ក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា លាង ឃុន បរិច្ចាគថវិកា ១លានដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា លាង ឃុន បរិច្ចាគថវិកា ១លានដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្រុមហ៊ុន ជីប ម៉ុង របស់លោកអ្នកឧកញ៉ា លាង ឃុន បានប្រកាសថវិកាចំនួន ១លានដុល្លារដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។

ការប្រកាសបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើឡើងតបតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

គួរឲ្យដឹងថា ក្រុមហ៊ុន ជីប ម៉ុង គឺជាសាជីវកម្មដ៏ធំដែលតែងតែចេញមុខជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា ព្រមទាំងចូលរួមឧបត្ថម្ភលើកិច្ចការងារជាច្រើនទៀតពាក់ព័ន្ធវិស័យសង្គមកិច្ច អប់រំ សុខាភិបាល និងមនុស្សធម៌៕