មហាសេដ្ឋី លី យ៉ុងផាត់ បរិច្ចាគថវិកា ១លានដុល្លារដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

មហាសេដ្ឋី លី យ៉ុងផាត់ បរិច្ចាគថវិកា ១លានដុល្លារដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

តបតាមការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា មហាសេដ្ឋី លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិលវ៉ាយភី គ្រុប ប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ជាមួយរាជរដ្ឋាភិបាល។

ថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

កន្លងមក មហាសេដ្ឋី លី យ៉ុងផាត់ តែងតែបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសប្បុរសធម៌ វិស័យអប់រំ និងសុខាភិបាលជាដើម ពិសេសចូលរួមវិភាគទានរាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការជួយក្នុងគ្រោះមហន្តរាយផ្សេងៗដូចភុ្លៀងរលឹម៕