ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងពង្រឹងសក្តានុពលទេសចរណ៍ និងធុរកិច្ចរបស់ខេត្ត ឆ្ពោះទៅជាគោលដៅទេសចរណ៍ និងធុរកិច្ចកម្រិតអន្តរជាតិ និងជាមជ្ឈមណ្ឌលទីក្រុងធំទី ២ របស់កម្ពុជា
Tag: ធុរកិច្ច
កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ធ្វើឡើងនាខែមេសាខាងមុខនេះ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២
អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជា មានបេសកកម្មចម្បង ធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា “ដៃគូ” របស់រាជរដ្ឋាភិបាល ហើយសភាពាណិជ្ជកម្មមានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ធុរកិច្ចមីយ៉ាន់ម៉ាចំនួន ៤០ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក
លោកបណ្ឌិត Soe Hein ដែលជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរការអាជីវកម្មអប់រំនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ បានលើកឡើងថា នេះជាបេសកកម្មផ្គូផ្គងអាជីវកម្មលើកទី៤ ពីមីយ៉ាន់ម៉ាមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា
ផ្លូវជនបទចំនួន ១៤ ខ្សែ ក្នុងខេត្តក្រចេះ នឹងបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក
ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ ខ្សែ សរុបប្រវែង ១៣៤,៤០ គីឡូម៉ែត្រ (គ.ម) នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
សហគមន៍ធុរកិច្ចឌូបៃ៖ កម្ពុជាមានសក្តានុពលលើវិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិក
លោកសង្កត់ធ្ងន់ថា សម្រាប់សហគមន៍ធុរកិច្ចឌូបៃ កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពលើច្រើនវិស័យ រួមមានដូចជា៖ វិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិកជាដើម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូបៃនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគផ្សេងទៀត និងបរិយាកាសធុរកិច្ចនៅកម្ពុជា។
មេដឹកនាំ និងអ្នកធុរកិច្ចអាស៊ាន ជជែកផ្តោតលើការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិក
កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងថ្នាក់ដឹកនាំអាស៊ាន
មហាសេដ្ឋី គិត ម៉េង៖ នៅពេលដែលខ្ញុំចាប់ផ្តើមធុរកិច្ចអ្វីដែលខ្ញុំផ្តោតជាសំខាន់នោះគឺការកសាងជំនួញ
មហាសេដ្ឋីដែលកំពុងក្តោបក្តាប់មុខជំនួញមិនក្រោម ៣០នៅក្នុងដៃ ហើយក៏ជាធុរជនដ៏មានឥទ្ធិពលលោកសេដ្ឋី គិត ម៉េង បានថ្លែងថា នៅពេលដែលខ្ញុំចាប់ផ្តើមធុរកិច្ចរបស់ខ្ញុំ អ្វីដែលខ្ញុំផ្តោតជាសំខាន់នោះគឺការកសាងជំនួញរបស់ខ្ញុំ











