សេដ្ឋីនីអនឡាញប៉ុន្មានរូបនេះ កំពុងសោកសុខក្នុងវីឡាសស្កឹមស្កៃជាមួយគូស្នេហ៍វ័យក្មេង

សេដ្ឋីនីអនឡាញប៉ុន្មានរូបនេះ កំពុងសោកសុខក្នុងវីឡាសស្កឹមស្កៃជាមួយគូស្នេហ៍វ័យក្មេង

ការ​ខិតខំ​ប្រឹងប្រែង បាន​ធ្វើ​ឲ្យ​ស្ត្រី​ជាច្រើន​បាន​ជោគជ័យ​ក្នុង​មុខ​ជំនួញ ជា​ពិសេស​គឺ​ជំនួញ​តាម​អនឡាញ​នេះ​តែម្ដង ដែល​ជា​របរ​ពេញនិយម​មួយ។ អ្នក​ជំនួញ​អនឡាញ​ធំ​ៗ​នា​បច្ចុប្បន្ន​នេះ ភាគច្រើន​មិន​ជា​អ្នក​មាន​ធម្មតា​ទេ តែ​ក៏​មាន​គោរមងារ​ផង​ដែរ។ 

បុគ្គល​ឆ្នើម​ខាង​ជំនួញ​អនឡាញ​ភាគច្រើន​ជា​ស្ត្រី និង​ស្ថិត​នៅ​វ័យ​ក្មេង​ថែម​ទៀត​ផង។ ក្រោយ​ក្លាយជា​សេដ្ឋី​ប្រាក់​វាល់​លាន​ហើយ​នោះ អ្នក​ជំនួញ​ដែល​ជា​ស្ត្រី​ទាំង​នោះ​បាន​ប្រើ​ជីវិត​រស់នៅ​ក្នុង​ភូមិគ្រឹះ​ធំ​ៗ​របស់​របរ​ប្រើប្រាស់​សុទ្ធតែ​ជា​ប្រេន​ល្បី​ៗ​​លំដាប់​ពិភពលោក និង​ឡាន​ទំនើប​ជាច្រើន​គ្រឿង។ ប៉ុន្តែ​បើ​ទោះ​ជា​មុខ​របរ​ដើរ​ទៅ​មុខ​យ៉ាង​រលូន ជីវិត​ស្នេហា អ្នក​ជំនួញ​អនឡាញ​ខ្លះ បែរជា​មិន​សមប្រកប​ទៅវិញ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​អ្នក​ជំនាញ​ស្ត្រី​ល្បី​ៗ​ប៉ុន្មាន​រូប​នេះ គឺ​អ្នក​ឧកញ៉ា អ៊ាន សៀវម៉ី, ម៉ាដាម ដា និង​សេដ្ឋី​គ្រឿង​អលង្ការ ទ្រី ដាណា។ សេដ្ឋី​នី ព្រម​ទាំង​មាន​ងារ​ជា​ឧកញ៉ា ទ្រី ដាណា ក្រោយ​លែងលះ​ជា​មួយ​ស្វាមី ដែល​ត្រូវ​គេ​ហៅ​ថា ពូ ម៉ៅ  មាន​​ហ្វេន​ជាច្រើន​ផ្គូផ្គង​ជាមួយ​តារា​សម្ដែង សេង មង្គល អស់​រយៈពេល ២ ឆ្នាំ។ ទី​បំផុត​កូន​កំលោះ គឺ​តារា​ម៉ូដែល និង​ជា​អ្នក​ធ្លាប់​ធ្វើការ​លើ​យន្តហោះ  រស់ រាជ្ជសាល ទៅ​វិញ​សោះ។ គិត​មក​ទល់​​ពេល​នេះ​ជិត​១​ឆ្នាំ​ហើយ ដែល​ថៅកែ​ពេជ្រ ទ្រី ដាណា បាន​បញ្ចប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​រៀប​ការ​នឹង​កំលោះ​សង្ហា រស់ រាជ្ជសាល កាល​ពីថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។ បន្ទាប់​ពី​រៀបការ​យ៉ាង​អធិកអធម អ្នក​ទាំង​២ បាន​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្រោម​ទ្រនំ​ធ​ស្កឹមស្កៃ។   

គូ​បន្ទាប់​គឺ​អ្នក​ជំនួញ​រាង​តូច​ច្រឡឹង ម៉ាដាម ដា។ ក្រោយ​បែក​គ្នា​ពី​គូស្នេហ៍​ភេទ​ដូចគ្នា​ដែល​ខំ​តស៊ូ​តាំងពី​បាតដៃ​ទទេ​ជាមួយ​គ្នា​ជាង ៨ ឆ្នាំ ថៅកែ​គ្រឿង​ថែរក្សា​សម្រស់​រូប​នេះ បាន​ប្រកាស​ទី​ពី​ទំនាក់​ទំនង​ជា​មួយ​តារា​សម្ដែង​ប្រុស​រូប​សង្ហា ប៊ឺរី ហើយ​ក៏​កំពុង​រក​មើល​វីឡា ដើម្បី​រស់នៅ​ជាមួយ​គ្នា ក្រោយ​រៀបការ។ 

ងាក​មក​គូ​សេដ្ឋី​នី ជាមួយ​តារា​សម្ដែង​សាច់​ដុំ​ធំ​ៗ រាង​ខ្ពស់​ស្រឡះ អ៊ាន សៀវម៉ី និង ប៉ែន ភក្ត្រសុធារិទ្ធ បាន​បើក​ចំហ​ចំណង​ស្នេហ៍​ក្រោយ​ទាក់ទង​គ្នា​មួយ​រយៈ ហើយ​ក៏​ត្រៀម​រៀបការ​ឆាប់​ៗ​នេះ​ដូច​គូ ម៉ាដាម ដា និង ប៊ឺរី ផងដែរ ដោយ​គេ​សង្កេត​ឃើញ​ថា ភក្ត្រសុធារិទ្ធ និង​អ្នក​អនឡាញ​ល្បី​ឈ្មោះ សៀវម៉ី តែង​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​លើ​បណ្ដាញ​សង្គម​ជា​ញឹកញាប់ ហើយ​ខាង​ស្រី​ក៏​តែងតែ​ចេញ​មុខ​ការពារ​អ្នក​រិះគន់​ខ្លួន និង​គូស្នេហ៍​ផង​ដែរ។ ឧកញ៉ា សៀវម៉ី ក្រោយ​មាន​ពាក្យ​ចចាមអារាម​ស្នេហា ​ក៏បាន​ចេញ​មក​មក​ប្រកាស​ថា  ប៉ែន ភក្ត្រសុធារិទ្ធ មិនមែន​ជា BA ឬ​ថត​បទ​ចម្រៀង​ជាមួយ​គ្នា​ឡើយ ពោល​គឺ​ជា​គូស្នេហ៍​តែម្ដង។

អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​អ្នក​តាមដាន​ជីវិត​ហាយសូ​របស់​អ្នក​ជំនួញ​អនឡាន​នៅ​កម្ពុជា គឺ​ថ្មី​ៗ​នេះ​ឧកញ៉ា Loveriya  ដែល​មានឈ្មោះ​ពិត​ថា ឆេង ស្រីរ័ត្ន បាន​លែងលះ​ស្វាមី​ដាច់ស្រេច ហើយ​ខាង​ប្រុស​ក៏​បាន​រើ​ចេញ​ពី​វីឡា​ផង​ដែរ។ អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចាំ​សង្កេត​មើល​ថា តើ​ឧកញ៉ា ដែល​ទើប​សម្ញែង​​រថយន្ត​ស៊េរី​ទំនើប ៨ គ្រឿង មាន​តម្លៃ​ជាង ៣ លានដុល្លារ​អាមេរិក នោះ​ដើរ​តាម​គន្លង​អ្នក​ជំនួញ​អនឡាន​ស្រ្តី​ល្បី​ឈ្មោះ​ដូច​គ្នា ៣ រូប​ខាង​លើ ឬ​ក៏​ស្រុះស្រួល​ត្រូវរ៉ូវ​គ្នា​វិញ​ជា​មួយ​ស្វាមី លោកហេង គឹមហៀង ដែល​មាន​តួនាទី​ជា​ប៉ូលិស ឬ​យ៉ាង​ណា​នោះ​ទេ៕

អត្ថបទ៖ នារ៉ាវី រូបភាព៖ បណ្តាញសង្គម