះត្រូវបានរៀបចំក្រោមកិច្ចសម្របសម្រួលរបស់ ឧកញ៉ា ចាន់ សុខឃាំង ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Bayon Heritage Holding Group ព្រមទាំងជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Signature Rice Co., Ltd. (Signature of Asia) ដើម្បីផ្តល់ឱកាសដល់ដៃគូធុរកិច្ចអន្តរជាតិរបស់ខ្លួន ស្វែងយល់ដោយផ្ទាល់ និងស៊ីជម្រៅពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាពបណ្តាក់ទុនរួមគ្នាលើវិស័យសក្តានុពលសំខាន់ៗ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ និងកសិផល ដូចជា ស្រូវ-អង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្តុភារកម្ម។

កិច្ចសហប្រតិបត្តិការនេះមានគោលដៅជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

តំណាងក្រុមហ៊ុនធំៗទាំងបី ក៏បានជម្រាបជូនអង្គប្រជុំអំពីជំនាញឯកទេស ផលិតផល ប្រតិបត្តិការអាជីវកម្ម សាវតានៃការបោះទុននៅកម្ពុជា ព្រមទាំងកិច្ចសហការជាមួយ Bayon Heritage Holding Group និង Signature Rice Co., Ltd. និងការសម្លឹងមើលឱកាសពង្រីកវិសាលភាពវិនិយោគបន្ថែមនៅកម្ពុជា។

គណៈប្រតិភូធុរកិច្ចអន្តរជាតិដែលចូលរួមក្នុងជំនួបនេះ រួមមានក្រុមហ៊ុន Agro Ludens Inc. មកពីជប៉ុន ដឹកនាំដោយលោក Sugiyama Kiyotaka នាយកប្រតិបត្តិ។ ក្រុមហ៊ុនមានជំនាញលើវិស័យកសិ-ពាណិជ្ជកម្ម និងកសិ-បច្ចេកវិទ្យា (Agri-tech) ដោយផ្តោតលើការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើនតម្លៃបន្ថែមដល់កសិផល និងការតភ្ជាប់ទីផ្សារកសិផលទៅសហគមន៍អន្តរជាតិ។

ក្រុមហ៊ុន Agro Ludens Inc. បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Signature Rice Co., Ltd. តាមរយៈការផ្គូរផ្គងធុរកិច្ច ក្នុងឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញវិនិយោគនៅប្រទេសជប៉ុនកាលពីខែមិថុនា។

ក្រុមហ៊ុន Olam Food Ingredients មកពីសិង្ហបុរី ដឹកនាំដោយលោក Dipen Joshi នាយកប្រតិបត្តិ មានជំនាញលើឧស្សាហកម្មគ្រឿងផ្សំចំណីអាហារ និងភេសជ្ជៈធម្មជាតិកម្រិតសកល ជាពិសេសការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី និងកាកាវ។

ចំណែកក្រុមហ៊ុន Meridian International Holding មកពីហុងកុង ដឹកនាំដោយលោក Ko Sek Yan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មានជំនាញលើការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគពហុវិស័យ។ ក្រុមហ៊ុនមានបទពិសោធន៍បណ្តាក់ទុនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា លើវិស័យអចលនទ្រព្យ និងសំណង់អគារពាណិជ្ជកម្មកម្រិតប្រណិត ដូចជា Flatiron By Meridian ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចអន្តរជាតិ ដែលបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីអំណោយផលវិនិយោគ និងការបោះទុននៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែង និងបានបញ្ជាក់ថា ក.អ.ក. ត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល និងការគាំទ្រដល់គ្រប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុនទាំងអស់។

គោលដៅគឺដើម្បីប្រែក្លាយបំណងវិនិយោគទាំងនោះទៅជាប្រតិបត្តិការជាក់ស្តែង ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ជាកិច្ចឆ្លើយតប តំណាងគណៈប្រតិភូធុរកិច្ចអន្តរជាតិ និងឧកញ៉ា ចាន់ សុខឃាំង បានសម្តែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. ដែលបានចំណាយពេលវេលាទទួលជួប និងផ្តល់ព័ត៌មានគន្លឹះពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា។

ព័ត៌មាន និងការពិភាក្សាក្នុងជំនួបនេះ ត្រូវបានចាត់ទុកជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនទាំងអស់ក្នុងការរៀបចំផែនការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកម្ពុជានាពេលខាងមុខ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post វិនិយោគិនជប៉ុន សិង្ហបុរី និងហុងកុង ស្វែងយល់ឱកាសវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា appeared first on Millions times.

កម្ពុជា​-​សិង្ហបុរី​ ​ពង្រឹង​សមត្ថភាព​សុវត្ថិភាព​ម្ហូប​អាហារ​ ឆ្ពោះទៅ​ទីផ្សារ​អន្តរជាតិ​
​ភ្នំពេញ​៖​ ​កម្ពុជា​ ​និង​សិង្ហបុរី ​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​សុវត្ថិភាព​ម្ហូប​អាហារ​ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៥ ​ថ្ងៃ​ ​សំដៅ​លើកកម្ពស់​ការ​កែច្នៃ​កសិផល​ ​បង្កើន​គុណភាព​ផលិតផល​ និង​គាំទ្រ​សហគ្រាស​កម្ពុជា​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​នាំចេញ​។​

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​និង​ស្ថានទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ ​បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ «​ការ​កែច្នៃ​ ​និង​សុវត្ថិភាព​ម្ហូប​អាហារ​» ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហបុរី ​ចាប់ពី​ថ្ងៃទី​១៧​ ​ដល់​ថ្ងៃទី​២១​ ​ខែសីហា​។

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រមូលផ្តុំ​មន្ត្រី​កម្ពុជា​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ចំណេះដឹង​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ​ ការ​រក្សាទុក​ផលិតផល​ ការ​បង្កើន​តម្លៃ​បន្ថែម​ និង​ការ​ផលិត​អាហារ​ប្រកបដោយ​ចីរភាព​។

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការ​កសាង​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូប​អាហារ​ដ៏​រឹងមាំ ​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ ក​សាង​ទំនុកចិត្ត​អ្នកប្រើប្រាស់​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឧស្សាហកម្ម​ ​និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​លើ​សុវត្ថិភាព​ម្ហូប​អាហារ​ ​មិន​ត្រឹមតែ​ជា​ការ​វិនិយោគ​លើ​សុខុមាលភាព​អ្នកប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​ការ​វិនិយោគ​លើ​កេរ្តិ៍ឈ្មោះ​រយៈពេល​វែង​ និង​អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។

​លោក​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ការ​កាត់បន្ថយ​ការ​បាត់បង់​ក្រោយពេល​ប្រមូល​ផល​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​កែច្នៃ​ ​និង​វេចខ្ចប់​ ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ ​និង​ការ​លើកកម្ពស់​ផលិតកម្ម​ដែល​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​។

​អាទិភាព​ទាំងនេះ​ ​នឹង​គាំទ្រ​ដល់​ការ​ផ្លាស់ប្តូរ​របស់​កម្ពុជា​ ​ពី​ផលិតកម្ម​មូលដ្ឋាន​បែប​ប្រពៃណី​ ​ឆ្ពោះ​ទៅរក​ការ​ផលិត​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។

​ឯកឧត្តម​ ​Steven​ ​Pang​ ​Chee​ ​Wee​ ​ឯក​អគ្គ​រដ្ឋទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​អាទិភាព​របស់​ក្រសួង​ និង​បង្ហាញ​ពី​ដំណាក់កាល​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ ក្នុង​ការ​កសាង​សមត្ថភាព​ផលិត​អាហារ​។

​ឯកឧត្តម​បាន​ចាត់ទុក​វគ្គ​បណ្តុះបណ្តាល​នេះ​ថា​ ​ជា​វគ្គ​ពិសេស​ផ្អែក​លើ​តម្រូវការ​ជាក់ស្តែង​លើក​ដំបូង​ ក្រោម​កម្មវិធី​សហប្រតិបត្តិការ​សិង្ហបុរី​ ​ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហបុរី​។ ​លោកសង្ឃឹម​ថា​ ​វា​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ ​និង​កិច្ចសហប្រតិបត្តិការ​បន្តបន្ទាប់ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា​។

​ឯក​អគ្គ​រដ្ឋទូត​បាន​បន្ថែម​ថា​ ​ផលិតផល​កសិកម្ម​ដ៏​សម្បូរបែប​របស់​កម្ពុជា​ ​ផ្តល់​ឱកាស​ធំ​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ តាមរយៈ​ការ​កែច្នៃ​ ការ​រក្សាទុក​ ​និង​ការ​អនុវត្ត​សុវត្ថិភាព​ម្ហូប​អាហារ​ឱ្យ​កាន់តែ​ប្រសើរ​។

​វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួង​ ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ ​រួមមាន​ស្តង់ដា​រូបនីយកម្ម​ ​មាត្រា​សាស្ត្រ​ ​ការ​វាយតម្លៃ​ទទួលស្គាល់​ ​និង​ការ​ធ្វើតេស្ត​វិភាគ​នៅ​មន្ទីរពិសោធន៍​។

​ជាមួយគ្នា​នេះ​ វគ្គ​នេះ​ជួយ​គាំទ្រ​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ក្នុង​ការ​លើកកម្ពស់​គុណភាព​ផលិតផល​ និង​ឈាន​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហបុរី​ ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០២​ ​និង​លើកកម្រិត​នៅ​ឆ្នាំ​២០១៨​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ជាដៃគូ​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។ ​រហូតមកដល់​បច្ចុប្បន្ន​ ​មន្ត្រីរាជការ​កម្ពុជា​ជាង​ ​១៩.០០០​នាក់​ ​បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​កសាង​សមត្ថភាព​របស់​មជ្ឈមណ្ឌល​នេះ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post កម្ពុជា​-​សិង្ហបុរី​ ​ពង្រឹង​សមត្ថភាព​សុវត្ថិភាព​ម្ហូប​អាហារ​ ឆ្ពោះទៅ​ទីផ្សារ​អន្តរជាតិ​ appeared first on Millions times.

កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារ និងនវានុវត្តន៍
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីម្សិលមិញ បានទទួលជួបឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋ​ទូត​សិង្ហបុរី ប្រចាំកម្ពុជា ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកំណើនសមត្ថភាពរបស់កម្ពុជា ក្នុងការបំពេញតាមស្តង់ដាអន្តរជាតិ ដោយរំលេចកំណើននៃផលិតផលអាហារកម្ពុជាដែលបាននិងកំពុងនាំចេញទៅទីផ្សារនៃប្រទេសអភិវឌ្ឍន៍។ ឯកឧត្តមបានលើកឡើងថា៖ “ផលិតផលអាហារកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារប្រទេសធំៗផ្សេងទៀត ដែលក៏អាចជាគោលដៅសម្រាប់ទីផ្សារសិង្ហបុរីផងដែរ បន្ថែមលើកសិផលស្រស់។”

ឯកឧត្តមបានបន្ថែមថា ការពង្រឹងប្រព័ន្ធសុវត្ថិភាពអាហារ នឹងជួយពង្រីកសក្តានុពលពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ។

តាមដានជាមួយយើង៖   Million Times

ឯកអគ្គរដ្ឋទូតសិង្ហបុរីបានស្វាគមន៍ចំពោះការផ្តួចផ្តើមនេះ និងបានបញ្ជាក់ពីផែនការសម្របសម្រួលកិច្ចសហការជាមួយអាជ្ញាធរសុវត្ថិភាពអាហារសិង្ហបុរី រួមទាំងការរៀបចំដំណើរទស្សនកិច្ច និងសិក្ខាសាលាសា សម្រាប់អ្នកនាំចេញផលិតផលអាហារកម្ពុជា។

ឯកឧត្តមបានលើកឡើងពីសារសំខាន់នៃការធ្វើពិពិធកម្ម ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដោយមានបញ្ជាក់​ថា៖ “សព្វថ្ងៃ យើងផ្តោតមិនត្រឹមតែលើបញ្ហាសន្តិសុខបែបប្រពៃណីប៉ុណ្ណោះទេ។ អ្វីៗអាចត្រូវបានប្រើជាអាវុធ រួមទាំងពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងថាមពល។ សម្រាប់ប្រទេសតូច ពិពិធកម្មគឺពិតជាមានសារសំខាន់ណាស់ រួមទាំងក្នុងវិស័យអាហារផងដែរ។”

ក្រៅពីសុវត្ថិភាពអាហារ ភាគីទាំងពីរបានពិភាក្សាលទ្ធភាពពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់យុវជន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចខិតខំរបស់សិង្ហបុរី ក្នុងការអភិវឌ្ឍម៉ូដែលបច្ចេកវិទ្យា AI សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងបានបង្ហាញចំណាប់អារម្មណ៍សហការបង្កើតនវានុវត្តន៍រួមជាមួយកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់នៃការប្រែក្លាយកិច្ចសហប្រតិបត្តិការ ពីគោលនយោបាយទៅជាអត្ថប្រយោជន៍ជាក់ស្តែង ជាពិសេសតាមរយៈកិច្ចសហការរវាងអ្នកស្រាវជ្រាវនិងអ្នកស្រាវជ្រាវ និងរវាងយុវជននិងយុវជន។

ឯកឧត្តមបានបន្ថែមថា៖ “នៅពេលយើងនិយាយអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យើងនិយាយភាសាតែមួយ ហើយកម្ពុជាអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅកម្រិតស្ថាប័ន និងផ្តោតលើលទ្ធផលជាក់ស្តែង។”

ភាគីទាំងពីរក៏បានពិភាក្សាកិច្ចសហការក្នុងវិស័យថ្មីៗ ដូចជាកំណើនបៃតង និងការគាំទ្រយន្តការឥណទានកាបូន៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារ និងនវានុវត្តន៍ appeared first on Millions times.

កម្ពុជា-សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមខេអេចឃ្យូអរកូត
ធនាគារ អេស៊ីលីដា ភីអិលស៊ី  បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត។

និតផ្ដួចផ្ដើមនេះពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសិង្ហបុរី និងគាំទ្រដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយស្របតាមចក្ខុវិស័យអាស៊ាន នៃប្រព័ន្ធទូទាត់ប្រាក់ឌីជីថលដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅទូទាំងតំបន់។

ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group ព្រមទាំងដៃគូរសហការមកពីប្រទេសសិង្ហបុរី។

តាមដានជាមួយយើង៖   Million Times

គួររំលឹកផងដែរថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត ចាប់តាំងពីឆ្នាំ២០២០ តាមតម្រូវការទីផ្សារ ដែលឱ្យអតិថិជនអាចធ្វើប្រតិបត្តិការតាមរយៈឃ្យូអរកូតបានភ្លាមៗ និងដោយរលូន នៅទូទាំងតំបន់អាស៊ាន និងប្រទេសដៃគូជាច្រើន តួយ៉ាងដូចជា ប្រទេសសិង្ហបុរី (ដំណាក់កាលទី ១៖ កម្ពុជាស្កេន SGQR ដែលបានដាក់ឱ្យ ដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ) ដែលផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ធ្វើប្រតិបត្តិការស្កេនទូទាត់តាម Roam QR របស់ពាណិជ្ជករ (SGQR) នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។

សេវាទូទាត់ឃ្យូអរកូតឆ្លងដែននេះ បានលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងជម្រុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងសិង្ហបុរី (SGQR) គឺសរបញ្ជាក់ពីការអភិវឌ្ឍឌីជីថលនៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ដែលធនាគារ អេស៊ីលីដា ក៏ជាចំណែកមួយនៃការទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែន រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ាន នាពេលកន្លងមកនេះ។

ការដាក់ឱ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ឆ្លងដែន និងកិច្ចសហការដោយស្ថាប័នហិរញ្ញវត្ថុ ឈានមុខ និងដៃគូហិរញ្ញវត្ថុពាក់ព័ន្ធរួមមាន៖ ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា សហការជាមួយនឹងក្រុមហ៊ុន Liquid Group Pte. Ltd ដែលមានការចូលរួមពីធនាគារអន្តរការីដូចជា United Overseas Bank Limited ព្រមទាំង DBS Bank Ltd. នៅប្រទេសសិង្ហបុរី សម្រាប់ដំណើរការប្រតិបត្តិការទូទាត់របស់ក្រុមហ៊ុន Liquid Group ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធទូទាត់ QR ឆ្លងដែនដ៏រឹងមាំ និងអាចធ្វើអន្តរកម្មបានរវាង KHQR និង SGQR ដែលគាំទ្រដោយការត្រួតពិនិត្យបទប្បញ្ញត្តិ ដ៏រឹងមាំពី NBC និង MAS ព្រមទាំងពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលក្នុងតំបន់។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត នឹងពង្រីកលទ្ធភាពឱ្យប្រជាជនសិង្ហបុរីដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និង/ឬសេវាកម្ម ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសសិង្ហបុរី ដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។

ការទូទាត់ឆ្លងដែនតាមរយៈ QR អនុញ្ញាតឱ្យអតិថិជន និងសាធារណជន ដែលជាប្រជាជនសិង្ហបុរី អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយគ្រាន់តែស្កេន KHQR បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុនអាជីវកម្ម ព្រមទាំងជួយលើកកម្ពស់ស្ថិរភាពរូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។

នាពេលអនាគតដ៏ខ្លីខាងមុខនេះ ធនាគារ អេស៊ីលីដា នឹងពង្រីកបណ្តាញប្រតិបត្តិការទូទាត់ឆ្លងដែនរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៅក្នុងតំបន់អាស៊ានបន្ថែមទៀត ដោយបន្តអនុវត្តតាមបេសកកម្មរបស់យើងក្នុងការជំរុញនវានុវត្តន៍ និងវិបុលភាពហិរញ្ញវត្ថុ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមខេអេចឃ្យូអរកូត appeared first on Millions times.