លំដាប់សេដ្ឋីនៃគ្រួសារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បើកឡានដោយខ្លួនឯងទៅសៀមរាប កម្មវិធី Gumball 3000

លំដាប់សេដ្ឋីនៃគ្រួសារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បើកឡានដោយខ្លួនឯងទៅសៀមរាប កម្មវិធី Gumball 3000

ដូច​ប្រិយមិត្ត​ដឹង​ហើយ​ថា Gumball 3000 រៀបចំ​ដោយ​ក្រុមហ៊ុន ជីប ម៉ុង សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​ស្ថាបនិក Gumball 3000 គឺ​លោក Maximillion Cooper។ ដូចនេះ​ហើយ​ត្រកូល​សេដ្ឋី​នៃ​គ្រួសារ ជីប ម៉ុង បាន​ត្រៀម​ខ្លួន​ចូលរួម​សឹងតែ​ទាំងអស់​គ្នា។

តាមដានជាមួយយើង៖ Million Times

នៅ​ព្រឹក​នេះ​ដែរគេ​ក៏​សង្កេត​ឃើញ​​លំដាប់សេដ្ឋី លាង ម៉េង ដែល​ជា​សហស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង បាន​បើក​ឡាន​ដោយ​ខ្លួនឯង​តែម្ដង ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ជា​កន្លែង​ប្រារព្ធ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ទំនើប​​មុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ផ្ទាល់​គឺ លោក​អ្នកឧកញ៉ា ភាព ហៀក ក៏​បង្ហាញ​វត្តមាន​ចូលរួម​នៅ​សៀមរាប​ផង​ដែរ។

នេះ​ជា​ឱកាស​ដ៏​កម្រ និង​មិន​សូវ​បាន​ឃើញ​ឡើយ ដែល​លំដាប់​​សេដ្ឋីទាំង​គ្រួសារ ព្រម​ទាំងជា​​អ្នក​ឧកញ៉ា​ទាំង​មូល បើក​ឡាន​​​ខ្លួនឯង​បែបនេះ។ ក្នុង​ឡាន​​អ្នកឧកញ៉ា និង​ជា​សេដ្ឋី លាង ម៉េង គឺ​មាន​អ្នកឧកញ៉ា លាង ឃុន ផង​ដែរ ​នោះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​ឃើញ​ខ្លាំង​ណាស់ ហើយ​សម្រាប់​បងប្អូន​កូន​សេដ្ឋី​នៃ​គ្រួសារ ជីប ម៉ុង ម្នាក់​ទៀត ដែល​មហាជន​ស្គាល់​រួច​មក​ហើយ​នោះ គឺ​ឧកញ៉ា លាង ពៅ ហៅ ភីធើ គឺ​ជា​អ្នក​ជ្រោមជ្រែង​កម្មវិធី​នេះ​យ៉ាង​ពេញ​ទំហឹង។

កូន​ប្រុស​ម្នាក់​ទៀត​នៃ​ត្រកូល​សេដ្ឋី ជីប ម៉ុង គឺ​ឧកញ៉ា លាង ហួង ក៏​បង្ហាញ​វត្តមាន​ជាមួយ​ម្ដាយ​ទៅ​សៀមរាប​ដែរ ដោយ​ស្ថិត​ជាមួយ​ក្បួន​រថយន្ត Gumball 3000។ ក្រៅពី​កូន​ៗ​ប្រុស​បង្កើត​មហា​សេដ្ឋី​នី​លោក​អ្នក​ឧកញ៉ា ភាព ហៀក ហើយ ក៏​ឃើញ​មាន​កូន​ប្រសាស្រី ព្រម​ទាំង​ចៅ​ៗ​នៃ​គ្រួសារ​ត្រកូល ជីប ម៉ុង ចូលរួម​សឹងតែ​គ្រប់​ៗ​គ្នា។

គួរ​បញ្ជាក់​ថា​ឧកញ៉ា លាង ពៅ ហៅ ភីធើ បាន​យក​រថយន្ត​បាន​យក​រថយន្ត​ Bugatti Chiron តម្លៃ​ជាង ៤ លាន​ដុល្លារ ដឹកនាំ​ក្បួន Gumball 3000 ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប​ទៀត​ផង៕