សម្តេចធិប Archives - Millions times

សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ ​Haier​ ​Group​ ​ពង្រីក​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​
​ទីក្រុង​ប៉េកាំង​៖ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ ​Haier​ ​Group​ ​ពង្រីក​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ ​ចាត់ទុក​វិស័យ​បច្ចេកវិទ្យា​ជា​វិស័យ​សំខាន់​មួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​

​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ជំរុញ​ ​និង​លើកទឹកចិត្ត​បែប​នេះ​ នា​ឱកាស​អនុញ្ញាតឱ្យ​លោក​ ​Diao​ ​Yunfeng​ ​អនុ​ប្រធាន​ក្រុមហ៊ុន​ ​Haier​ ​Group​ ​ចូល​ជួប​សម្ដែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​ កាល​នា​រសៀល​ថ្ងៃទី​១៥​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ទីក្រុង​ប៉េកាំង​។​

​ជំនួប​ដ៏​សំខាន់​នេះ​ធ្វើឡើង​ក្នុង​ ​អំឡុង​ដំណើរទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​ ​(​ថ្ងៃទី​១៥​-​១៧​ ​ខែកក្កដា​) ​របស់​សម្តេច​ធិបតី​នៅ​ប្រទេស​ចិន​ ​ដែល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ទាក់ទាញ​វិនិយោគ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ពី​សកលលោក​។​

​ក្នុង​ជំនួប​នេះ​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​និង​លោក​ ​Diao​ ​Yunfeng​ ​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ឱកាស​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន​ ​Haier​ ​Group​ ​នៅ​កម្ពុជា​។​ ​Haier​ ​Group​ ​គឺជា​សាជីវកម្ម​ពហុ​ជាតិ​យក្ស​មួយ​របស់​ចិន ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ ​Qingdao​ ​ខេត្ត​ ​Shandong​ ​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨៤​ ​និង​មាន​ប្រតិបត្តិការ​អាជីវកម្ម​រួមមាន​ផ្ទះ​ឆ្លាតវៃ ​(​Smart​ ​Home​) ​ប្រព័ន្ធ​ ​IoT​ ​Ecosystem​ ​និង​ថាមពល​ឆ្លាតវៃ ​ព្រមទាំង​អ៊ីនធឺណិត​ឧស្សាហកម្ម​ ​(​Industrial​ ​Internet​)​។​

​លើស​ពី​នេះ​ទៅ​ទៀត​ ​ជំនួប​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​មកកាន់​ប្រទេស​កម្ពុជា​ ​ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ប្រកបដោយ​ចីរភាព​ ស្រប​តាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​ ​នៃ​ការ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

​ភាព​លេចធ្លោ​របស់​ក្រុមហ៊ុន​ ​Haier​ ​Group​ ​នៅលើ​ឆាក​អន្តរជាតិ​៖​ ​ក្រុមហ៊ុន​នេះ​មាន​ចំណូល​សកល​ឆ្នាំ​២០២៥​ សរុប​ចំនួន​ ​៤២៦.៨​ ​ពាន់​លាន​យន់ ​(​ប្រមាណ​ ​៥៩.៨​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​និង​ប្រាក់​ចំណេញ​សកល​ចំនួន​ ​៣២.២​ ​ពាន់​លាន​យន់ ​(​ប្រមាណ​ ​៤.៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​ ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ចំនួន​ ​១៤៦,០០០​ ​នាក់​នៅ​ទូទាំង​ពិភពលោក​ ​និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ ​៨​។ ​គួរ​រំលេច​ថា​ ​Haier​ ​Group​ ​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​លេខ​១​ ​ផ្នែក​ចំណែក​ទីផ្សារ​ម៉ាក​គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះ​ធំ​ៗ​សកល ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​Euromonitor​ ​International​ ​រយៈពេល​ ​១៧​ ​ឆ្នាំ​ជាប់​ៗ​គ្នា​ ​ដែល​បញ្ជាក់​ពី​កម្លាំង​ផលិតកម្ម​ ​និង​ការ​ច្នៃប្រឌិត​ថ្មី​គ្មាន​គូ​ប្រៀប​របស់​ក្រុមហ៊ុន​។​

​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​នៅ​កម្ពុជា​ ​និង​កំណើត​ម៉ាក​យីហោ ​KHaitech​៖​

​បច្ចុប្បន្ន​នេះ​ ​Haier​ ​Group​ ​កំពុង​ពង្រីក​វត្តមាន​នៅ​កម្ពុជា​យ៉ាង​សកម្ម ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ​Haier​ ​Haitech​ ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​SAM​ ​SN​ ​GROUP​ ​របស់​អ្នក​ឧកញ៉ា​ ​សំ ​សុខ​នឿន​ ​បង្កើត​ជា​ក្រុមហ៊ុន​បណ្ដាក់​រួមទុន​ ​KH​ ​Haitech​ ​Co​.​, ​Ltd​។ ​ក្រុមហ៊ុន​នេះ​បាន​បង្កើត​នូវ​ម៉ាក​យីហោ​ឧបករណ៍​អេឡិចត្រូនិក​កម្ពុជា​ដំបូង​គេ​គឺ​ «​K​ ​Haitech​» ​ដែល​ជា​មោទនភាព​ជាតិ​ក្នុង​ការ​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ក្រោម​ម៉ាក​កម្ពុជា​សុទ្ធសាធ​។​

​គម្រោង​រោងចក្រ​ផលិត​ថេប្លេត ​និង​ទុន​វិនិយោគ​៖​

​គម្រោង​សហការ​នេះ​កំពុង​សាងសង់​រោងចក្រ​ផលិត​ថេប្លេត​ម៉ាក​កម្ពុជា​ដំបូង​គេ​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១០​ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ដំណាក់កាល​ដំបូង​។ ​រោងចក្រ​នេះ​គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០២៧​ ​ដោយ​មាន​គោលដៅ​ផលិត​ថេប្លេត​ចំនួន​ ​១០,០០០​ ​គ្រឿង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ក្នុង​ដំណាក់កាល​ដំបូង​។ ​ចំណុច​ពិសេស​នោះ​គឺ​ថេប្លេត​ទាំង​នេះ​ជា​ម៉ាក​កម្ពុជា​ «​K​ ​Haitech​» ​សុទ្ធសាធ ​មិន​មែន​ជា​ម៉ាក​បរទេស​ទេ ​ប៉ុន្តែ​បច្ចេកវិទ្យា​បាន​មក​ពី​ក្រុមហ៊ុន​ ​Haier​ ​Group​ ​ដែល​បង្ហាញ​ពី​ការ​ផ្ទេរ​បច្ចេកវិទ្យា​ប្រកបដោយ​តម្លាភាព​ និង​និរន្តរភាព​។ ​ក្រុមហ៊ុន​ ​KH​ ​Haitech​ ​បាន​បញ្ចប់​ការ​ចុះបញ្ជី​ ​និង​ចុះ​កិច្ចការពារ​ម៉ាក​សញ្ញា ​(​Trademark​) ​រួចរាល់​ជា​ស្ថាពរ ​ហើយ​កំពុង​បន្ត​នីតិវិធី​ស្នើសុំ​អាជ្ញាបណ្ណ​ពី​ក្រសួង​ពាក់ព័ន្ធ​។​

​គោលដៅ​ ​និង​អត្ថប្រយោជន៍​នៃ​គម្រោង​៖​

​គម្រោង​នេះ​មិន​ត្រឹមតែ​ជា​ការ​វិនិយោគ​លើ​ផលិតកម្ម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​គាំទ្រ​ដល់​គោលដៅ​ឧស្សាហកម្ម​ ​៤.០​ ​របស់​កម្ពុជា​ ​និង​ជួយ​បង្រួម​គម្លាត​ឌីជីថល​នៅក្នុង​សង្គម​។ ​ដំណាក់កាល​ដំបូង​ផ្ដោត​លើ​វិស័យ​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(​e​-​education​) ​ដោយ​ផ្ដល់​ថេប្លេត​តម្លៃ​សមរម្យ​ដល់​សិស្សានុសិស្ស ​និង​កម្មករ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ ​ព្រមទាំង​វេទិកា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ​បន្ថែម​ពី​នេះ​ ​គម្រោង​នឹង​គាំទ្រ​ដល់​ការ​ផ្លាស់ប្ដូរ​ឌីជីថល​របស់​កម្ពុជា​ក្នុង​វិស័យ​ដទៃ​ទៀត​ ​ដូចជា​ការ​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ផលិតកម្ម​ឆ្លាតវៃ​ជាដើម​។

ចក្ខុវិស័យ​អនាគត​៖​

​ក្រុមហ៊ុន​ ​KH​ ​Haitech​ ​កំពុង​បង្កើត​រោងចក្រ​ផលិតកម្ម​ទំនើប​ដែល​មាន​ស្វ័យប្រវត្តិកម្ម​ខ្ពស់​ ​និង​តំបន់​ឧស្សាហកម្ម​បៃតង​ថ្មី​នៅ​កម្ពុជា​ ​ដើម្បី​ជំរុញ​ការ​ផ្ទេរ​បច្ចេកវិទ្យា ​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​ក្នុង​មូលដ្ឋាន​។ ​គម្រោង​នេះ​ផ្តោត​លើ​ដំណោះស្រាយ​ឌីជីថល​ និង​ផលិតកម្ម​កម្រិត​ខ្ពស់​ ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ ​កាត់បន្ថយ​ការ​នាំចូល​គ្រឿង​អេឡិចត្រូនិក​ពី​បរទេស​ ​និង​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​ឱ្យ​រីកចម្រើន​ប្រកបដោយ​ចីរភាព​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ ​Haier​ ​Group​ ​ពង្រីក​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ appeared first on Millions times.