ពីអ្នកលក់អនឡាញតូចតាចម្នាក់ ស្រីណៃ ក្លាយជាម្ចាស់ក្សត្រិយ៍ក្នុងជីវិតពិត វីឡាធំល្វឹងល្វើយ ឡានទំនើបផុតលេខ

ពីអ្នកលក់អនឡាញតូចតាចម្នាក់ ស្រីណៃ ក្លាយជាម្ចាស់ក្សត្រិយ៍ក្នុងជីវិតពិត វីឡាធំល្វឹងល្វើយ ឡានទំនើបផុតលេខ

នា​ពេល​បច្ចុប្បន្ន​បើ​និយាយ​ពី​កំពូល​អ្នក​លក់​គ្រឿង​ថែរក្សា​សម្រស់​ដែល​ល្បី​ខ្លាំង អតិថិជន​ប្រាកដជា​ចង្អុល​ទៅ ស្រីណៃ។ ក្រៅពី​សម្ដី​ចាក់​ទឹក​មិន​លិច រូប​សម្រស់​ស្រស់​ស្អាត អាច​ទាក់​ទាញ​បាន​ចិត្ត​អ្នក​លេង​បណ្ដាញ​សង្គម​មក​សាកល្បង​ប្រើ​ផលិតផល​ អ្នក​នាង​ក៏​​ម្ចាស់​ប្រេន​ក្លាយ​ជា​សេដ្ឋី​នី​ទៅ​ហើយ​ពេល​នេះ។

២ ឆ្នាំ​ចុងក្រោយ​ជីវិត​ម្ចាស់​ប្រេន Skincare រូបនេះ​កំពុង​សោយសុខ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​ដែល​ជា​ញើស​ឈាម​ខ្លួន​ខំ​សាង​មក​យ៉ាង​លំបាក ៦-៧ ឆ្នាំ​កន្លង​មក​នេះ។ ដោយ​កាលពី​ចុង​ឆ្នាំ ២០២៣ ស្រីណៃ បាន​ទិញ​ឡាន​ទំនើប Mercedes-Benz G 63 AMG BRABUS តម្លៃ​ជាង ៧៥ ម៉ឺន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ ២០២៤ នេះ​ដែរ អ្នកនាង​ទិញ​កាបូប​ជាង ១ ម៉ឺនដុល្លារ។

តាមដានជាមួយយើង៖ Million Times

ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​ដែល​ល្បី​ទាំង​នៅ​ខ្មែរ និង​ថៃ​រូបនេះ​មិនមែន​មាន​តែ​ឡាន​ទំនើប BRABUS មួយ​គ្រឿង​ឡើង ស្រីណៃ ក៏​មាន​ឡាន BRABUS នោះ​ទេ នាង​ក៏​នៅ​មាន​ឡាន​ស៊េរី​ទំនើប Bentley continental gt speed 2016 មួយ​គ្រឿង​ទៀត​ដែរ តម្លៃ​ជិត ៣០ ម៉ឺន​ដុល្លារ។ មិន​ទាន់​អស់​ឡើយ កំពូល​អ្នក​លក់​អនឡាញ​ហាយ​សូ រូបនេះ​ក៏​មាន​រថយន្ត​គ្រួសារ​ផ្សេង និង​មាន​តម្លៃ​ខ្ពស់​ផង​ដែរ។

ចំណែក​ផ្ទះ​របស់​អភិជន​រូប​នេះ នៅ​ក្នុង​បុរី ជីប ម៉ុង ដែល​គេ​ស្គាល់​ថា​កន្លែង​រស់នៅ​របស់​អភិជន​ជាច្រើន ដោយ​មាន​តម្លៃ​ជាង ១ លាន​ដុល្លារ។ សេដ្ឋី​រូប​នេះ ក៏​ជា​មនុស្ស​ស្រី​ចាយ​ភាព​ហ៊ឺហា​ដោយ​សម្ភារៈ​និយម​ដែរ ជារឿយៗ​អ្នក​នាង​ឧស្សាហ៍​ទៅ​ថៃ ទិញ​ប្រេន​លំដាប់​ពិភពលោក​ជាច្រើន​នៅ​ទី​នោះ។ ម្យ៉ាង​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​ប្រភេទ​រូបនេះ ក៏​ចូលចិត្ត​ទិញ​គ្រឿង​ពេជ្រ​លម្អ​ខ្លួន តាម​បែប​អ្នក​មាន។

មិនឲ្យ​ខុស​ពី​សេដ្ឋី​ដទៃ ស្រីណៃ ធ្លាប់​ទៅ​សម្រាល​លំហែ​នៅ​កោះ​ម៉ាល់ឌីវ ២ យប់​តម្លៃ ២ ម៉ឺន​ដុល្លារ ព្រម​ទាំង​ទៅ​កម្សាន្ត​នៅ​ប្រទេស​បារាំង​យ៉ាង​ស៊ីវិល័យ ហើយ​​ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏​ត្រៀម​ទៅ​អឺរ៉ុប​ម្ដង​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ស្មុគស្មាញ​ក៏​ដូច​ជា ការ​សាក​ថ្ម​ជីវិត​ផង​ដែរ។ មិន​ត្រឹម​តែ​ជីវិត​ស្តុកស្តម្ភ ស្រីណៃ ក៏​មាន​ប្ដី​ចាំ​ជួយ​នៅ​ក្រោយ​ខ្នង​ លើក​ទឹក​ចិត្ត និង​បំពេញ​សេចក្ដី​ត្រូវការ​សព្វ​បែប​យ៉ាង​៕

អត្ថបទ៖ នារ៉ាវី រូបភាព៖ បណ្តាញសង្គម