កូនឧកញ៉ា ឡូវ ហ៊ឹង គឺសេដ្ឋីនី ឡូវ ហ្គេចម៉ី កាន់ជំនួញពេញដៃ ចាយជីវិតហ៊ឺហា ក្រោយរៀបការហើយ

កូនឧកញ៉ា ឡូវ ហ៊ឹង គឺសេដ្ឋីនី ឡូវ ហ្គេចម៉ី កាន់ជំនួញពេញដៃ ចាយជីវិតហ៊ឺហា ក្រោយរៀបការហើយ

ឧកញ៉ា ឡូវ ហ៊ឹង ដែល​ជា​ឧកញ៉ា​ជើងចាស់​មួយ​រូប​នៅ​ស្រុក​ខ្មែរ ទើប​រៀប​មង្គលការ​ឲ្យ​កូន​ស្រី និង​ជា​ឧកញ៉ា​ផង​ដែរ​នោះ គឺ​ឧកញ៉ា ឡូវ ហ្គេចម៉ី បាន​ចាយ​ជីវិត​យ៉ាង​សប្បាយ និង​មាន​សុភមង្គល។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា ឡូវ ហ្គេចម៉ី ក៏​ជា​អ្នក​ជំនួញ​វាល់​លាន ព្រម​ទាំង​ជា​មនុស្ស​ស្រី​មាន​ភាព​ទាន់​សម័យ និង​ចូលចិត្ត​ប្រើ​សម្ភារៈ​ប្រេន​ៗ ជាពិសេស​កាបូប​សុទ្ធតែ​ម៉ាក​ល្បី​លំដាប់​ពិភពលោក តម្លៃ​ថ្លៃ​កប់​ក្ដោង​តែម្ដង។ ក្រៅពី​ប្រើ​របស់របរ​ល្អៗ GM សំអាងការ​ដ៏​ល្បី​រូបនេះក៏​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​បរទេស។​

បើ​ទោះ​បី​ជា​ថៅកែ ជីអ៊ឹម សំអាង​ការ​ដ៏​ស្រស់​ស្អាត​រូប​នេះ មិន​សូវ​បង្ហោះ​រូបភាព​គ្រួសារ ឬ​របស់របរ​ម៉ាក​យីហោ​អ្វី​ច្រើន​ឡើយ តែ​បើ​បង្ហោះ​ហើយ​ឃើញ​ថា មួយ​ៗ​ពិតជា​មិន​ធម្មតា ហើយ​ក៏​មិន​ឲ្យ​ចាញ់​ហាយសូ​ដទៃ​ឡើយ។ មិន​ថា​ចូល​រួម​កម្មវិធី​បែប​អភិជន ឬ​ការ​ដើរ​លេង​នោះ​ទេ ឧកញ៉ា ឡូវ ហ្គេចម៉ី មាន​ម៉ូដ​កាបូប​កម្រ​ៗ​ជាច្រើន មិន​ត្រឹម​ស្អាត តែ​មើល​ពិត​ជា​ស័ក្ដិសម​ជាមួយ​សេដ្ឋី​នី​រូប​នេះ​ខ្លាំង​តែម្ដង។

ខាង​ក្រោម​នេះ​គឺជា​ម៉ូដ​កាបូប​​ថ្លៃ​ៗ របស់​អភិជន ឡូវ ហ្គេចម៉ី៖

១. កាបូប Dior Off White Cannage Leather Small My ABCDior Lady Dior Tote ទំហំ S តម្លៃ ២ ៧៩១ ដុល្លារ

២. កាបូប Hermès Bleu Zellige Shiny Alligator Mini Constance 18 Palladium Hardware, 2022 តម្លៃ​ចន្លោះ​ពី ៣៥ ០០០- ៣៨ ០០០ ដុល្លារ

៣. កាបូប Chanel Large Jumbo Classic Double Flap Bag Caviar Noir តម្លៃ ៩ ៣១៣ ដុល្លារ