ថ្នាក់ដឹកនាំកំពូលៗក្រុមហ៊ុន ជីប ម៉ុង ឡើងច្រៀង និងលេងតន្រ្តីផ្អើលវេទិកាដៃគូពាណិជ្ជកម្ម ជីប ម៉ុង

ថ្នាក់ដឹកនាំកំពូលៗក្រុមហ៊ុន ជីប ម៉ុង ឡើងច្រៀង និងលេងតន្រ្តីផ្អើលវេទិកាដៃគូពាណិជ្ជកម្ម ជីប ម៉ុង

កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន ជីប ម៉ុង បាន​រៀបចំ​កម្មវិធី «វេទិកាពាណិជ្ជកម្ម ជីប ម៉ុង» ដោយ​អញ្ជើញ​ដៃគូ​ពាណិជ្ជកម្ម​រាប់​ពាន់​នាក់។ ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ មិន​ត្រឹម​ការ​ញ៉ាំ​អាហារ​ជួបជុំ​គ្នា​ឡើយ ហើយ​ក៏​មាន​ការ​សម្ដែង​សិល្បៈ​ផ្សេង​ៗ​ទៀត។

តាមដានជាមួយយើង៖ Million Times

នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ជីប ម៉ុង ពេល​អញ្ជើញ​មក​ដល់​កម្មវិធី «វេទិកា​ពាណិជ្ជកម្ម ជីប ម៉ុង» និង​បាន​ធ្វើការ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ដៃគូ​អាជីវកម្ម ដែល​ជា​ភ្ញៀវ​កិត្តិយស​ដ៏​សំខាន់​ក្នុង​រាត្រី​នោះ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​នោះ គឺ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ក្រុមហ៊ុន ជីប ម៉ុង បាន​ក្លាយ​ជា​តារា​ចម្រៀង និង​តន្ត្រីករ​ច្រៀង និង​លេង​ឧបករណ៍​តន្ត្រី​ឲ្យ​គ្រប់​គ្នា​បាន​ស្ដាប់​កម្សាន្ត​ថែម​ទៀត​ផង។ ក្នុង​នោះ​មាន​ទាំង​អ្នក​ឧកញ៉ា លាង ម៉េង ព្រម​ទាំង​ភរិយា, អ្នក​ឧកញ៉ា លាង ឃុន និង​ឧកញ៉ា លាង ហួង សុទ្ធតែ​សេដ្ឋី និង​សេដ្ឋី​នី​តែម្ដង។

ម្នាក់​ៗ​ពិតជា​មិន​នឹក​ស្មាន​នឹង​ស្នាដៃ​ច្រៀង​ពីរោះ​របស់​ថ្នាក់​ដឹកនាំ​កំពូល​ៗ​នៃ​ក្រុមហ៊ុន ជីប ម៉ោង បែប​នោះ​ឡើយ ព្រោះ​លំដាប់​សេដ្ឋី​ទាំង​ប៉ុន្មាន​រូប​នោះ ពិតជា​មមាញឹក​នឹង​ជំនួញ​ជាច្រើន​ក្នុង​ដៃ ហើយ​នៅ​ឆ្លៀត​ទៅ​រៀន​សម្ដែង ច្រៀង ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់ និង​ជា​ការ​ថ្លែង​អំណរគុណ​ដែល​បាន​ចាប់​ដៃ​គ្នា​រក​ស៊ី​យ៉ាង​សុចរិតជា​យូរ​មក​ហើយ។

ទាំង​រូបភាព និង​វីដេអូ​នៃ​ការ​សម្ដែង​របស់​សេដ្ឋី និង​សេដ្ឋីនី​ប្រាក់​វាល់​លាន ៦ រូប ពិតជា​ធ្វើឲ្យ​អតិថិជន ព្រម​ទាំង​អ្នក​ចូលរួម​ជា​ដៃគូ​ជំនួញ​ទាំងអស់​កោតសរសើរ​មិន​ដាច់​ពី​មាត់​តែ​ម្ដង។ ជាពិសេសមាន​ការ​ចាប់​រង្វាន់​ជូន​ដល់​ដៃគូ​អាជីវកម្ម​ឈ្នះ​រង្វាន់​ធំ​គឺ​ជា ផ្ទះ ឡាន ទូរស័ព្ទ ព្រម​ជាមួយ​រង្វាន់​ជាច្រើន​ផ្សេង​ទៀត។ ក្រៅពី​ភ្ញៀវ ដៃគូ​រកស៊ី ក៏​មាន​វត្តមាន​តារា​ល្បី​ៗ​ជាច្រើន​រូប​ផ្សេង​ទៀត​នា​រាត្រី​ដ៏​អស្ចារ្យ​មួយ​នោះ៕