វ៉ាង វិនប៊ិន Archives - Millions times

លោក Wang Wenbin៖ ភាគីចិនយល់យ៉ាងច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាសេចក្តីប្រាថ្នាដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា
កម្ពុជា​ និង​ចិន​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​មាន​តម្លៃ ១១៥៦ លាន​ដុល្លារ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ប្រធានាធិបតីចិន Xi Jinping។

គម្រោងព្រែកជីក​ហ្វូណន​តេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ តាមផ្លូវទឹកសាបទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

តាមដានជាមួយយើង៖   Million Times

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា ប្រទេសចិនយល់ច្បាស់ពីតម្រូវការរបស់កម្ពុជា ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន ហើយនឹងបន្តផ្តល់ការគាំទ្រ។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតចិន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping មកកាន់កម្ពុជា នារសៀលថ្ងៃសៅរ៍នេះ លោក Wang Wenbin លើកឡើងថា ប្រទេសចិនបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ហើយលោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងទស្សនកិច្ចមេដឹកនាំចិន។

លោកបានគូសបញ្ជាក់ថា «ភាគីចិនយល់យ៉ាងច្បាស់ថា គម្រោងនេះគឺជាសេចក្តីប្រាថ្នាដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា យើងទទួលស្គាល់យ៉ាងពេញលេញនូវតម្រូវការ និងកង្វល់របស់កម្ពុជា ហើយយើងនឹងបន្តផ្តល់ការគាំទ្រ»។

គួរកត់សម្គាល់ថា កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខា រួមមានដូចជា៖  (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC/ AKP

second...

x

The post លោក Wang Wenbin៖ ភាគីចិនយល់យ៉ាងច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាសេចក្តីប្រាថ្នាដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា appeared first on Millions times.

ចិនឯកភាព ពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ
ប្រទេសចិនជាសម្ព័ន្ធមិត្តដែកថែប ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចលេចធ្លោមួយ និងមានអ្នកវិនិយោគមកបណ្តាក់ទុនឈរនៅលំដាប់ទី១នៅប្រទេសកម្ពុជា។ ក្រៅពីរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចស្នូររបស់កម្ពុជា ខេត្តព្រះសីហនុ ស្ទើរតែ៩០% ដែលមានវិនិយោគិនចិនកំពុងបណ្តាក់ទុននៅទីនោះ។

មុនវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក្រុមវិនិយោគិនចិនបាននឹងកំពុងរកស៊ីយ៉ាងច្រើននៅខេត្តព្រះសីហនុ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអចលនទ្រព្យ។ អំឡុងកើតជំងឺរាត្បាតកូវីដ១៩ និងការរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រងល្បែងអនឡាញ ក្រុមវិនិយោគិន និងភ្ញៀវទេសចរណ៍ចិន បានចាប់ផ្តើមត្រឡប់ទៅស្រុកវិញ ដោយបន្សល់ទុកហេដ្ឋារចនាសម្ព័ន្ធអគារពាណិជ្ជកម្ម សណ្ឋារគារ ខុនដូរមិនទាន់មានការសាងសង់ចប់ឈរជ្រោងឃើញតែគ្រោងដែក និងសរសរដុះស្និមពេញក្រុងព្រះសីហនុ។

តាមដានជាមួយយើង៖   Million Times

ដើម្បីស្រោចស្រង់អគារខ្មោច និងសកម្មភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ទសាស្រ្តជាច្រើនសម្រួលឲ្យមានការសាងសង់ឡើងវិញ និងទាក់ទាញវិនិយោគិនចិនត្រឡប់មកវិនិយោគបន្ត។

ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានជជែកគ្នាច្រើនពាក់ព័ន្ធការពង្រឹងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រយុទ្ធប្រឆាំងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ជាដើម។

លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា លោក និងលោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ លោកក៏បានអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។

លោកបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ។ ភ្ញៀវទេសចរចិនគឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។

លោកថ្លែងថា៖ «ឯកឧត្តម ម៉ាង សុីណេត និងខ្ញុំបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរ»។

ក្រោយជំនួបជាមួយអភិបាលខេត្តព្រះសីហនុ លោក វ៉ាង វិនប៊ិន បានបន្តទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ លោកបានឲ្យដឹងថា ក្នុងរយៈពេល ១៦ឆ្នាំកន្លងមក តំបន់ពិសេសបានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។

បើតាមលោកឯកអគ្គរដ្ឋទូត លោក Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដូចជាកូនបង្កើតរបស់សម្ដេច ដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។

ទន្ទឹមជាមួយគ្នានេះ លោកជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេក WANG WENBIN

second...

x

The post ចិនឯកភាព ពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ appeared first on Millions times.

លោក វ៉ាង វិពិន៖ ចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជាក្នុងការការពារសន្តិសុខជាតិ
ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ប្រមុខទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ ក្នុងចំណោមប្រទេសដទៃទៀត។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ ក្នុងចំណោមប្រទេសដទៃទៀត។ លោកបានរំលេចឲ្យដឹងថា គម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា–ចិន ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ពហុកីឡដ្ឋានជាតិកម្ពុជា ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានក្លាយជាកម្លាំងចលករយ៉ាងរឹងមាំ ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

តាមដានជាមួយយើង៖   Million Times

លោកបន្តថា ប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺកូវីដ–១៩ ប្រទេសចិននិងកម្ពុជាបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រួមគ្នាសរសេរទំព័រថ្មី នៃការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ប្រមុខទូតរូបនេះបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ត្រូវបានធ្វើឱ្យស៊ីជម្រៅជាលំដាប់ ហើយការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា–ចិន បានឈានចូលយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់ ដែលបង្ហាញពីទស្សនវិស័យនៃការអភិវឌ្ឍដ៏ទូលំទូលាយឦ

បើតាម វ៉ាង វិនពិន សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន គឺមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរល្មួត ក្នុងវិស័យអប់រំ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ បណ្ដុះបណ្ដាលភាសាចិន និងនិស្សិតនៃប្រទេសទាំងពីរ រួមទាំងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេក Wang Wenbin

second...

x

The post លោក វ៉ាង វិពិន៖ ចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជាក្នុងការការពារសន្តិសុខជាតិ appeared first on Millions times.

រយៈពេល២ឆ្នាំ រថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសរុប ១០លានដង
ចាប់តាំងពីការបើកដំណើរការជាផ្លូវការរយៈពេល ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបចំនួន ១០លានដងនៅគ្រប់ច្រកចេញនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយសម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។

តាមដានជាមួយយើង៖   Million Times

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកបន្ថែមថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយប្រធានាធិបតីចិនក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

ចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC លោក ប៉េង ពោធិ៍នា បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀស ​នូវគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានរំលេចឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ

second...

x

The post រយៈពេល២ឆ្នាំ រថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានសរុប ១០លានដង appeared first on Millions times.

នាយករដ្ឋមន្រ្តីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនប៊ិន ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត
អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធៀន ដែលត្រូវផុតអាណត្តិហើយត្រូវត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញ។ ក្នុងនាមជាប្រមុខទូតថ្មីប្រចាំកម្ពុជាលោកបានប​ង្ហាញមុខសាធារណៈលើកដំបូងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង»។

នាពេលថ្មីៗនេះ លោក វ៉ាង វិនប៊ិន ចូលព្រះបរមរាជវាំងថ្វាយសារតាំងចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រមទាំងបានបញ្ជាក់ពីចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។ ទន្ទឹមនឹងនោះលោកក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ លោកបានចាត់ទុក សម្ដេច ហ៊ុន​ សែន ជាមិត្តចាស់ មិត្តល្អរបស់ប្រជាជនចិន ក៏ជាអ្នកនយោបាយដែលមានបទពិសោធន៍ច្រើន។ លោកថ្លែងថា៖ «ខ្ញុំរៀនសូត្រច្រើនពីសម្ដេចតេជោអំពីការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ ខ្ញុំមានជំនឿនិងជឿជាក់យ៉ាងមុតមាំថា មិត្តភាពដែកថែបចិននិងកម្ពុជាមុខជានឹងឆ្ពោះទៅដល់កម្រិតថ្មីមួយទៀត»។

តាមដានជាមួយយើង៖   Million Times

នៅព្រឹកថ្ងៃចន្ទទី២២ កក្កដានេះ លោក វ៉ាង វិនប៊ិន បានចូលជួមសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត ព្រមទាំងប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។ ក្នុងឱកាសជំនួបនោះសម្ដេចបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក វ៉ាង វិនប៊ិន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្ដេចជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

សម្រាប់លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ លោកក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះលោកបានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។

សូមជម្រាបជូនថា ក្នុងជំនួបដដែលនោះ សម្ដេចនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតចិន ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ៕

អត្ថបទ៖​ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

second...

x

The post នាយករដ្ឋមន្រ្តីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនប៊ិន ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត appeared first on Millions times.