ពីតារាសម្ដែងក្លាយជាសេដ្ឋីនី គង់ ចាន់ស្រីមុំ ទោះមានការរិះគន់ តែជីវិតកាន់តែជោគជ័យ

ពីតារាសម្ដែងក្លាយជាសេដ្ឋីនី គង់ ចាន់ស្រីមុំ ទោះមានការរិះគន់ តែជីវិតកាន់តែជោគជ័យ

ក្នុង​ចំណោម​តារា​ៗ​ជាច្រើន​ស្ថិត​ក្នុង​លំដាប់​សេដ្ឋី ឬ​សេដ្ឋីនី​នោះ ឃើញ​ថា​អ្នក​នាង គង់ ចាន់ស្រីមុំ គឺ​ជា​ម្នាក់​ក្នុង​ចំណោម​នោះ។ ពី​តារា​សម្ដែង​ធម្មតា ឡើង​ដល់​ចំណុច​ជា​អភិជន​លំដាប់​ប្រទេស អ្នកនាង និង​ស្វាមី គឺ​លោក គឹម សីហា បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​មុខ​ជំនួញ​ជាច្រើន ទើប​ធ្វើឲ្យ​ជីវភាព​មាន​បាន​បែប​នេះ។

តាមដានជាមួយយើង៖ Million Times

ស្រីមុំ មិន​ត្រឹម​តែ​មមាញឹក​ក្នុង​ការងារ​ជា​តារា​សម្ដែង​ហើយ តែ​នាង​បាន​ឆ្លៀត​បង្កើត​មុខ​ជំនួញ​រួម​គ្នា​តាំង​ពី​មុន​រៀបការ​ម្ល៉េះ។ ដោយ​មើល​ឃើញ​ពី​ឱកាស​ពី​ការ​វិនិយោគ​បាន​មក​វិញ​ច្រើន ក្រោយ​រៀបការ​រួច​ទាំង ២ នាក់​ប្ដី​ប្រពន្ធ បាន​ទម្លាក់​ការងារ​សិល្បៈ​ចោល​ខ្លះ ដោយ​ឈរ​ជើង​ខ្លាំង​ផ្នែក​គ្រឿង​សម្អាង និង​ភោជនីយដ្ឋាន។

ក្រោយ​ជោគជ័យ​បន្តបន្ទាប់​ពី​ជំនួញ​ដំបូង​ទឹកអប់ និង​ភោជនីយដ្ឋាន​នៅ​ម្ដុំ​ផ្សារ​ទំនើប​អ៊ីអន​១​រួច​មក គូ​ស្វាមី​ជា​អ្នក​សិល្បៈ​រូប​នេះ បាន​បន្ត​ប្រឹងប្រែង​អត់​ឈប់ឈរ​ពី រហូត​បង្កើត​ជំនួញ​អនឡាញ​គ្រឿង​ថែរក្សា​សម្រស់​ជា​ប្រេន​កូន​ខ្មែរ និង​បាន​ដាក់​ឈ្មោះ​អនាគត​កូន​ស្រី​ខ្លួន​ឯង​តែម្ដង។

ជំនួញ​កាន់តែ​ជោគជ័យ គង់ ចាន់ស្រីមុំ ត្រូវ​ស្វាមី​ថ្នមថ្នាក់​មិន​ឲ្យ​មាន​ទាស់​ចិត្ត​ឡើយ ដោយ​ប្ដូរ​មក​រស់នៅ​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ ហើយ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​កាន់តែ​ស៊ីវិល័យ​លំដាប់​សេដ្ឋី​តែម្ដង។ បើ​សង្កេត​មើល​ឲ្យ​ដិតដល់​ទៅ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផេក​របស់​នាង ឃើញ​ថា​នាង​បាន​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រេន​ៗ​ដូចជា​កាបូប​សឹង​តែ​រាល់​អាទិត្យ​ទៅ​ហើយ។ បើ​ទោះ​ជា​នាង​មិន​ទិញ ក៏​ស្វាមី​ជា​អ្នក​កុម្ម៉ង់​ចាំ​ពញ្ញាក់​អារម្មណ៍​តារា​ស្រី​តូច​ច្រឡឹង​នេះ​ដែរ។

មិន​ត្រឹម​តែ​នាង​ឡើយ​ដែល​ប្រើ​របស់​របស់​ប្រេន​ទំនើប សូម្បី​តែ​កូន​ស្រី​តូច​អាយុ ៦ ឆ្នាំ ឈ្មោះ MoMo ក៏​ជា​ក្មេង​ស្រី​ហាយ​សូ ប្រើ​សុទ្ធតែ​របស់​តម្លៃ​រាប់​ពាន់​ដុល្លារ​បាត់​ទៅ​ហើយ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​ជំនួញ​ស្រី​ដៃ​ទូលាយ​រូបនេះ កាន់តែ​ចាយ​ភាព​ហ៊ឺហា​ខ្លាំង​ឡើង​ៗ សូម្បី​តែ​តុក្កតា​ក៏​មាន​តម្លៃ​ខ្ទង់​រយ​ដុល្លារ​ដែរ ហើយ​សុទ្ធតែ​ជា​ម៉ាក​ល្បី​លំដាប់​ពិភពលោក។

គ្រាន់តែ​បន្ទប់​ដាក់​សម្លៀកបំពាក់ និង​ទូ​ដាក់​កាបូបរបស់​អ្នក​ជំនួញ​ ២ នាក់​ស្វាមី​ និង​ភារិយា​នេះ ច្រើន និង​ធំ​ជាង​ហាង​លក់​ទៅ​ទៀត ហើយ​នរណា​ៗ​ក៏​លាន់​មាត់​សរសើរ និង​ចង់​បាន​ជីវិត​សុខស្រួល​ដូច​គូស្នេហ៍​ទាំងទ្វេ។

ក្រៅ​ពី​ចំណាយ​ដើរ​លេង​ក្នុង​ស្រុក​កន្លែង​ល្បី​ៗ​ហើយ​នោះ តារា​សម្ដែង​ដែល​វិវត្តន៍​ខ្លួន​ក្លាយ​ជា​សេដ្ឋី​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​រូប​នេះ ក៏​ទៅ​កម្សាន្ត​សប្បាយ​នៅ​បរទេស​សឹងតែ​ជុំវិញ​ពិភពលោក​ទោ​ហើយ​ដោយ​មួយ​ឆ្នាំ​ៗ​មិន​ក្រោម ៣ ដង​ឡើយ។

ចំណែក​ឡាន​វិញ គង់ ចាន់ស្រីមុំ និង គឹម សីហា មាន​សឹងតែ​គ្រប់​ស៊េរី​ទំនើប​ទៅ​ហើយ មិន​តែ​ដោយ​ពេល​ខ្លះ​មាន​តែ​ទិញ​ចូល​បន្ថែម គ្មាន​លក់​ទៅ​វិញ​ទេ។ មក​ទល់​សព្វថ្ងៃ​តារា​ស្រី​សម្បូរ​ទ្រព្យ​រូបនេះ កំពុង​រស់នៅ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ និង​មិន​ខ្វះ​ញាតិមិត្ត​ឡើយ បើ​ទោះ​ជា​ពេល​ខ្លះ​មាន​ការ​រិះគន់​មួយ​ចំនួន​ក៏​ដោយ តែ​នាង និង​គ្រួសារ​កាន់តែ​សម្បូរ​ហូរហៀរ​ឡើង​ទោ​វិញ។

និយាយ​ដល់​រូប​សម្រស់​វិញ ស្រីមុំ និង​ស្វាមី ពិតជា​មើល​ទៅ​នៅ​ក្មេង​ជាង​វ័យ​តែម្ដង ណាមួយ​ជា​អ្នក​ជំនួញ​ផ្នែក​គ្រឿង​ថែរក្សា​សម្រស់ ហើយ​ទឹក​លុយ​សឹងតែ​ក្រាល​គេង​បាន​ទៅ​ហើយ សម្រស់​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ៕