អ្នកលក់អនឡាញលំដាប់អភិជន សម្រុកទិញឡានស៊េរីទំនើបៗបង្អួតគ្នា

អ្នកលក់អនឡាញលំដាប់អភិជន សម្រុកទិញឡានស៊េរីទំនើបៗបង្អួតគ្នា

អ្នក​លក់​អនឡាញ​ឥឡូវ​នេះ​កំពុង​តែ​វាយលុក​បណ្ដាញ​សង្គម ដោយ​ការ​បង្អួត​សម្ភារៈ​និយម​ផ្សេង​ៗ​គ្នា​ដូចជា​ឡាន​ស៊េរី​ទំនើប និង​របស់របរ​ប្រើប្រាស់ គ្រឿង​ពេជ្រ និង​សម្លៀកបំពាក់​​​ថ្លៃ​ៗ ដែល​សុទ្ធតែ​ជា​របស់​ប្រេន​លំដាប់​ពិភពលោក តម្លៃ​កប់​ក្ដោង​តែម្ដង។

ការ​ទិញ​ទំនិញ ពិសេស​គ្រឿង​សម្អាង និង​ផលិតផល​ថែរក្សា​សម្រស់​ឥឡូវ ភាគច្រើន​លើសលប់​ទិញ​តាមរយៈ​អនញឡាញ។ ដូចនេះ​ហើយ​មិន​ចម្លែក​ទេ អ្នក​អនឡាញ​​​បច្ចុប្បន្ន​​​ត្រូវ​ប៉ាន់​ខ្លាំង រហូត​ធ្វើឲ្យ​អ្នក​លក់​ដែល​មាន​ក្រុមហ៊ុន​ធំ​ៗ ក្លាយ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ក្នុង​រយៈពេល​ខ្លី ហើយ​ថ្មី​ៗ​គេ​សង្កេត​ឃើញ​ថា កំណើន​អ្នក​មាន​ៗ​ពី​ការ​លក់​អនឡាញ​កាន់តែ​ច្រើន​ឡើង​ៗ​ បង្ហួត​លុយ​ពេញ​ៗ​ដៃ​លើ​បណ្ដាញ​សង្គម។

អ្នក​ខ្លះ​​មាន​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ ភូមិគ្រឹះ ទាំង​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​ផ្ទះ​លំហែ​នៅ​ខេត្ត​ទេសចរណ៍​ថែម​ទៀត​ផង។ មិន​អស់​ត្រឹម​នេះ​ឡើយ អ្នក​លក់​អនឡាញ​ខ្លះ​មាន​គោរមងារ​ជា​ឧកញ៉ា ហើយ​អ្វី​ដែល​អ្នក​ប្រើប្រាស់​រថយន្ត​វិញ គឺ​សុទ្ធតែ​លំដាប់​កំពូល​ៗ និង​ទិញ​បណ្ដាក់​គ្នា​មួយ​គ្រឿង​ហើយ​មួយ​គ្រឿង​ទៀត ដូច​អ្នក​អនឡាញ​ជា​សេដ្ឋី​ខ្លះ ១ ឆ្នាំ ទិញ​ឡាន​ចូល ២ ៣ គ្រឿង។

សម្រាប់​អភិជន​ដែល​ជា​អ្នក​លក់​អនឡាញ​មាន​ឡាន​តម្រៀបជួរ​គ្នា​ពេញ​មុខ​ផ្ទះ​នោះ រួម​មាន៖

១. សេដ្ឋីនី និង​ជា​ឧកញ៉ា អ៊ាន សៀវម៉ី


មាន​ឡាន​ជាច្រើន​គ្រឿង ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​នៅ​ស្រុក​ខ្មែរួទើប​សាងសង់រួចរាល់​ថ្មី​ៗ​នេះ​តម្លៃ​ខ្ទង់ ៦ ទៅ ១០ លាន​ដុល្លារ និង​មាន​ផ្ទះ ហើយ​នឹង​ឡាន Mercedes ​ប្រទេស​អូស្ដ្រាលីផង​ដែរ។

តាមដានជាមួយយើង៖ Million Times

២. ហាយសូ ទ្រី ដាណា

សេដ្ឋីនី​រូបនេះ មាន​ផ្ទះ​ច្រើន​កន្លែងរួម​ទាំង​ផ្ទះ​លំហែ ផ្ទះ​សម្រាក់​កូន​រស់នៅ និង​ផ្ទះ​សម្រាប់​រស់នៅ​ជាមួយ​ស្វាមី​ក្រោយ​ និង​ផ្ទះ​លំហែ​នៅ​សៀមរាប។ ចំណែក​ហាង​ពេជ្រ ៣ កន្លែង និង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ហើយ​ឡាន​វិញ​មានទាំង​របស់​កូន​ធំ ឡាន​ផ្ទាល់​ខ្លួន ឡាន​លក្ខណៈគ្រួសារ និង​ម៉ូតូធំ​ស៊រីខ្ពស់ សម្រាប់​ស្វាមី។

៣. ម៉ាដាម ដា

មុន​បែកបាក់​ជាមួយ​គូស្នេហ៍​ភេទ​ដូចគ្នា ម៉ាដាម ដា មាន​ឡាន​ទំនើប​ៗដូចជា Lamborghini ពណ៌​ទឹកក្រូចឡាន​បែប​គ្រួសារ ឡាន​ក្រុមហ៊ុន ផ្ទះនៅ​ខ្មែរទាំង​នៅក្នុងក្រុងភ្នំពេញ និង​ខេត្ត​បាត់ដំបង​ ព្រម​ទាំង​​នៅ​ថៃ។ ថ្មី​ៗ​នេះ​ដែរ​សេដ្ឋីនី​អនឡាញ​ដ៏​ពូកែ​រូបនេះ ទើប​រក​ឃើញ​អ្នក​ស្អំ​បេះដូង​បាន ហើយ​បាន​ទិញ​ឡាន Jeep ពណ៌​លឿង និង​កំពុង​ស្វែង​រក​វីឡា ទុក​សម្រាប់​ក្រោយ​រៀបការ។

៤. ឡុង ម៉ានីន

ត្បិតតែ​មេម៉ាយ​ក៏​ពិត​មែន អ្នកនាង​មិន​បាន​ខ្វះខាត​ឡើយ បែរជា​ខំ​រកស៊ី​កាន់តែ​មាន​ឡើង​ៗ ក្លាយជា​សេដ្ឋីនី​ហាយសូ​ក្នុង​សង្គម ព្រម​ទាំង​រូប​សម្រស់​កើន​ទ្វេរដង។ បើ​និយាយ​ពី​គូស្នេហ៍​របស់តារា​ចម្រៀង ថុល សុភិទិ រូបនេះ ឃើញ​ឧស្សាហ៍​ទិញ​ឡាន និង​ម៉ូតូ​ចូល​មក​ក្នុង​ផ្ទះ​វីឡាខ្លួន​មែនទែន។ ថ្មីៗ​នេះ នារីហាយសូរូបនេះ​ទើប​ទិញឡាន Lamborghini Aventador ពណ៌​ទឹកក្រូច​មួយ​គ្រឿង​ទៀត​ផង​ដែរ។

៥. ស្រីណៃ

កាពី​ចុងឆ្នាំ​ ២០២៣ អ្នក​លក់អនឡាញ​ដ៏​ល្បី​រូបនេះ បាន​ទិញ​ឡាន BRABUS មួយ​គ្រឿង​ឡើងតម្លៃ​ជាង ៧៥ ម៉ឺន​ដុល្លារ និ​ង​មាន​ឡាន​ស៊េរី​ទំនើប Bentley continental gt speed 2016 មួយ​គ្រឿង​ទៀត​ដែរ តម្លៃ​ជិត ៣០ ម៉ឺន​ដុល្លារផងដែរ ហើយ​ថ្មី​ៗ​នេះ យីអ៊ុន​អភិជន​រូបនេះ​ឡើង​ស្រឺតៗ​ទិញ​បាន​ឡាន MANSORY Carbonado GTS គ្រាន់តែ​មិន​ទាន់​ដឹក​មក​ដល់​តែ​ប៉ុណ្ណោះ។

៦. ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ

ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ដែល​ជា​អ្នក​លក់​អនឡាញ​បែប​សាមញ្ញៗ តែ​ជីវិត​ពិត​មិន​សាមញ្ញ​ឡើយ ដោយ​គ្រាន់តែ​​ភូមិគ្រឹះ​ថ្មីថ្មោងតម្លៃ​ប្រហែល ១០ លាន​ដុល្លារទាំង​ការតុបតែង។ ក្រៅពី​មាន​ផ្ទះ​លំដាប់​អភិជន​ហើយ​នោះ គ្រួសារ​ហាយសូ​មួយ​នេះ​ក៏​មាន​ឡាន​ទំនើប​ច្រើន​គ្រឿង​ផង​ដែរ។

៧. កំពូលអ្នកលក់អនឡាញចាយរាង ឆេង ស្រីរ័ត្ន ហៅ Loveriya

ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Loveriya គឺជា​កំពូល​អ្នក​លក់​អនឡាញ​មួយ​រូប​ដែរ​សម្បូរ​ទ្រព្យធន់មាន​ទាំង​ផ្ទះ ឡាន ផ្ទះ​លំហែ ខុនដូ ​ដី ហើយ​ថ្មី​ៗ​នេះ​ទើប​ជប់លៀង​គោរមងារ​យ៉ាងអធឹកអធម​ទៀត​ផង។ ម៉េម៉ាយ​ចាយរាង Loveriya ក៏​ជា​នារី​ទាន់​សម័យ​ចូលចិត្ត​បង្អួត​គ្រឿងពេជ្រ និង​សម្ភារៈប្រេន​ៗ​ផងដែរ​លើ​បណ្ដាញសង្គម។

៨. អ្នកមានជាន់ថ្មី ផន សុផារី

ប្រមាណ ២ ឆ្នាំចុងក្រោយ​នេះ កូន​ស្រី​ថៅកែ​ល្ខោនដ៏​ល្បី ភី សុគន្ធី កាន់តែ​ឡើង​ខ្ពស់​ត្រដែត ដោយ​ផ្លាស់​ពី​ផ្ទះ​ធំ មក​នៅ​វីឡា​ក្នុង​បុរី​ល្បីឈ្មោះ​មួយ​កន្លែង​ ហើយ​វីឡា​នោះ​ទៀតសាត​ខ្ទង់​លាន​ដុល្លារ។ ក្រោយ​ឡើង​វីឡា​ថ្មី​ៗ អ្នកនាង និងស្វាមី​បន្ត​នាំ​សមាជិក​ថ្មី​ចូល​មក​ក្នុង​ផ្ទះ នៅ​គឺ​ឡាន​ទំនើប Lamborghini។ សុផារី ក៏​ជាស្រ្តី​ទាន់សម័យ​ដើរលេង​បរទេស ទិញ​របស់​ប្រេន​ៗ បង្ហាញ​គ្រឿងពេជ្រ និងប្រាក់​ទាំង​ខ្ទាស់​ៗ បាន​មក​ពី​ការ​លក់​អនឡាញ​។

៩. អភិជនវ័យក្មេង តេង ដាណា

អ្នកនាង តេង ដាណា អ្នក​លក់​ឡេ​អនឡាញ​ដែល​បាន​ស្វាមី​វ័យ​ក្មេង​ដូច​ សម្បត្តិម ធូរ៉ា និង​ទើប​ទទួល​បាន​ងារ​ឧកញ៉ាផង​ដែរ​នោះ ​ចាយ​ជីវិត​បែប​អភិជន​ខ្លាំង​មិន​ធម្មតា​ដែរ។ មុន​រៀបការ​អ្នកលក់​អនឡាញ​រូបនេះ​ទិញ​បាន​រថយន្ត Rolls-Royce បាត់​ទៅ​ហើយ ថ្មីៗ​នេះ​ទើប​ទើប​តែ​ទិញ​ឡាន ​Lamborghini Aventador SVJ Roadster ពណ៌​បៃតងខ្ចីតម្លៃជិត ១ លាន​ដុល្លារ។ ម្ចាស់ក្រុមហ៊ុន​ តេង ដាណា ត្រេឌីង ឯ.ក ក៏​មាន​ឡាន​ម៉ាក Lamborghini និងរស់នៅ​ជីវិត​ស្រណុក​សុខស្រួល​លើ​វីឡា​ធំ​ល្វឹងល្វើយ មាស​ពេជ្រ​ពាក់ជ្រែកខ្លួន៕