សេដ្ឋីនីលំដាប់ស្រុកខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅបន្តរៀនសូត្ររៀងរាល់ថ្ងៃ

សេដ្ឋីនីលំដាប់ស្រុកខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅបន្តរៀនសូត្ររៀងរាល់ថ្ងៃ

ស្រីតូច ចំណាន ដែល​មាន​ឈ្មោះ​ពិត ម៉ៅ ចំណាន ជា​ឈ្មោះ​អតីត​ពិធី​ការិនី​ដែល​ពូកែ​វោហារ​ស័ព្ទ និង​ជា​តារា​ចម្រៀង​សំឡេង​ស្រទន់​កាលពី ២០ ឆ្នាំ​មុន ពេល​នេះ​ក្លាយ​ជា​អ្នក​មាន​ជួរ​មុខ​នៅ​ក្នុង​ស្រុក​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

ក្រោយ​ក្លាយ​ជា​ភរិយា​គ្រួសារ​សេដ្ឋី គិត ម៉េង រួច​មក​ការ​រស់នៅ​របស់​សិល្បករ​រូប​នោះ​ផ្លាស់ប្ដូរ​ទាំងស្រុង។ បើ​ទោះ​ជា​សេដ្ឋី​នី​លំដាប់​ជួរ​មុខ​ប្រទេស ប្រើរបស់របរ​ថ្លៃ​ៗ ពាក់​មាស​ពេជ្រ​ស្រោច​ខ្លួន និង​សោយសុខ​លើ​គំនរ​ទ្រព្យ​ក៏​ពិត​មែន តែ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មិន​បាន​បោះបង់​ការ​ប្រឹងប្រែង​តស៊ូ រៀន​សូត្រ ចាប់​យក​អ្វី​ថ្មី​ៗ ដើម្បី​បំពេញ​ភាព​ខ្វះខាត​របស់​ខ្លួន កាលពី​ក្មេង។

នៅ​ថ្ងៃ​ប្រកាស និង​ទទួល​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ កាលពី​ខែ​ឧសភា​កន្លង​ទៅ អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​លើកឡើង​ថា ក្ដី​សុបិន​តាំង​ពី​ក្មេង​របស់​សេដ្ឋីនី​ហាយសូ​រូប​នេះ គឺ​ការ​ក្រេបជញ្ជក់​ចំណេះ​ដឹង​ផ្នែក​ភាសា​បរទេស ព្រោះ​កាល​នៅ​ក្មេង​គ្មាន​ពេល​វេលា​បាន​សាលា​រៀន​ដូច​គេ​ទេ។

ព្រោះ​តែ​អត្តចរិត​ល្អ​រក​កន្លែង​ទាស់​បែប​នេះ​ហើយ ទើប​មហាជន​យល់​ឃើញ​ថាអ្នក​ឧកញ៉ា ម៉ៅ ចំណាន ស័ក្តិសម​ជា​មួយ​មហាសេដ្ឋី​ប្រចាំ​ប្រទេស គឺ​អ្នក​ឧកញ៉ា គិត ម៉េង។

ដូចនេះ​រាល់ថ្ងៃ​អភិជន​ជាន់​ខ្ពស់​រូប​នេះ​គ្រប់គ្រង​ពេល​វេលា ឆ្លៀត​រៀន​​​បន្ថែម បើ​ទោះ​ជា​មួយ​ថ្ងៃ​រៀន​ចេះ​តែ​មួយ​ពាក្យ​ក៏​បាន​ដែរ។ ការ​ខិតខំ​រៀន​ភាសា​បរទេស គឺ​ដើម្បី​ពេល​ជួប​មិត្តភ័ក្ដិ​នៅ​ក្រៅ​ប្រទេស​យ៉ាងហោចណាស់​បាន​និយាយ​អួត​ពី​សម្បត្តិ​វប្បធម៌​ដែល​កម្ពុជា​មាន ព្រោះ​កម្ពុជា​មិនមែន​មាន​តែ​សិល្បៈ​ប៉ុណ្ណោះ​ទេ កម្ពុជា​សម្បូរ​ភោគទ្រព្យ​ច្រើន​មែនទែន។

ភរិយា​មហាសេដ្ឋី​ស្រុកខ្មែរ​អ្នក​ឧកញ៉ា គិត ម៉េង ជា​ស្ត្រី​គ្រប់លក្ខណ៍ ជា​មនុស្ស​វិជ្ជមាន គិត​តែ​រឿង​ល្អ ចូល​ចិត្ត​ធ្វើ​បុណ្យ ហើយ​ក៏​​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​សំណាក់​មនុស្ស​ជុំវិញ​ខ្លួន។ ជំទាវ​ដែលមាន​តែ​អ្នក​គាំទ្រ សម្ដី​មួយ​ម៉ាត់​ៗ​មិន​ទ្រគោះ​បោះបោក ធ្វើឲ្យ​គេចង់​​រួម​ការងារ​ជាមយយ ហើយ​ក៏​​​ដាក់​ខ្លួន មិន​ចេះ​វាយឫក និង​លើក​ដៃ​សំពះ​អ្នក​ដទៃ​មុន​ជានិច្ច ព្រមទាំង​បើក​ឡាន​ដោយ​ខ្លួនឯង​មិន​ចាំបាច់​មាន​តៃកុងឡើយ៕

រូបភាព៖ Royal Group និង Lok Chumteav Neak Oknha Mao Chamnan