គីម ជុងអ៊ុន Archives - Millions times

​មេដឹកនាំកូរ៉េខាងជើងបង្ហាញមុខកូនស្រីអាយុ ១០ឆ្នាំជាសាធារណៈដើម្បីត្រៀមស្នង​តំណែង
កូនស្រីពៅរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានម្តាយមីងរបស់នាង គឺលោកស្រី គីម យ៉ូជុង នាំទៅកាន់វេទិកាក្នុងពីធីមួយនៅទីក្រុងព្យុងយ៉ាង ជាមួយនឹងការសម្តែងកាយវិការគោរព ដោយសកម្មភាពទាំងនេះរំពឹងទុកថា កូនស្រីនេះអាចត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ឪពុកនាង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង បានចាក់ផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទអំពីសកម្មភាពកូនស្រីរបស់លោក គីម ជុងអ៊ុន គឺនាង ជូ-អេ ក្នុងពិធីមួយកាលពីថ្ងៃអាទិត្យ ដោយលោកស្រី គីម យ៉ូជុង បង្ហាញអាកប្បរិយាឱន​ក្បាលសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ ហើយនៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការតាំងបង្ហាញម៉ីសស៊ីផ្លោងប្រភេទថ្មីចំនួន ២៥០គ្រាប់។

តាមដានជាមួយយើង៖   Million Times

អ្នកជំនាញបាននិយាយថា វត្តមានដ៏កម្រនេះបង្ហាញថា នាង Ju-ae គឺជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ឪពុកនាង។ លោក Cheong Seong-chang នាយកមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រឧបទ្វីបកូរ៉េ លើកឡើងថា “ការគោរពដ៏គួរឱ្យកត់សម្គាល់របស់លោកស្រី គីម យ៉ូជុង ចំពោះនាង Ju-ae ដែលជាកូនស្រីមេដឹកនាំកូរ៉េខាងជើង បង្ហាញថា គ្រួសារ Kim អាចនឹងដាក់ Ju-ae ជាមេដឹកនាំបន្ទាប់របស់ប្រទេសនេះ” ។

លោកនិយាយថា៖ “ទោះបីជាមិនទាន់មានសេចក្តីប្រកាសជាផ្លូវការថា Ju-ae ក្មេងនៅឡើយ វាហាក់ដូចជាមេដឹកនាំកូរ៉េខាងជើងបានចាប់ផ្តើមរៀបចំផែនការស្នងតំណែងរបស់គាត់រួចហើយ។ វាហាក់ដូចជាបានបង្ហាញថា  Ju-ae នឹងក្លាយជាអ្នកស្នងមរតករបស់គាត់»។

ទោះបីជាអាយុរបស់នាងមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ នាង Ju-ae ត្រូវបានគេជឿថា មានអាយុប្រហែល ១០ឆ្នាំប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង។

សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) បាននិយាយក្នុងរបាយការណ៍មួយទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅថា នាង Ju-ae ហាក់ដូចជាពេញចិត្តក្នុងការជំនួសឪពុករបស់នាង ក្នុងការបង្ហាញខ្លួនជាសាធារណៈញឹកញាប់ជាមួយឪពុក។

NIS បាននិយាយបន្តថា ប្រហែល ៦០ភាគរយនៃសកម្មភាពសាធារណៈកាលពីអតីតកាលរបស់ Ju-ae ពាក់ព័ន្ធនឹងការអមដំណើរឪពុករបស់នាងទៅព្រឹត្តិការណ៍យោធា និងខ្លះទៀតទាក់ទងនឹងសេដ្ឋកិច្ច។ NIS បាននិយាយថា ការប្រើប្រាស់របស់កូរ៉េខាងជើងនៃពាក្យ “hyangdo” ដែលមានន័យថា ការណែនាំហើយត្រូវបានប្រើសម្រាប់តែសំដៅទៅលើមេដឹកនាំកំពូល ឬអ្នកស្នងតំណែងប៉ុណ្ណោះ បង្ហាញថា នាងកំពុងនៅលើផ្លូវដើម្បីក្លាយជាអ្នកដឹកនាំបន្ទាប់។

នាង Ju-ae បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅចុងឆ្នាំ២០២២ នៅពេលដែលនាងអមដំណើរឪពុករបស់នាងក្នុងការបាញ់មីស៊ីលអន្តរទ្វីបថ្មីមួយ។ ចាប់តាំងពីពេលនោះមក នាងត្រូវបានគេប្រទះឃើញនៅក្នុងសកម្មភាពសាធារណៈជាច្រើនរបស់ឪពុកនាង រួមទាំងសមយុទ្ធយោធាផងដែរ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Yonhap

second...

x

The post ​មេដឹកនាំកូរ៉េខាងជើងបង្ហាញមុខកូនស្រីអាយុ ១០ឆ្នាំជាសាធារណៈដើម្បីត្រៀមស្នង​តំណែង appeared first on Millions times.