កម្ពុជាអស្ចារ្យណាស់ រហូតក្រុមហ៊ុនអាកាសចរណ៍ Singapore Airline មកថតនៅសៀមរាប

កម្ពុជាអស្ចារ្យណាស់ រហូតក្រុមហ៊ុនអាកាសចរណ៍ Singapore Airline មកថតនៅសៀមរាប

ថ្មី​ៗ​នេះ​វីដេអូ​នៃ​ក្រុមហ៊ុន Singapore Airline នៃ​ប្រទេស​សិង្ហបុរី​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង ក្រោយ​ឃើញ​ពី​សកម្មភាព flight stewardess (អ្នកបម្រើការហោះហើរ) ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ​នៅ​ខេត្ត​សៀមរាប។

តាមដានជាមួយយើង៖ Million Times

ក្រុម​ហ៊ុន​​អាកាសចរណ៍​ Singapore Airline​​ បាន​ជ្រើស​រើស​​យក​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា ជា​​គោល​ដៅ​ផ្សព្វ​ផ្សាយ​តំបន់​ទេសចរណ៍​ក្នុង​វីដេអូ​ដំណើរ​កម្សាន្ត​នៃ​កម្មវិធី Beyond the cabin រដូវ​កាល​ទី​២ របស់​ពួក​គេ។

ក្នុង​វីដេអូ​មួយ​នោះ រំលេច​​​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន​​នៅ​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ដូចជា ​ប្រាសាទ​អង្គរវត្ត​​​ ប្រាសាទ​បាយ័ន​ របាំ ​អប្សរា​ ​ក្បាច់​គុន​ល្បុក្កតោ​ ការ​សម្ដែង​ល្ខោន​ស្បែក​ធំ​​ ការ​សម្ដែង​សៀក​ ការ​បង្ហាញ​​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ​ ដូច​ជា​ ស្គរ​ធំ​ មិន​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​វីដេអូ​ក៏​បាន​បង្ហាញ​ពី​ការ​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់​​តាម​រយៈ​ការ​ស្មូន​ឆ្នាំង​ដី​ និង​ចម្លាក់​ដោយ​ដៃ​ផង​ដែរ​ ជា​ពិសេស​ទៅទៀត​នោះ​ក៏​បាន​បង្ហាញ​​ទីតាំង​កម្សាន្ត Pub-Street និង​ផ្សារ​រាត្រី ​​ព្រម​ទាំង​ម្ហូប​អាហារ​ក្នុង​តំបន់​ផង​ដែរ​។

នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​គឺជា​ប្រទេស​មាន​សក្ដានុពល​ខ្លាំង​ផ្នែក​វិស័យ​ទេសចរណ៍​ច្រើន​កន្លែង​ដែរ ទើប​អាច​ទាក់ទាញ​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​របស់​សិង្ហបុរី​នោះ មក​ផ្ដិត​យក​រូបភាព​ស្អាត​ៗ​នោះ​ចូល​ក្នុង​កម្មវិធី។

វីដេអូ​មួយ​នេះ​ដែរ​​មាន​ចំនួន​អ្នក​ចូល​ទស្សនា និង​ចែក​រំលែក​យ៉ាង​ច្រើន​ខ្លាំង ក្រោយ​បង្ហោះ​នៅ​លើ​ហ្វេសបុក​របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍​ Singapore Airline នេះ​ក៏​ជា​ចំណែក​មួយ​ដែល​អាច​បញ្ជ្រាប​ទៅ​ដល់​​ភ្ញៀវ​​អន្តរជាតិ​ឲ្យ​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់​តែ​ច្បាស់ និង​ច្រើន​ទូលំទូលាយ​ជាង​មុន​ៗ​ផង​ដែរ ព្រម​ទាំង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៕