សមជាកូនសេដ្ឋីស្រុកខ្មែរពិតៗ កូនស្រីពៅអ្នកឧកញ៉ា ហុង ពីវ តូចមែន តែសម្លៀកបំពាក់សុទ្ធតែប្រេន

សមជាកូនសេដ្ឋីស្រុកខ្មែរពិតៗ កូនស្រីពៅអ្នកឧកញ៉ា ហុង ពីវ តូចមែន តែសម្លៀកបំពាក់សុទ្ធតែប្រេន

ហុង រ៉ូប៊ី(RUBY) គឺឈ្មោះរបស់កូនស្រីពៅ​ អ្នកឧកញ៉ា ហុង ពីវ ដែល​មហាជន​ជាច្រើន ស្គាល់ និង​សរសើរ​គ្រប់​គ្នា​ថា​ស្រស់​សោភា​តាំង​តែ​ពី​តូច​មក​ម្ល៉េះ។ ខណៈដែលបច្ចុប្បន្នអូន រូប៊ី កាន់តែធំ និង​ចេះ​តែង​ខ្លួន​កាន់តែ​ស្អាត​ឡើង​ៗ​ហើយ ព្រម​ទាំង​មាន​ការ​លលេង​ម៉ូដ​សម្លៀកបំពាក់​មិន​ចាញ់​មនុស្ស​ធំ​នោះ​ទេ។

តាមដានជាមួយយើង៖ Million Times

ជីវិត​រស់​នៅ​ក្នុង​ជីវភាព​លំដាប់​សេដ្ឋី RUBY ពិត​ជា​ធំធាត់​ឡើង​បាន​ល្អ ព្រម​ជាមួយ​ការ​បង្រៀន​ពី​​សីលធម៌ និង​សុជីវធម៌ ស័ក្ដិសម​ជា​កូន​អ្នក​ថ្លៃថ្នូរ ហើយ​មុខមាត់​វិញ​ស្អាត​ដូច​កូន​តុក្កតា​ ធ្វើឲ្យ​នរណាៗ​គ្រឺត​ខ្នាញ់​ ពេល​ឃើញ​នាង​តូច​ម្ដង​ៗ។ និយាយ​ពី​ការ​កម្សាន្ត​វិញ រ៉ូប៊ី​ បាន​ធ្វើ​ដំណើរ​ច្រើន​ប្រទេស​ខ្លាំង។

និយាយ​ពី​របស់​ប្រើប្រាស់​វិញ ក៏​ឃើញ​ថា​សុទ្ធតែ​ប្រេន​ធំ​ៗ និង​ថ្លៃ​ៗ ដែល​មើល​ទៅ​ពិត​ជា​សក្ដិសម​ក្នុង​នាម​ជា​កូន​សេដ្ឋី​លំដាប់​នៅ​ស្រុក​ខ្មែរ​ខ្លាំង​ណាស់។ រូប៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កូន​ស្រី​សំណព្វ​របស់​អ្នក​ឧកញ៉ា ហុង ពីវ ហើយ ព្រោះ​កម្មវិធី​មិន​ថា​តូច ឬ​ធំ គឺ​តែងតែ​ឃើញ​នាង​មាន​វត្តមាន​ជាមួយ​ឪពុក​ជានិច្ច។

មិន​តែ​ប៉ុណ្ណោះ​អ្នក​ឧកញ៉ា តែងតែ​យក​រូបភាព​របស់ រ៉ូប៊ី ទៅ​ផ្សព្វផ្សាយ​ពី​ផ្ទះ​បុរី​ពិភព​ថ្មី ហើយ​ក៏​តែងតែ​ចែក​រំលែក​រូបភាព និង​វីដេអូ​កូន​ស្រី​សំណព្វចិត្ត​គ្រប់​សកម្មភាព មិន​ថា​ច្រៀង​រំ ឬ​សប្បុរសធម៌​ផ្សេង​ៗ​ឡើយ៕