នគរូបនីយកម្ម Archives - Millions times

ជប៉ុនផ្តល់កញ្ចប់លុយឥតសំណង ៧.២លានដុល្លារឲ្យកម្ពុជាអភិវឌ្ឍន៍វិស័យនគរូបនីយកម្ម
រដ្ឋាភិបាលជប៉ុន នឹងផ្តល់កញ្ចប់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ១,០០២ លានយ៉េន ដែលមានប្រមាណ៧.២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើវិស័យនគរូបនីយកម្មនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១,០០២ លានយ៉េន សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» គឺ គម្រោងលើវិស័យនគរូបនីយកម្ម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងការបរទេសបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ គូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្រសួងបន្តថា ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងដែរថា ការអភិវឌ្ឍនគរូបនីយកម្ម គឺផ្តោតទៅលើការអភិវឌ្ឍអចនទ្រព្យ និងការអភិវឌ្ឍសំណង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ និងបរិស្ថានទីក្រុង ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ កាលពីដើមខែធ្នូក្នុងឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រួមគ្នាបង្កើតវេទិការដ្ឋ-ឯកជន កម្ពុជា ជប៉ុន លើកទី៥ ស្តីពីការអភិវឌ្ឍនគរូបនីយកម្ម ក្រោមប្រធានបទ “ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា” ដែលមានក្រសួង ស្ថាប័ន និងវិស័យឯកសរុបចំនួន ៦០០នាក់។

ក្នុងវេទិកាបានពិភាក្សា និងចែករំលែកចំណេះដឹង បទពិសោធន៍ អំពីការរៀបចំដែនដី នគរូបនីយកម្ម សំណង់ លំនៅឋាន ការអភិវឌ្ឍទីក្រុង និងការអភិវឌ្ឍអចលនទ្រព្យ ដោយផ្តោតលើ ប្រធានបទ “ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា”។ តាមរយៈវេទិកានេះ អ្នកចូលរួមមកពីវិស័យ ឯកជន និងអ្នកជំនាញវិជ្ជាជីវៈនៃប្រទេសទាំងពីរ នឹងមានឱកាសបន្ថែមទៀតសម្រាប់ជំនួបធុរៈកិច្ច ដើម្បីពិភាក្សាជំរុញការវិនិយោគនៅកម្ពុជា ជាពិសេសការជំរុញឱកាស ធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុនមក ប្រទេសកម្ពុជាលើការអភិវឌ្ឍន គរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតនិងការអភិវឌ្ឍ អចលនទ្រព្យ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម

តាមដានជាមួយយើង៖   Million Times

second...

x

The post ជប៉ុនផ្តល់កញ្ចប់លុយឥតសំណង ៧.២លានដុល្លារឲ្យកម្ពុជាអភិវឌ្ឍន៍វិស័យនគរូបនីយកម្ម appeared first on Millions times.