ជីវិតគ្រួសារលោក សុខ សង្វារ និងថៅកែហាងនំស្រួយ លីលី កាន់តែពេញលេញ ក្រោយមានសមាជិកថ្មី

ជីវិតគ្រួសារលោក សុខ សង្វារ និងថៅកែហាងនំស្រួយ លីលី កាន់តែពេញលេញ ក្រោយមានសមាជិកថ្មី

លោក សុខ សង្វារ និងកូនស្រីថៅកែហាងនំស្រួយ លីលី ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បាញល្បី​ប៉ុន្មាន​ទសវត្សរ៍​នេះ ក្រោយ​រៀបការ​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​មិន​ដាច់។ ថ្មី​ៗ​នេះ​ទៀតសោត​គ្រួសារ​អភិជន​ប្រចាំ​ស្រុក​ខ្មែរ​នេះ ទើប​ទទួល​បាន​ដំណឹង​ល្អ ដោយ សុខ សង្វារ និង អ៊ឹង ឈីវលី ហៅ លីលី ពពោះ​កូន​ដំបូង។

តាមដានជាមួយយើង៖ Million Times

ដំណឹង​រីករាយ​នេះ​ដែរ​ស្វាមី​កូន​ស្រី​សេដ្ឋី​ស្រុក​ខ្មែរ ឧកញ៉ា កែវ មុំ បាន​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​ម្សិលមិញ។ ក្រោយ​ចែករំលែក​ភាព​រីករាយ​នៃ​ក្រុម​គ្រួសារ​ហើយ មាន​មិត្តភ័ក្ដិ​ដែល​ជា​មន្ត្រី និង​អ្នក​មុខ​អ្នកការ និង​លំដាប់​សេដ្ឋី​ៗ​ជាច្រើន​ចូលរួម​អបអរ ដែល​លោក សង្វារ និង​អ្នកនាង លីលី ដែល​ជា​គ្រួសារ​អ្នកមាន​ខ្លាំង​មួយ​ប្រចាំ​ប្រទេស។

លោក សុខ សង្វារ ​​រដ្ឋលេខាធិការ​ក្រសួង​មុខ​ងារ​សាធារណៈ និង​ជា​កូន​ប្រុស​ពៅ​សម្ដេច​​វិបុល​បញ្ញា សុខ អាន បាន​រៀបការ​ជាមួយ​អ្នក​នាង អ៊ឹង ឈីវលី ហៅ​ លីលី ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លីលី និង​ជា​កូនស្រី​របស់​លោកស្រី​ឧកញ៉ា កែវ មុំ ​​នៅ​គេហដ្ឋាន​​សម្ដេច សុខ អាន លើ​​ផ្លូវ​សម្ដេច​ប៉ាន នា​ព្រឹក​ថ្ងៃ​ពុធ ទី២៧ ខែ​មីនា ឆ្នាំ២០២៤ កន្លង​ទៅ គិត​មក​ទល់​ពេល​នេះ ៦ ខែ​ជាង​ហើយ។

ក្រោយ​រៀបការ​សាង​គ្រួសារ​រួច​មក​អ្នក​ទាំង ២ ប្រាថ្នា​មាន​ទាយាទ​ស្នង​តំណែង​ឆាប់​ៗ។ ដើម្បី​ត្រៀម​ខ្លួន​ធ្វើជា​ឪពុក​ម្ដាយ​ដ៏​ល្អ និង​ចង់​ឲ្យ​កូន​កើត​មក​ប្រកប​ដោយ​សុខភាព​រឹងមាំ អ្នក​ទាំង ២ មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​ឡើយ ហើយ​ការ​ព្យាយាម​ពិតជា​បាន​សម្រេច ដោយ​ពេលនេះ​អ្នកនាង លីលី កំពុង​ពពោះ​កូន​ដំបូង។

គូ​ស្វាមី​ដ៏​សាមញ្ញ​នេះ តែងតែ​បណ្ដើរ​គ្នា​យ៉ាង​ត្រសង​មិន​ថា​ចូលរួម​កម្មវិធី​បែប​ផ្លូវ​ការ និង​ចុះ​តាម​បណ្ដាល​ខេត្ត។ មួយ​វិញ​ទៀត ត្បិត​តែ​ជា​កូន​លំដាប់​សេដ្ឋី​ក្នុង​ស្រុក តែ​លោក សុខ សង្វារ និង​ភរិយា​ចូល​ចិត្ត​បែប​ធម្មតា​ៗ​មិន​សំញែង​ទ្រព្យ ឬ​សម្ភារៈ​និយម​អ្វី​ច្រើន​ឡើយ ដោយ​ឫកពា​អ្នក​ទាំង ២ បង្ហាញ​ចេញ​មក​ស​បញ្ជាក់​ពី​ភាព​ថ្កុំថ្កើង​នៃ​ត្រកូល ឃើញ​ហើយ​គួរ​ឲ្យ​គោរព ស្រលាញ់​រាប់​អាន និង​មិន​ឆ្មើងឆ្មៃ៕

រូបភាព៖ FB Sok Sangvar