បន្ទាប់ពីខេត្តតាកែវ ពេលនេះខេត្តក្រចេះចេញវិធានការពិនិត្យរុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាគ្រប់ប្រភេទឆាប់ៗ

បន្ទាប់ពីខេត្តតាកែវ ពេលនេះខេត្តក្រចេះចេញវិធានការពិនិត្យរុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាគ្រប់ប្រភេទឆាប់ៗ

ខេត្តក្រចេះនឹងដាក់ចេញនូវវិធានការពិនិត្យ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាគ្រប់ប្រភេទដោយគ្រោងនឹងចេញសេចក្តីជូនដំណឹងដល់ម្ចាស់ផ្ទាំងប៉ាណូទាំងអស់ឲ្យបានជ្រាបជាមុន។



បើតាមលោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះប្រាប់ Million Times ថា​ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាថ្ងៃទី ១៥​ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្រេចដាក់ចេញនូវវិធានការពិនិត្យ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាគ្រប់ប្រភេទ។  

តាមដានជាមួយយើង៖ Million Times


លោក ម៉ែន វណ្ណា បញ្ជាក់ថា សម្រាប់ការរុះរើនេះមិនធ្វើគ្រប់ផ្ទាំងប៉ាណាទាំងអស់នោះទេ គឺសម្រាប់តែផ្ទាំងប៉ាណូណាដែលហួសច្បាប់សុពលភាពប៉ុណ្ណោះ។ សម្រាប់អ្នកមានច្បាប់បន្តសុពលភាពគឺរដ្ឋបាលខេត្តក្រចេះនឹងនៅតែបន្តឲ្យផ្សព្វផ្សាយធម្មតា។ ដូចនេះ ខាងរដ្ឋបាលនឹងចុះត្រួតពិនិត្យហើយជូនដំណឹងដល់ម្ចាស់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាគ្រប់ប្រភេទដែលហួសច្បាប់សុពលភាពឲ្យរុះរើចេញ។ យ៉ាងណាក្តី នាយករដ្ឋបាលខេត្តក្រចេះរូបនេះ ប្រាប់ថា ការអនុវត្តនេះនឹងគ្រោងធ្វើក្នុងពេលឆាប់ៗនេះ។



សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ៕


អត្ថបទ៖ នារតី