សហប្រតិបត្តិការ Archives - Millions times

កម្ពុជា ស្នើឱ្យអ៊ីស្រាអែល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ៤ សំខាន់ៗ
ឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម (គណៈកម្មការទី៦) នៃរដ្ឋសភា បានស្នើឱ្យអ៊ីស្រាអែលបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម។

ឯកឧត្តម កែវ ពិសិដ្ឋ បានស្នើបែបនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអីស្រាអែលដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានអបអរសាទរ លោកជំទាវ Alona Fisher-Kamm ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអីស្រាអែល ប្រចាំនៅកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ប្រទេសយើងទាំងពីរ នឹងបន្តសម្រេចបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាងលោកជំទាវជាមួយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ព្រមទាំងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ក៏ដូចជាលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងគោលបំណង ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រុមមិត្តភាពសភាមានតួនាទីស្នូលក្នុងបេសកកម្មការទូតសភាជាមួយសភាជាមិត្ត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគីផង និងពហុភាគីផង សំដៅរួមចំណែកដល់ការពង្រឹង និងការគាំទ្រទំនាក់ទំនងចំណងការទូតរបស់ស្ថាប័ននីតិប្រតិបត្តិ។ ក្រុមមិត្តភាពសភាកម្ពុជា-អ៊ីស្រាអែលនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ដោយសង្កេតឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ឯកឧត្តម សង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរ និងសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ តាមរយៈ លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកវិនិយោគអ៊ីស្រាអែល ស្វែងយល់ និងពិនិត្យឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា ខណៈដែលកម្ពុជាមានសក្តានុពល និងមានអំណោយផលយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យកសិកម្ម។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម កែវ ពិសិដ្ឋ បានអរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលតែងតែគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងស្នើរដ្ឋាភិបាលអីស្រាអែល ពិនិត្យលទ្ធភាពបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃៗទៀត នៅលើទឹកដីអ៊ីស្រាអែល ព្រមទាំងបានបញ្ជាក់ថា ក្រុមមិត្តភាពសភា កម្ពុជា-អ៊ីស្រាអែល គាំទ្រចំពោះអនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានធ្វើរួមគ្នាកន្លងមក និងសូមជំរុញឲ្យពិចារណារួមគ្នាបន្ថែមទៀត ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម។

ជាការឆ្លើយតប លោកជំទាវ Alona Fisher-Kamm បានជម្រាបជូន ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ថា លោកជំទាវមានក្តីរំភើបរីករាយ និងកិត្តិយស់ជាខ្លាំងដែលបាននាំយកសារតាំងថ្វាយព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល រយៈពេល ៣០ឆ្នាំកន្លងមកនេះ ពិសេសប្រទេសទាំងពីរ បានបើកនូវស្ថានកុងស៊ុលកិត្តិយសប្រចាំប្រទេសទាំងពីរនាពេលថ្មីៗនេះ ព្រមទាំងការបង្កើតបាននូវសភាពាណិជ្ជកម្មអ៊ីស្រាអែលនៅកម្ពុជា ដោយបានផ្តោតសំខាន់លើវិស័យកសិកម្ម អប់រំ សហគ្រិនភាព នវានុវត្តន៍ រួមនឹងវិស័យផ្សេងៗទៀត។

ក្រៅពីនេះ នៅសប្តាហ៍ក្រោយនេះ អ៊ីស្រាអែល និងកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការងារ និងកសិកម្ម ដែលតាមរយៈកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងជួយបណ្តុះបណ្តាលដល់កម្មសិក្សាការីកម្ពុជា លើជំនាញកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗទៀត នៅក្នុងកសិដ្ឋាននៅប្រទេសអ៊ីស្រាអែលផ្ទាល់តែម្តង។

លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាខិតខំជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា ស្នើឱ្យអ៊ីស្រាអែល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ៤ សំខាន់ៗ appeared first on Millions times.