ម្ចាស់ប្រេនចាហួយសម្រកHSO កំពូលហាយសូ ហើយក៏កំពូលរាប់ញាតិរាប់ខ្លាំងដែរ

ម្ចាស់ប្រេនចាហួយសម្រកHSO កំពូលហាយសូ ហើយក៏កំពូលរាប់ញាតិរាប់ខ្លាំងដែរ

បើ​ទោះ​ជា​ប្រេន​ចាហួយសម្រកHSO ទើប​តែ​កកើត និងផ្ទុះការគាំទ្រ​ខ្លាំង​ប្រមាណ​ជិត១ឆ្នាំ​នេះ​ក៏​ពិត​មែន តែ​កេរ្តិ៍ឈ្មោះ​ការ​លក់​ផលិតផល​អនឡាញ​របស់​អ្នកស្រី សាន់ សុខខេង មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។

តាមដានជាមួយយើង៖ Million Times

គ្រាន់តែ​ផលិតផល​ចាហួយ HSO ទើប​បង្កើត និង​ល្បី​ភ្លាម​ៗ​តែ​ម្ដង ហើយ​លំដាប់​សេដ្ឋី​អនឡាញ​រូបនេះ​ក៏​មិន​ញញើត​នឹង​ជះ​ប្រាក់​ជួល​កំពូល​តារា​ប្រុស​ស្រី​ល្បី​ៗ​មក​ប្រម៉ូត​ផលិតផល​ដែរ។ ក្រឡេក​មក​មើល​តម្លៃ BA នីមួយ​ៗ​សុទ្ធតែ​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ ព្រោះ​អ្នក​ទាំងនោះ គឺ​ស្ថិត​នៅ​លំដាប់តារា​ស្រី​ជួរ​មុខ​ក្នុង​ប្រទេស​មាន​ទាំង​តារា​ចម្រៀង សម្ដែង និង​បង្ហាញ​ម៉ូដ​ជាដើម។

អ្នក​ស្រី សាន់ សុខខេង ជា​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ទាំង​សម្រស់ និង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ តែ​ចូលចិត្ត​បែប​ធម្មតាៗ និង​មាន​សម្ភារៈ​ជា​របស់​ទំនើប​ៗ​ជា​ម៉ាក​យីហោ​ល្បី​ៗ​លំដាប់​ពិភព​លោក​ដែរ។ គ្រាន់តែ​ភូមិគ្រឹះ​ដ៏​ធំ​ទូលាយ​របស់​ហាយសូ​រូប​ស្រស់​នោះ​វិញ ពិតជា​ល្វឹងល្វើយ អាច​ទទួល​ភ្ញៀវ​បាន​រាប់​រយ​អ្នក​ឯណោះ មាន​ទាំងអាង​ហែល​ទឹក ក្នុង​ផ្ទះ​មាន​ព្យ៉ាណូ​លេង​កម្សាន្ត។ អ្នក​ជំនួញ​ជា​ស្រ្តី​វ័យ​ក្មេង​រូបនេះ ក៏​ជា​មនុស្ស​ស្រី​ជះ​លុយ​មិន​ស្ដាយ​ទៅ​លើ​របស់​ប្រើប្រាស់​របស់​កូន​ៗ​ដែរ។

មិន​ថា​អ្នក​រួម​ការងារ ឬ​មិត្តភ័ក្ដិ​ស្រ្តី​អ្នក​មាន​រូបនេះ ស្រលាញ់​ចូលចិត្ត​នាង​ខ្លាំង ព្រោះ​ភាព​មិន​ប្រកាន់​ខ្លួន ហើយ​និយម​រាប់​ញាតិ​មិន​ថា​ជិត​ឆ្ងាយ ជាក់ស្ដែង​ថ្ងៃ​ខួប​កំណើត សាន់ សុខខេង កាលពី​ពេល​ថ្មី​ៗ​នេះ មនុស្ស​ស្គាល់​គ្នា​ជិត​ឆ្ងាយ​ច្រើន​អនេក​ទៅ Surprise។ ត្បិត​តែ​ចូលចិត្ត​ប្រើ​ជីវិត​ប្រចាំ​ថ្ងៃ​បែប​សាមញ្ញ​ៗ​ក៏​ពិត​មែន តែ​សេដ្ឋី​នី​រូប​នេះ និយម​ការ​ដើរលេង​ហ៊ឺហា​ក្រៅ​ប្រទេស​ដូច​អ្នក​មាន​ៗ​ទូទៅ​ដែរ។

និយាយ​ដល់​រូប​សម្រស់​វិញ អ្នក​ម្ដាយ​វ័យ​ក្មេង កូន ៥ នាក់​ទាំង​ក្នុង​ផ្ទៃ​ពិតជា​មិន​ធម្មតា​ទេ ទាំង​មុខ ទាំង​ស្បែក​ខ្លួន ភ្លឺរលោង។ ចំណែក​អចលនទ្រព្យ​មាន​ច្រើន​ទាំង​ផ្ទះ ទាំង​ដី ឡាន មិន​ឲ្យ​ចាញ់​អ្នក​អនឡាញ​ជំនាន់​គ្នា​ឡើយ៕