អ្នកលក់អនឡាញលំដាប់សេដ្ឋីល្បីឈ្មោះ ២ រូប ហ្វេនតែងតាមដានហើយតាមដានទៀត ព្រោះអំពើល្អ

អ្នកលក់អនឡាញលំដាប់សេដ្ឋីល្បីឈ្មោះ ២ រូប ហ្វេនតែងតាមដានហើយតាមដានទៀត ព្រោះអំពើល្អ

ក្រឡេក​មក​មើល​ជីវិត​បែប​ហាយសូ​របស់​អ្នក​លក់​អនឡាញ ២ រូប​ដែល​តែងតែ​ចែករំលែក​ចំណេះដឹង ការ​អប់រំ​ផ្លូវ​ចិត្ត និង​ការ​ធ្វើ​ទាន​ផ្សេងៗ។ គ្រួសារ​អ្នក​ជំនួញ​អនឡាញ​ទាំង ២ គ្រួសារ​នេះ​ដែរ មិន​ធ្លាប់​មាន​រឿង​រកាំរកូស និង​បែក​គ្នា​ហែកហួរ​ផ្អើល​បណ្ដាញ​សង្គម​ឡើយ ដូចនេះ​ទើប​ហ្វេន​ៗ​ហៅ​ថា​គ្រួសារ​គំរូ។

តាមដានជាមួយយើង៖ Million Times

អ្នក​លក់​អនឡាញ​ល្បី​ឈ្មោះ នោះ​មើល​ការ​រស់នៅ​មិន​រញ៉េរញ៉ៃ និង​ថ្លៃថ្នូរ​គួរឲ្យ​គោរព។ ទី​១ ម្ចាស់​ផលិតផល Nimol Felix ដែល​អ្នក​គាំទ្រ​ហៅ ម៉ាក់អូនភូ កំពុង​រស់នៅ​ភូមិគ្រឹះ​យ៉ាង​ស្កឹមស្កៃ បណ្ដោយ ៤៥ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ យ៉ាង​ផ្អែមល្ហែម​នៅ​ក្រុម​គ្រួសារ ហើយ​គ្រាន់តែ​របង​ភូមិគ្រឹះ ក៏​មាន​ភាព​ប្រណីត​បាត់​ទៅ​​ហើយ កុំ​ថា​ឡើយ​ដល់​ភូមិគ្រឹះ​ដ៏​ល្វឹងល្វើយ​នោះ ដែល​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់ ប្រហែល​ខ្ទង់ ១០ លាន​ដុល្លារ​ទៅ​ហើយ។

ផ្ដើម​ចេញ​ពី​បុគ្គលិក​របស់​ទី​ភ្នាក់ងារ​ផ្សាយ​ពាណិជ្ជកម្ម​ទេសចរណ៍​មួយ អ្នកនាង Nimol FeIix បាន​បង្កើត​ប្រេន​ផលិតផល​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែល​ធ្វើ​ឲ្យ​ពេលនេះ​អ្នក​ម្ដាយ​កូន១ ដ៏​សែន​ហាយសូ​រូប​នេះ​រស់នៅ​យ៉ាង​សប្បាយ​អស់ដៃ​ជីវិត​ដ៏​ស្រស់​បំព្រង និង​ពោរពេញ​ទៅ​ដោយ​សម្ភារៈ​និយម។ ដូច​ថ្មី​ៗ​នេះ អ្នក​នាង និង​ស្វាមី​បាន​ហោះ​ទៅ​អាល្លឺម៉ង់ កុម្ម៉ង់​ឡាន​ទំនើប Mercedes-Benz G 63 AMG GCD 920ពី​ទីនោះ​ផ្ទាល់​តែម្ដង។ មិន​ត្រឹម​ទៅ​កុម្ម៉ង់​ឡាន​ផ្ទាល់​ពី​អាល្លឺម៉ង់ Nimol Felix ក៏​បាន​បន្ត​ដំណើរ​ជុំវិញ​អឺរ៉ុប​តែម្ដង។ ក្រៅពី​របរ​អនឡាន ស្វាមី​ម្ចាស់​ផលិតផល Felix ក៏​មាន​ជំនួញ​ស្អេកស្កះ​ពេញ​ដៃ​ថែម​ទៀត រហូត​អ្នក​តាមដាន​បណ្ដាញ​សង្គម​ហៅ​ថា គ្រួសារ​សេដ្ឋី​ស្រុក​ខ្មែរ។

ចំណែក​ម្នាក់​ទៀត​គឺ​ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ដែល​ទើប​ឡើង​ភូមិគ្រឹះ​ថ្មីថ្មោង​នេះ។ ក្រៅ​ពី​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អនឡាន​ហើយ គ្រួសារ​នេះ ក៏​គ្មាន​រឿង​អាស្រូវ​ជាមួយ​អ្នក​ដទៃ​ឡើយ ហើយ​ក៏​គ្មាន​បក្សពួក​អ្វី​ជាមួយ​អ្នក​នៅ​ក្នុង​វិស័យ​ដូច​គ្នា​នេះ​ដែរ។ អ្នក​លក់​ឡេ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​សាងសង់​ភូមិគ្រឹះ​ផ្ទាល់​ខ្លួន​ដ៏​ធំ​ស្កឹមស្កៃ​​មួយ នៅ​ផ្លូវ​លេខ ៥៩៨ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ​និង​ទើបបាន​បញ្ចប់​ការ​ដេគ័រ​រួចរាល់ ១០០% កាល​ពី​ចុង​ឆ្នាំ​មុន។

ភូមិគ្រឹះ​សេដ្ឋី​នី រួយ មាន​ទីតាំង​ធំ​ទូលាយ ដោយ​ក្នុង​នោះ​មាន​ទាំង​នៅ​កន្លែង​ទទួល​ទាន​អាហារ កន្លែង​ទទួល​ភ្ញៀវ បន្ទប់​ខោអាវ បន្ទប់គេង និង​បន្ទប់​ផ្សាយ​ផ្ទាល់ សម្រាប់​ការ​ជជែក​លេង​ជាមួយ​បងប្អូន។ សរុប​ទៅ ភូមិគ្រឹះ​នេះ​មាន​តម្លៃ​ប្រហែល ១០ លាន​ដុល្លារទាំង​ការតុបតែងផ្សេងៗ ហើយ​ក្រៅពី​ផ្ទះ​ធំ​ទូលាយ​ហើយ​នោះ ម៉ែរួយ នៅ​មានឡាន​ទំនើប​រាប់​សិប​គ្រឿង​តម្រៀប​ចត​ពេញ​ខាង​មុខ។

ម៉ែរួយ មិន​ត្រឹម​ចូល​ចិត្ត​ចែករំលែក​រឿង​ល្អ និង​អប់រំ ព្រម​ទាំង​ការ​ធ្វើ​បុណ្យ ព្រម​ទាំង​ធ្វើ​ទាន​ផ្សេង​ៗ។
មុន​ទទួល​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ ម៉ែរួយ ធ្លាប់​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ត្រូវ​បាន​ថៅកែ​ជេរ​ស្ដី មើលងាយ​គ្រប់​សារពើ ទម្រាំ​មាន​បាន​ដូច​មើល​ឃើញ​ពេលនេះ៕