ថៅកែ​ស្រី​ហាង​នំប៉័ង BreadTalk លី ដាលីន ទាំងស្អាតស៊ីវិល័យ ព្រមទាំងចិត្តបុណ្យ

ថៅកែ​ស្រី​ហាង​នំប៉័ង BreadTalk លី ដាលីន ទាំងស្អាតស៊ីវិល័យ ព្រមទាំងចិត្តបុណ្យ

ហាង​នំប៉័ង BreadTalk លោកស្រី លី ដាលីន ពាណិជ្ជករវ័យក្មេង រូប​សម្រស់​ស្រស់​ស្អាត ដែល​ជា​កូន​អភិជន​មាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​មក​ហើយ។ ថៅកែ​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ ក៏​ជា​មនុស្ស​មាន​ភាព​ស្រស់​ស្អាត​ទាំង​ចិត្ត និង​ចរិយាសម្បត្តិ​ដូចគ្នា។

តាមដានជាមួយយើង៖ Million Times

លោកស្រី លី ដាលីន ជា​មនុស្ស​ស្រី​ស៊ីវិល័យ ហើយ​និង​ចូលចិត្ត​ធ្វើ​បុណ្យ ចែក​ទាន​ដល់​អ្នក​ខ្សត់ខ្សោយ​ជាង​ខ្លួន​ដូចគ្នា។ ដូចជា​ការ​បរិច្ចាគ​ឈាម ចែក​សម្ភារៈ​សិក្សា និង​ចំណីអាហារ​ដែល​អាច​ទទួល​ទាន​បាន​ជា​ច្រើនលើកច្រើនសា​មក​ហើយ។ មិន​ត្រឹម​តែ​ធ្វើ​ម្នាក់ឯង​ឡើយ ជារឿយៗ​លោកស្រី​ថៅកែ​ហាង​នំប៉័ង​ដ៏​ស្រស់​ប្រិមប្រិយ តែងតែ​កៀរគរ​សម្បុរ​ធម៌​ដទៃ​ និង​បុគ្គលិក​ឲ្យ​ចូលរួម​ដូចគ្នា។

បើ​និយាយ​ពី​ជីវិត​ឯកជន​របស់​អភិជន លី ដាលីន វិញ​ឃើញ​ថា ជា​មនុស្ស​ចូលចិត្ត​សម្ភារៈ​និយម​មិន​ខុស​ពី​អ្នក​មាន​ហាយសូ​ដទៃ​ឡើយ។ តែ​ការ​ស្លៀកពាក់​របស់​លោក​ស្រី​ពិតជា​សមរម្យ និង​ស័ក្ដិសម​ជាមួយ​កាលៈទេសៈ និង​ឋានៈ​មុខមាត់​នៃ​កម្មវិធី​ដែល​ត្រូវ​ចូលរួម។ ចំណែក​មិត្តភ័ក្ដិ​របស់​ថៅកែ​ស្រី​រូប​នេះ ក៏​សុទ្ធ​សឹង​លំដាប់​ត្រកូល​ជាន់​ខ្ពស់ និង​មាន​មុខ​មាត់​ក្នុង​ប្រទេស​ជាច្រើន​រាប់​មិន​អស់ ពិសេស​អ្នក​ជំនួញ​ៗ​ដូចគ្នា។

បើ​ទោះ​ជា​មិន​សូវ​បង្ហាញ​ភាព​ហ៊ឹកហ៊ាក់ តែ​កូន​ស្រី​លំដាប់​សេដ្ឋី និង​ជា​កូន​ប្រសា​ស្រី​មន្ត្រី​ធំ​ម្នាក់​​នេះ​តែង​ប្រើ​របស់​ល្អ​ទំនើប​រហូត មិនមែន​ធម្មតា​ៗ​ឡើយ។ ជាក់ស្ដែង​រ៉ូប​ពណ៌​ខ្មៅ​ Costarellos Black Dress មើល​ទៅ​ធម្មតា​ៗ​សោះ​ក៏​ស្ទង់​ជិត ២០០០ ដុល្លារ​ដែរ ហើយ​បើ​រ៉ូប​សម៉ាក CICI របស់​កូរ៉េ​​វិញក៏​​ប្រហែល​ជិត ៣០០ ដុល្លារដែរ។ នេះ​មិន​បាន​រាប់​បញ្ចូល​ផ្នែក​សម្លៀកបំពាក់​បែប​ហូល​ផាមួង​ខ្មែរ​ដែល​មួយ​ឈុត​ៗ​វិញ​ពី​ចន្លោះ ៥០០ ​ដុល្លារ​ឡើង​ទៅ​ក៏​មាន។

ចំណែក​រ៉ូប​ដែល​ស្លៀក​ទៅ​ចូលរួម​កម្មវិធី​មង្គលការ​ត្រកូល​អភិជន​ដូច​គ្នា​កាលគ្រា​កន្លង​ទៅ​មាន​ដូចជា​ម៉ាក Della Couture 22120 តម្លៃ​ជិត ១០០០ ដុល្លារ​អាមេរិក៕

រ៉ូបតម្លៃក្បែរ ១០០០ ដុល្លារ

រ៉ូប​ម៉ាក​Chello តម្លៃ​ជាង ២០០ ដុល្លារ

រ៉ូបម៉ាក CICI តម្លៃ ៣៦០ ដុល្លារ

​រ៉ូប​ពណ៌​ខ្មៅ​ Costarellos Black Dress តម្លៃ​ជាង ១៨០០ ដុល្លារ

រូបភាព៖ ហ្វេសប៊ុក Ly Dalin