TOP News: តុលាការសម្រេចឃុំខ្លួនលោក គុយ វ៉ាត ជាបណ្តោះអាសន្ន

TOP News: តុលាការសម្រេចឃុំខ្លួនលោក គុយ វ៉ាត ជាបណ្តោះអាសន្ន

ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាប់ចោទ គុយ វ៉ាត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។

គួរឲ្យដឹងថា បុគ្គល គុយ វ៉ាត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោក គុយ វ៉ាត ជាថៅកែហាង Park Coffee ជាសហគ្រិនមួយរូបដែលទទួលបានជោគជ័យមានក្រុមហ៊ុនជាច្រើនក្នុងដៃ ដូចជា៖ ក្រុមហ៊ុន Atech IT Solutions
ភោជនីយដ្ឋាន Park Cafe Foods and Beverages
ក្រុមហ៊ុន​អចលន​ទ្រព្យ VTrust Property Co., Ltd
រោងម៉ាស៊ីនកិនថ្ម​នៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing ក្រុមហ៊ុន Vtrust Appraisal Co., Ltd ក្រុមហ៊ុន Impact Digital Advertising ក្រុមហ៊ុន Phnom Penh Security Plc និងក្រុមហ៊ុន​យូណាយ​ធីតហ្វូត​គ្រុប (UFG)៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម