ម្ចាស់ឡេប្រេន Miss ឯណោះក៏ធម្មតា ក្នុងព្រឹត្តិការណ៍ Gumball 3000 យកឡាន ២ គ្រឿងទៅចូលរួម

ម្ចាស់ឡេប្រេន Miss ឯណោះក៏ធម្មតា ក្នុងព្រឹត្តិការណ៍ Gumball 3000 យកឡាន ២ គ្រឿងទៅចូលរួម

ដូច​ដឹង​ស្រាប់​ហើយ​ថា ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា​បាន​អង្រួន​អស់​ហើយ​អ្នក​ជំនួញ​គ្រប់​ប្រភេទ និង​គ្រប់​វិស័យ។ ក្នុង​នោះ​អ្នក​ប្រឡូក​វិស័យ​អនឡាញ​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ ដោយ​អ្នក​លក់​ឡេ​ទាំង​នោះ​សុទ្ធតែ​យក​រថយន្ត​ទំនើប​ៗ មក​ចូលរួម​ជាមួយ​ការ​តាំង​បង្ហាញ​កំពូល Supercar និង Hypercar ប្រណីត​ៗ។

តាមដានជាមួយយើង៖ Million Times

ម្ចាស់ប្រេន Miss សេដ្ឋី​នី ឡៃ ស៊ូយៀក ដែល​ស្វាមី​ទើប​ទទួល​បាន​ងារ​ជា​អ្នក​ឧកញ៉ា​កាលពី​ខែ​មុន​នោះ ក៏​បាន​យក​ឡាន​ទំនើប ២ គ្រឿង​គឺ Lamborghini និងBrabus តម្លៃ​កប់​ពពក​នោះ ក៏​ធ្វើឲ្យ​ហ្វេន​ៗ​ចូល​រួម​ទស្សនា​ស្រែក​ហៅ​ឈ្មោះ ២ នាក់​ប្ដី​ប្រពន្ធ នៅ​កន្លែង​កម្មវិធី​ម្ដុំ​វិមានឯករាជ្យ។

ជីវិត​ប្ដី​ប្រពន្ធ​អ្នក​ជំនួញ​អនឡាញ​ទាំង ២ ជា​រឿយៗ​តែងតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​លេង​បណ្ដាញ​សង្គម គឺ​ឡូយឆាយ​សម្បើម​ខ្លាំង​តែម្ដង មិន​ថា​ស៊េរី​រថយន្ត សម្លៀកបំពាក់ និង​របស់​ប្រើប្រាស់​រួមមាន​ទឹកអប់ ក្រែម ម្សៅ ទិញ​ម្ដង​ៗ​អ្នក​លក់​រៀបចំ​សឹង​មិន​ទាន់ ព្រោះ​ច្រើន​ខ្លាំង​ពេក។ សម្រាប់ ព្រឹត្តិការណ៍ Gumball 3000 អ្នក​លក់​ឡេ​ជា​សេដ្ឋី​នី​រូប​នេះ បាន​យក​ឡាន Lamborghini ពណ៌​លឿង​ដែល​ទើប​ទិញ​ចូល និងBrabus ជាង​១លាន​ដុល្លារ។

គ្រួសារ​កំពុង​សាង​ជីវភាព​កាន់តែ​ស្ដុកស្ដម្ភ​នេះ ​ឡាន​ប្រើប្រាស់​លក្ខណៈ​គ្រួសារ និង​ឡាន​ក្រុមហ៊ុន​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​ឲ្យ​ស័ក្តិសម​ជា​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម។ ចំណែក​ផ្ទះ​វិញ​មាន​ទាំង​ផ្ទះ​សម្រាប់​រស់នៅ និង​ផ្ទះ​សម្រាប់​សម្រាក​លំហែ​នៅ​ខេត្ត​សៀមរាប ព្រមទាំង​កំពុង​កសាង​ភូមិគ្រឹះ​ថែម​មួយ​ទៀត ម្ដុំ​ផ្លូវ​ជិត​លេខ 6A។

គួរ​បញ្ជាក់​ថា​ដំណើរ​ការ​អាជីវកម្ម​ឡេ​អនឡាញ​របស់​អ្នកនាង ឡៃ ស៊ូយៀក កាក់កប​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុងក្រោយ​ ហេតុ​ដូចនេះ​មិន​ជា​ចម្លែក​ឡើយ​ដែល​អាច​ឲ្យ​គ្រួសារ​តូច​នេះ រស់នៅ​លើ​ផ្ទះ​ធំ​​ដូច​លំដាប់​អ្នក​មាន​ៗ​ក្នុង​ស្រុក​ដទៃ​ទៀត៕

រូបភាព៖ ហ្វេសប៊ុក MISS sun flower body lotion