ខួបកំណើតកូនប្រុសដំបូងរបស់អភិជន បុទុម រ័ត្ន សុទ្ធសឹងអ្នកមានមុខមាត់លំដាប់ខ្ពស់ក្នុងសង្គម

ខួបកំណើតកូនប្រុសដំបូងរបស់អភិជន បុទុម រ័ត្ន សុទ្ធសឹងអ្នកមានមុខមាត់លំដាប់ខ្ពស់ក្នុងសង្គម

ខួប​កំណើត​កូន​ប្រុស​ម្ចាស់​ក្រុមហ៊ុន​ដេគ័រ «Bliss Wedding » ភ្ញៀវ​កិត្តិយ​ដែល​ចូលរួម សុទ្ធ​តែ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ព្រម​ទាំង​អ្នក​មាន​មុខមាត់​ក្នុង​សង្គម។ អ្វី​ដែល​គេ​សង្កេត​ឃើញ គឺ​ក្មេង​តូច​នោះ ក៏​ជា​អតិថិជន​របស់​អ្នក​កាត់​សក់​ដ៏​ល្បី JB ដែល​ស៊ី​ថ្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​នាក់​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

អ្នកនាង បុទុម ដែល​កាលពី​ឆ្នាំ ២០២២ រៀប​មង្គលការ​យ៉ាង​ធំ​កក្រើក OCIC ដោយ​ការ​តុបតែង​ប្រណីត​គ្មាន​២ នោះ កាលពី​ពេល​ថ្មី​អ្នកនាង​ក៏​បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​កូន​ប្រុស មាន​វ័យ​ត្រឹម​១ ឆ្នាំ សុទ្ធ​តែ​ថ្នាក់​ដឹក​នាំ​ចូល​រួម ​និង​តារា​ល្បី​ៗ​ផង​ដែរ ​ដែល​មើល​ទៅ​ពិត​ជា​គគ្រឹកគគ្រេង​ខ្លាំង​មែនទែន។

កម្មវិធី​ដែល​រៀប​ចំ​នៅ Rosewood ​ថ្មី​ៗ​នេះ ឃើញ​ថា​អ្នក​ចូល​រួម​ទាំង​អស់​សុទ្ធ​តែ​ញញឹម​សប្បាយ​រីករាយ​មែនទែន។ ​ប្រមុខ​ថ្នាក់​ដឹក​នាំ​លោក​ជំទាវ ហ៊ុន ម៉ាណា ​និង​ឯកឧត្តម ឌី វិជ្ជា ​ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ។

ដោយ​ឡែក​តារា​ចម្រៀង​កម្ពុជា ឧកញ៉ា ខេមរៈ សិរិមន្ដ ក៏​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ ជាមួយ​តារា​ចម្រៀង​បរទេស​ដែរ។ ចង់ដឹង​ថា​ទិដ្ឋភាព​ក្នុង​កម្មវិធី​យ៉ាង​ណា ទស្សនា​រូបភាព​ខាង​ក្រោម​នេះ​៖

រូបភាព៖ The Ring Wedding Cambodia