សមជាសេដ្ឋីនីពិតៗ នាឡិកាដៃម្ចាស់ក្រុមហ៊ុនហនុមាន ចូលរួមខួបកំណើត ចៅភ្លោះអ្នកឧកញ៉ា លី យ៉ុងផាត់ ថ្ងៃមុនតម្លៃជាង ២ ម៉ឺនដុល្លារ

សមជាសេដ្ឋីនីពិតៗ នាឡិកាដៃម្ចាស់ក្រុមហ៊ុនហនុមាន ចូលរួមខួបកំណើត ចៅភ្លោះអ្នកឧកញ៉ា លី យ៉ុងផាត់ ថ្ងៃមុនតម្លៃជាង ២ ម៉ឺនដុល្លារ

លោកស្រី ខៀវ សស៊ីលៀប ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ហនុមាន ក៏​ជា​សេដ្ឋី​នី​ប្រចាំ​ស្រុក​ខ្មែរ​ដែរ។ ស្ថាបនិកា និង​អគ្គនាយិកា​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស រូប​នេះ​ស្ថិត​ក្នុង​ទុតិយ​វ័យ តែ​ការ​តុបតែង​ខ្លួន លេង​ម៉ូដ​សម្លៀកបំណាក់​ប្រេន​ៗ​មិន​ចាញ់​យុវវ័យ​ទេ។

តាមដានជាមួយយើង៖ Million Times

មាន​ក្រុមហ៊ុន​ពាន់​លាន​ក្នុង​ដៃ មិន​ចម្លែក​ទេ​ដែល​ការ​រៀបចំ​ខ្លួន​ចេញ​មក​លំនាំ​អ្នក​ធុរកិច្ច​ធំៗ ហើយ​សម្លៀកបំពាក់ និង​គ្រឿង​អលង្ការ​ទៀតសោត​គឺ​ត្រូវតែ​ជា​របស់​ប្រេន​ធំ​ៗ​លំដាប់​ពិភពលោក​នេះ​ឯង។ មិន​ថា​ចូល​រួម​កម្មវិធី​ផ្លូវ​ការ ឬ​កម្មវិធី​ជប់លៀង​ឡើយ ថៅកែ​ស្រា​ហនុមាន​រូប​នេះ ពិតជា​មិន​អាច​បាក់​មុខ​បាន​ឡើយ ពោល​ត្រូវ​រៀបចំ​ខ្លួន​ឡើង​ស្អាត​ភ្លឹង​ៗ។

ជាក់​ស្ដែង​ថ្ងៃ​ចូលរួម​ខួប​កំណើត​ចៅ​ភ្លោះ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ កាល​ពី​ពេល​កន្លង​ទៅ លោកស្រី ខៀវ សស៊ីលៀប បាន​គ្រង​សម្លៀកបំពាក់​បែប​អភិជន​ដដែល ហើយ​គ្រាន់តែ​នាឡិកា​ដៃ​ដែល​ភរិយា លោក​ឧត្ដមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ពាក់​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​បាត់​ទៅ​ហើយ។

នាឡិកា​ដៃ​ពណ៌​ខ្មៅ​ម៉ាក Pagani Design មាន​ដាំ​ត្បូង​ច្រើន​ស្អេកស្កះ។ Women’s PAGANI DESIGN Luxury diamond watch 32mm តម្លៃ ២០ ៩៣៥ ដុល្លារ​អាមេរិក មាន​រូបរាង​ដ៏​ប្រណិត និង​ភាព​ធន់នៃនាឡិកា Pagani Design គឺជា​ជម្រើស​ដ៏​ល្អ​ឥតខ្ចោះ សម្រាប់​អ្នក​ដែល​ពេញចិត្ត​ទាំង​រចនាប័ទ្ម និង​ការ​អនុវត្ត៕