ជីវិតធម្មតាៗថ្លៃថ្នូរពេញដោយក្ដីសុខឧកញ៉ា ឈឹម បញ្ញា ម្ចាស់បុរីច័ន្ទខាស់សល និងភរិយារូបស្រស់

ជីវិតធម្មតាៗថ្លៃថ្នូរពេញដោយក្ដីសុខឧកញ៉ា ឈឹម បញ្ញា ម្ចាស់បុរីច័ន្ទខាស់សល និងភរិយារូបស្រស់

ឧកញ៉ា ឈឹម បញ្ញា ដែល​ជា​ម្ចាស់​បុរីច័ន្ទខាស់សល បើ​ទោះ​ជា​ទើប​រៀប​អាពាហ៍ពិពាហ៍​បាន​ត្រឹម ២ ឆ្នាំ​ក៏​ពិត​មែន តែ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក​ពិតជា​ស្រស់​បំព្រង ដែល​មាន​ភរិយា​រូប​ស្រស់ និង​កូន​ប្រុស​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់ គ្រាន់​ថ្នាក់ថ្នម​ប្រលែង​លេង។

តាមដានជាមួយយើង៖ Million Times

នៅ​លើ​បណ្ដាញ​សង្គម​ម្ចាស់​បុរី​រូប​នេះ ពិតជា​មិន​សូវ​សំញែង​ទ្រព្យ ឬ​របស់​របរ​ប្រេន​ៗ​ឡើយ ដោយ​គេ​តែង​សង្កេត​ឃើញ​លោក​រវល់​ជាមួយ​ការងារអចលនទ្រព្យ និង​សល់​ពេល​យក​ចិត្ត​ទុកដាក់​ជាមួយ​គ្រួសារ​តូច​របស់​ខ្លួន​ប៉ុណ្ណោះ។

បើ​ទោះ​ជា​មិន​មែន​​ជា​អ្នក​សម្ភារៈ​និយម​ក៏​ពិត​មែន តែ​គ្រួសារ​លោក​រស់នៅ​យ៉ាង​សុខ​ស្រួល​លើ​ផ្ទះ​ដ៏​ធំ​ទ្រនំ​ខ្ពស់ ឡាន​ស៊េរី​ទំនើប​ៗ​ចាំ​បំពេញ​តម្រូវ​ការ​មិន​ឲ្យ​ខ្វះ​ឡើយ។ អ្វី​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​តែងតែ​ឃើញ​ឧកញ៉ា ឈឹម បញ្ញា បង្ហោះ​និយាយ​ពី​ភរិយា និង​កូន​ប្រុស​ជារឿយៗ ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ជា​មនុស្ស​ស្រលាញ់ គោរព ឲ្យ​តម្លៃ​ភរិយា​កម្រិត​ណា​។

ក្រឡេក​ទៅ​មើល​ភរិយា​ដ៏​ស្រស់​ផូរផង់​របស់​ឧកញ៉ា ឈឹម បញ្ញា គឺ​ជំទាវ ឈ លីជូរ វិញ​មាន​ទឹក​មុខ​ស្រស់​ប្រិមប្រិយ​ជានិច្ច ដែល​នោះ​ក៏​ព្រោះ​តែ​មាន​ស្វាមី​ពូកែ​យល់​ចិត្ត និង​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់ ឬ​ហ្មងសៅ​ឡើយ។ ក្រៅ​ពី​ជួយ​មើល​ការងារ​ខុសត្រូវ​លើ​ជំនួញ​ស្វាមី ជំទាវ​វ័យ​ក្មេង​រូប​នេះ ក៏​ចូល​ចិត្ត​ដើរ​កម្សាន្ត​ផង​ដែរ។

ជំទាវ ឈ លីជូរ មិនត្រឹម​ពូកែ​ការងារ យក​ចិត្ត​ស្វាមីវិញ​ក៏​ចំណាប់ ហើយ​គូស្វាមី​ភរិយា​មួយ​គូ​នេះ តែងតែ​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ជានិច្ច ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​លួច​សរសើរ​មិន​ដាច់​ពី​ភាព​ចុះ​សម្រុង​៕

រូបភាព៖ FB ឧកញ៉ា ឈឹម បញ្ញា