ហង្ស ម៉ារីនី ពីតារាសម្ដែងធម្មតា ជាហាយសូសម័យថ្មី និងមានងារជាឧកញ៉ាទាំង ២ នាក់ប្ដីប្រពន្ធ

ហង្ស ម៉ារីនី ពីតារាសម្ដែងធម្មតា ជាហាយសូសម័យថ្មី និងមានងារជាឧកញ៉ាទាំង ២ នាក់ប្ដីប្រពន្ធ

អតីត​តារា​សម្ដែង​រាង​តូច​ច្រឡឹង ហង្ស ម៉ារីនី នៅ​ពេល​នេះ​បាន​វិវត្តន៍​ខ្លួន​ជា​អ្នក​លក់​អនឡាញ និង​នៅតែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ ជំនួញកាន់តែ​កាកកប់ ធ្វើឲ្យ​ម្ចាស់​ប្រេន​ហង្ស​រូប​នេះ កាន់តែ​ធូរធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

តាមដានជាមួយយើង៖ Million Times

រូប​សម្រស់​ស្រស់​សោភា បូក​រួម​ជាមួយ​ភាព​ស្មោះត្រង់ ផលិតផល​មាន​គុណភាព ទីផ្សារ​ផលិតផល​មាន​អតិថិជន​ស្រាប់ មក​ទល់​ពេលនេះ ម៉ារីនី ក្លាយ​ជា​សេដ្ឋី​នី និង​ទទួល​បាន​ការ​ប្រោស​ព្រះរាជទាន​គោរមងារ​ឧកញ៉ា​ទាំង ២ នាក់​ប្ដី​ប្រពន្ធ​ថែម​ទៀត​ផង។ អភិជន​ជំនាន់​ថ្មី​រូប​នេះ​ជានិច្ចកាល​តែង​លេច​មុខ​ក្នុង​កម្មវិធី​ធំ​ៗ​ទាំង​ផ្នែក​ជំនួញ និង​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​គ្នា។

ក្រោយ​ក្លាយ​ជា​អ្នក​ជំនួញ​អនឡាញ​ល្បី​ឈ្មោះ​ការ​រស់នៅ​របស់​អតីត​តារា​សម្ដែង​រូប​នេះ កាន់តែ​ផ្លាស់ប្ដូរ​ការ​រស់នៅ​ផង​ដែរ។ ធ្លាប់​ជា​មនុស្ស​មិន​ចូលចិត្ត​ភាព​ឡូយឆាយ ឥឡូវ​សេដ្ឋី​នី​រូប​នេះ​​ចូលចិត្ត​សំញែង​របស់​ប្រេន ទឹកអប់​ម៉ាក​ល្បី ព្រម​ទាំង​ឡាន​ទំនើប​ជាច្រើន​គ្រឿង ហើយ​ក៏​បាន​បញ្ជូន​កូន​ប្រុស​ស្រី ២ នាក់​ឲ្យ​ចូល​រៀន​សាលា​លំដាប់​កំពូល​ប្រចាំ​ស្រុក​ខ្មែរ ISPP – International School of Phnom Penh ដោយ​ក្នុង​មួយ​ៗ​​ឆ្នាំ​រាប់​ម៉ឺន​ដុល្លារ។

នៅ​ពេល​ទំនេរ​ពី​មុខ​របរ​រកស៊ី ម៉ារីនី ក៏​បន្ត​ចាយ​ភាព​ហ៊ឺហា​នៅ​ក្រៅ​ប្រទេស ដើម្បី​ជា​កាដូរ​ខ្លួនឯង​ដែល​បាន​ខំ​ប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ​កន្លង​មក។ ក្នុង​ជំនួញ​អនឡាញ​នា​ពេល​បច្ចុប្បន្ន​ម្ចាស់​ប្រេន​ម្នាក់​ៗ​ខិតខំ​ជួល BA ជា​តារា​ល្បី​ៗ ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​ជឿជាក់ និង​ដើម្បី​ឲ្យ​អ្នក​មិន​ទាន់​ប្រើ​សាកល្បង ហើយ ម៉ារីនី បាន​ជ្រើសយក​កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ដែល​គេ​ដឹង​មក​ហើយ​ថា​តារា​ស្រី​អភិជន​រូប​នេះ​ស៊ី​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

នេះ​ក៏​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្នក​លក់​អនឡាញ​លំដាប់​សេដ្ឋីនី ហង្ស ម៉ារីនី ពិតជា​មាន​មិន​ធម្មតា​ឡើយ អាច​យក BA លំដាប់​ស្រុក​ខ្មែរ​រូប​នោះ មក​រួម​ការងារ​បាន ព្រោះ​លំដាប់ ឱក សុគន្ធកញ្ញា មិន​ខ្វះ​ឡើយ​ប្រេន​មាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​តម្រៀបជួរ​គ្នា ចាំ​សហការ​ជាមួយ តែ​នាង​បែរជា​ជ្រើសរើស​ខូសិន ហង្ស 6in1។

អភិជន ហង្ស ម៉ារីនី និង​ស្វាមី ក៏​ជា​មនុស្ស​ចូលចិត្ត​សន្សំ​អចលនទ្រព្យ​ដែរ មាន​ដី ឡាន គ្រឿង​ពេជ្រ​មាន​តម្លៃ​ជាច្រើន​ទៀត​ផង​ដែរ៕