មិនធម្មតាប្ដីប្រពន្ធសេដ្ឋីអនឡាញ តេង ដាណា មានឡាន Lamborghini ៣ គ្រឿង

មិនធម្មតាប្ដីប្រពន្ធសេដ្ឋីអនឡាញ តេង ដាណា មានឡាន Lamborghini ៣ គ្រឿង

ការរកស៊ីរបស់សេដ្ឋីជំនាន់ថ្មី តេង ដាណា និងស្វាមី សម្បត្តិ មធូរ៉ា ដែលទើបទទួលបានគោរម្យងារឧកញ៉ាកាលពីខែកក្កដា កន្លងទៅនោះ កាន់តែកាក់កបឡើងៗជាលំដាប់។

តាមដានជាមួយយើង៖ Million Times

ប្ដីប្រពន្ធអ្នកលក់អនឡាញរូបនេះកំពុងសម្ញែងភាពហ៊ឺហាបន្ថែមទៀតហើយ ឡើយបានកុម៉ង់ទិញកំពូលរថយន្តដ៏ប្រណីតម៉ាក Lamborghini Aventador SVJ Roadster ពណ៌បៃតងខ្ចីតម្លៃជិត ១ លាន ដុល្លារចេញពីរោងចក្រ។

មិនត្រឹមតែជិះរថយន្តទំនើបនោះទេអ្នកលក់ឡេយីអ៊ុនកំពុងឡើងស្រឺតៗគូនេះ ក៏រស់នៅយ៉ាងស្ដុកស្ដម្ភជាមួយវីឡាស្អាតអស្ចារ្យ មិនចាញ់អ្នកមានៗ ឬអ្នកលក់ឡេអនឡាញរួមជំនាន់ឡើយ។

ត្បិតតែវ័យក្មេងទាំងគូក៏ពិតមែន តែ តេង ដាណា និងឧកញ៉ា សម្បត្ត មធូរ៉ា ខិតខំទាំងយប់ថ្ងៃ ដើម្បីភាពរីកចម្រើន និងមានមុខមាត់ក្នុងសង្គមហាយសូ។ គួរឲ្យសរសើរគូស្វាមីភរិយាវ័យក្មេង ២ រូបនេះ គឺស្រលាញ់គ្នាល្អូកល្អឺន ហើយតែងជួយគ្នាទៅវិញទៅមក​ក្នុង​ការងារ​ ព្រម​ទាំង​ការរកស៊ី។

មួយវិញទៀតអភិជនជំនាន់ថ្មី តេង ដាណា និងឧកញ៉ា​វ័យ​ក្មេង​រូប​សង្ហា មធូរ៉ា មិនមែនទើបតែស្គាល់រសជាតិកំពូលរថយន្តប្រណីត Lamborghini ឡើយ សេដ្ឋីវ័យក្មេង​​ទាំង២ បានទិញម៉ាកនេះសរុប ៣ គ្រឿងមកហើយ ដោយឡានដំបូងពណ៌ទឹកក្រូច ហើយឡានទី២ ពេលទិញមកដល់ មានអ្នកស្គាល់សុំទិញបន្ត។ ស៊េរីឡាន Lamborghini តម្លៃក្បែរៗលានដុល្លារឯណោះ ដែលនេះសឲ្យឃើញថា ទាល់តែអ្នកមានៗកប់ពពកទើបមានលទ្ធភាពប្រើប្រាស់បាន។

មុនមាន Lamborghini សេដ្ឋីនី ដាណា ក៏ធ្លាប់ជិះរថយន្ត Rolls Royce និងរថយន្តប្រភេទគ្រួសារផងដែរ ហើយតម្លៃមួយៗសុទ្ធតែមិនមែនធម្មតាៗឡើយ៕