សម្រស់កូនស្រីឧកញ៉ា ទៀ វិចិត្រ ចូលរួមព្រឹត្តិការណ៍ Gumball 3000ស្អាត ហើយថ្លៃថ្នូរ

សម្រស់កូនស្រីឧកញ៉ា ទៀ វិចិត្រ ចូលរួមព្រឹត្តិការណ៍ Gumball 3000ស្អាត ហើយថ្លៃថ្នូរ

ក្នុង​ព្រឹត្តិការណ៍ Gumball 3000 ដែល​ទើប​បញ្ចប់​ពេល​ថ្មី​ៗ​នេះ ក៏​ឃើញ​មាន​វត្តមាន​ឧកញ៉ា ទៀ វិចិត្រ បាន​នាំ​កូន​ៗ​ប្រុស​ស្រី ៣ នាក់​ទៅ​ចូលរួម​រហូត​ដល់​ខេត្ត​សៀមរាប​ផង​ដែរ។ កូន​ស្រី​ច្បង​សេដ្ឋី​ផ្នែក​សណ្ឋាគារ​រូប​នេះ កាន់តែ​ស្រស់​ស្អាត​ដូច​ម្ដាយ និង​ចម្រើន​វ័យ​ពេញ​រូបរាង​តែម្ដង។

តាមដានជាមួយយើង៖ Million Times

កូន​ស្រី​ច្បង​ឧកញ៉ា ទៀ វិចិត្រ មាន​​វ័យ​ប្រមាណ ១៩ ឆ្នាំ ហើយ​ក៏​ជា​ម្ចាស់​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ផង​ដែរ។ ទៀ ជេននី គឺជា​ឈ្មោះ​របស់​កូន​ម្ចាស់​ក្រុមហ៊ុន GTVC ឧកញ៉ា ទៀ វិចិត្រ នេះ​តែម្ដង។ កាល​ពី​ពេល​ថ្មី​ៗ​កញ្ញា​ស្រស់​ប្រិមប្រិយ​រូប​នេះ បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Gumball 3000 នៅ​ខេត្ត​សៀមរាប។

មិន​ថា​សម្រស់ និង​ការ​តុបតែង​ខ្លួន​របស់ ជេននី ដែល​មាន​គណនី​ហ្វេសប៊ុក Jen Jen ឃើញ​ថា​ពិត​ជា​ស្អាត និង​បែប​សុភាព​រាបសា​ស័ក្ដិសម​នឹង​វង្សត្រកូល​​ថ្លៃថ្នូរ និង​មាន​មុខមាត់​ក្នុង​សង្គម​តាំង​ពី​យូរ។ Jenny មិន​ចូលចិត្ត​ភាព​ឆើតឆាយ​ឡើយ ការ​រៀបចំ​ខ្លួន​ប្រចាំ​ថ្ងៃ មើល​ទៅ​សាមញ្ញ ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ សម​រូប​សម​រាង។

លោក​ឧកញ៉ា វិចិត្រ ពិត​ជា​ស្រលាញ់​កូន​ៗ​ខ្លាំង​ណាស់ ហើយ Jenny ក៏​ជា​កូន​ស្រី​ច្បង​ដែល​ម្ចាស់​រីសត​ច្រើន​កន្លែង​រូប​នេះ​យក​តាម​ខ្លួន​ពេល​ចូល​រួម​ក្នុង​វិធី។

ឧកញ៉ា ទៀ វិចិត្រ ជា​អ្នក​វិនិយោគទុន​ដ៏​ល្បីល្បាញ និង​មាន​ការ​គោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​កាលពី​ជាង ១ ឆ្នាំ​មុន​លោក​ទទួល​បាន​សិទ្ធិ​វិនិយោគ​ជា​ផ្លូវការ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​កោះ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង។ ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច ភេសជ្ជៈ ប្រេង​ឥន្ទនៈ និង​អចលនទ្រព្យ ស្ថិត​នៅ​ក្នុង​ខេត្តព្រះសីហនុ។

កន្លែង​សម្រាក​លំហែ ២ របស់​ឧកញ៉ា ទៀ វិចិត្រ កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​រួម​មាន Wonderland Suites & Resort និង Mafiya’s Resort Cambodia៕

អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គមកូនស្រីឧកញ៉ា ទៀ វិចិត្រ