កូនប្រុសពៅសម្តេច ហ៊ុន សែន ទៅអបអសាទរគ្រួសារត្រកូលស៊ីណាវ៉ាត្រា ដែលមានឱកាសដឹកនាំប្រទេសថៃឡើងវិញ

កូនប្រុសពៅសម្តេច ហ៊ុន សែន ទៅអបអសាទរគ្រួសារត្រកូលស៊ីណាវ៉ាត្រា ដែលមានឱកាសដឹកនាំប្រទេសថៃឡើងវិញ

ស្ងាត់ៗ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានទៅដល់ប្រទេសថៃ ដើម្បីអបអរសាទរជូនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងកូនស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលទើបជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ ជាលក្ខណ:គ្រួសារ និងក្រៅផ្លូវការ។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានឲ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាល្ងាចថ្ងៃទី២៥ ខែសីហានេះថា លោកបានធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារ និងទទួលទានអាហារដ៏រីករាយនៃចំណង​គ្រួសារ​ទាំង​ពីរ​ (គ្រួសារសម្តេច ហ៊ុន សែន និងគ្រួសារថាក់ស៊ីន ស៊ីណាវ៉ាត្រា) របស់​យើង​មាន​ហើយ​នឹង​នៅ​តែ​រឹងមាំ។

តាមដានជាមួយយើង៖ Million Times

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈរូបនេះ ក៏បានប្រកាសអបអរសាទរលោក ថាក់ស៊ីន ទើបត្រូវបានព្រះមហាក្សត្រថៃសម្រេចលើកលែងទោសពេញលេញ និងអបអរសាទរលោកស្រី ផែថនថាន ដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថៃថ្មី ដែលលោកហៅថា បងស្រី Ong Ing។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏មិនភ្លេចបញ្ជាក់ផងដែរថា ថ្ងៃនេះលោកមកជាលក្ខណៈគ្រួសារ តែលោកថាបើទោះជាកាលៈទេសៈផ្លូវការមកដល់ វាជារឿងមួយទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោក ហ៊ុន ម៉ានី