គិន ភា Archives - Millions times

បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់
បណ្ឌិត គិន ភា បានគូសបញ្ជាក់ថា ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅ​ឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។

ការលើកឡើងរបស់បណ្ឌិត គិន ភា ទំនងជាចង់សំដៅដល់ក្រុមជ្រុលនិយមអ្នកលេងបណ្តាញសង្គមនៅប៉ុន្មានថ្ងៃនេះបានបង្ហោះសាររិះគន់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម CLV ថាគឺជាគោលការណ៍កាត់ទឹកដីនៃខេត្តចំនួន៤របស់កម្ពុជាទៅឲ្យប្រទេសវៀតណាម។ ជុំវិញបញ្ហានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ប៉ុន្តែបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

តាមដានជាមួយយើង៖   Million Times

ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋដែលរិះគន់រឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) បណ្ឌិត គិន ភា បានលើកឡើងថា ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់​យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែ​ពង្រឹងនិងអភិវឌ្ឍ​សមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង​ ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិនិងមនសិការជាតិ និង​មានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច។

លោកគូសបញ្ជាក់ថា សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នា និងជេរតគ្នា បែបនេះ វាក៏អាចខុសតគ្នាដែរ។

ជាមួយគ្នានេះដែរលោកបណ្ឌិតក៏បានក្រើនរំលឹកថា បើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថាស្នេហាជាតិៗ!បែបនេះគឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ។

តាមរយៈថ្លែងសារពិសេសកាលពីថ្ងៃទី២៣កក្កដាម្សិលមិញ សម្តេច ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យជនទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ-CLV នោះឡើយ ខណៈដែលសម្តេចជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩ មិនមែនវៀតណាមទាល់តែសោះ។

សម្តេចបានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយ។

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ

second...

x

The post បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ appeared first on Millions times.

អ្នកជំនាញ៖ ការផ្សាយជញ្រ្ជំព័ត៌មានឃាតកម្មរបស់ជនល្មើសដែលមានងារឧកញ៉ា គ្មានចំណេញអ្វីដល់កម្ពុជា
អ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា គួរតែបញ្ឈប់ការផ្សាយព័ត៌មានពាក់ព័ន្ធនឹងឃាតកម្មរបស់ឧកញ៉ាម្នាក់ដែលបានចូលទៅបាញ់រះដល់ក្នុងផ្ទះបណ្តាឲ្យមានមនុស្សស្លាប់និងរងរបួស ស្ថិតនៅបុរី ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ គឺវាមិនចំណេញអ្វីដល់កម្ពុជានោះទេ។

លោកបណ្ឌិត យ៉ង ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានលើកឡើងថា គួរបញ្ឈប់ជញ្ជ្រំផ្សាយព័ត៌មានឃាតកម្មរបស់ឧកញ៉ាហ្នឹងទៅ វាគ្មានចំណេញអ្វីដល់នយោបាយកម្ពុជា ជាអន្តរជាតិទេ។ លោកថា ប្រទេសកម្ពុជា មិនមែនជាសម្បុកឃាតកម្មនោះទេ…។ ជាមួយគ្នានេះលោកដាក់ជាសំនួរថា ហេតុអ្វីយើងជាពលរដ្ឋខ្មែរ ត្រូវផ្សាយអាក្រក់ពីខ្លួនឯងច្រើនជាងការផ្សាយមាតិកាល្អៗ? គិតឡើងវិញ។

តាមដានជាមួយយើង៖   Million Times

ចំណែកឯអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង ក៏បានលើកឡើងគូសបញ្ជាក់ដែរថា សាព័ត៌មានអាចរស់បានគឺពឹងលើការផ្សាយពាណិជ្ជកម្ម តែមិនសូវតាមពីរឿងការតាំងពិពណ៌សេដ្ឋកិច្ចទេ បើព័ត៌មានអាស្រូវវិញតាមផ្សាយដល់ទីបញ្ចប់។ លោកបន្តថា ការចូលរួមទាក់ទាញនិងផ្សព្វផ្សាយពីពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា គឺជាការរក្សានិងបង្កើតឆ្នាំងបាយរួមផលប្រយោជន៍រួម…។

ពាក់ព័ន្ធនឹងការដកហូតគោរមងារឧកញ៉ាពីជនល្មើលដែលមានគោរមងារឧកញ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោយបុគ្គលរូបនេះបើកការវាយប្រហារបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃត្រង់ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា គោរមវន្តឧកញ៉ា គ្រាន់តែជាគោរមងារតែប៉ុណ្ណោះ បើប្រព្រឹត្តល្មើសច្បាប់មានទោសដូចតែប្រជាពលរដ្ឋទូទៅ។

សម្រាប់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនក៏បានលើកឡើងជាកំណាព្យយ៉ាងដូច្នេះថា  «ម្ចាស់ក្បត់ងារ ឧកញ៉ាងារមនុស្សខ្ពង់ខ្ពស់ក្រៃ ងារចមក្សត្រថ្លៃប្រោសប្រទាន ជូនសប្បុរសជនជាអ្នកមាន លះបង់ធនធានដើម្បីជាតិ។ រកស៊ីសុចរិតគិតគុណធម៌ គោរពសីលធម៌មនសិការជាតិ គោរពច្បាប់រដ្ឋមិនរវាត មិនឆ្លៀតមិនគៃបន្លំរាស្ត្រ។ ឥឡូវម្ចាស់ងារប្រែខ្លះហើយ មានរឿងមិនស្បើយធ្វើបាបរាស្ត្រ មានបោកមានបាញ់ឱ្យវិនាស មានប្លន់ដីរាស្ដ្រលុបបឹងបួ។ កាប់ព្រៃចាក់ដីចូលទន្លេ គ្មានទេពាក្យថាគុណធម៌ មានតែនាំទុក្ខស្រុកវឹកវរ អាសូរសីលធម៌ស្លាប់បាត់ហើយ។ មិនគួរឡើយសោះព្រោះមហិច្ឆតា មិនមាននរណាក្នុងចិត្តឡើយ កេរ្តិ៍ឈ្មោះទ្រព្យធនរលាយហើយ មិនគួរណាឡើយម្ចាស់ក្បត់ងារ»។

អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ឈត ប៊ុនថន យល់ឃើញថា «គោរមងាជាឧកញ៉ា ជាអ្នកមានទ្រព្យសម្បត្តិច្រើន ដែលពួកគេភាគច្រើនជាអ្នកគ្រប់គ្រងអាជីវកម្មដូច្នេះហើយពួកគេអាចជួយបង្កើតការងារដល់ប្រជាជនក្នុងការរកចំណូលបន្ថែម។ មិនតែប៉ុណ្ណោះ សកម្មភាពនៃការចូលរួមឧបត្ថម្ភរបស់ឧកញ៉ាទាំងអស់ក៏ជួយអភិវឌ្ឍសង្គមជាតិផងដែរ»។

កំណើនចំនួនឧកញ៉ានៅកម្ពុជាមានការឡើងគិតត្រឹមពាក់ឆ្នាំ២០២៤ បើតាមសៀវភៅរាជកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយនាពេលថ្មីៗនេះ។ ចំនួនអតិផរណាឧកញ៉ាកើនឡើងនាពេលនេះ ថ្លែងប្រាប់គេហទំព័រ Million Times លោកបណ្ឌិត ឈត ប៊ុនថន គូសបញ្ជាក់ថា កំណើននៃឧកញ៉ានៅកម្ពុជាមិនបង្កជាបញ្ហាចោទនោះទេ ប្រសិនបើឧកញ៉ាទាំងអស់ប្រកបរបរសុច្ចរិត ហើយបានរួមចំណែកជួយសង្គមសេដ្ឋកិច្ចជាតិក្នុងន័យត្រឹមត្រូវ។ បន្ថែមពីនេះ កំណើនជាបន្តបន្ទាប់នៃចំនួនឧកញ៉ានៅកម្ពុជា អាចបញ្ជាក់ពីសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជាផងដែរ។

បន្ថែមពីលើនេះ លោក យ៉ង ពៅ ក៏បានសំណូមពរដល់ទាំងព័ត៌មានអាជីព ទាំងព័ត៌មាន MMO និងទាំងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញ ទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គមបណ្ឌិត យ៉ង ពៅ, គិន ភា, ឈត ប៊ុនថន, អ្នកឧកញ៉ា លឹម ហេង

second...

x

The post អ្នកជំនាញ៖ ការផ្សាយជញ្រ្ជំព័ត៌មានឃាតកម្មរបស់ជនល្មើសដែលមានងារឧកញ៉ា គ្មានចំណេញអ្វីដល់កម្ពុជា appeared first on Millions times.

បណ្ឌិត គិន ភា៖ ការបង្ហោះសាររឿងគម្រោងព្រែកជីករបស់ សម រង្សុី ជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង
មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ហៅការបង្ហោះសារនយោបាយរបស់លោក សម រង្សុី នៅក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោមិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ថា ជាសារដ៏ល្ងិតល្ងង់ និងក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

លោក សម រង្សុី អតីតមេដឹកនាំគណបក្សប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។ បំណងធំនៃព្រែកនេះមិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។

លោកបន្តថា មូលដ្ឋានសឹករបស់ចិននៅរាម ក៏ជាឈ្នាន់ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិនជួយការពារអំណាចផ្តាច់ការរបស់ខ្លួន។

តាមដានជាមួយយើង៖   Million Times

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងរូបនេះដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃពុធនេះ លោក គិន ភា លើកឡើងថា ខ្លឹមសារនៃសារនោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរបែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកនិយាយថា បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាងឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។

លោកបន្តថា «បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ»។

យ៉ាងណាសម្រាប់លោក គិន ភា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។ សម្តេចថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង។ ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ»។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

second...

x

The post បណ្ឌិត គិន ភា៖ ការបង្ហោះសាររឿងគម្រោងព្រែកជីករបស់ សម រង្សុី ជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង appeared first on Millions times.