ABA យល់ព្រមផ្ទេរលុយក្នុងកុងធនាគារលោក ឈាង រ័ត្ន ទៅកាន់លោកស្រី នួន សុន្ទរី

ABA យល់ព្រមផ្ទេរលុយក្នុងកុងធនាគារលោក ឈាង រ័ត្ន ទៅកាន់លោកស្រី នួន សុន្ទរី

ក្រោយចេញមុខមកតទល់ឆ្លើយឆ្លងគ្នាតាមរយៈការបង្ហោះសារលើបណ្តាញសង្គមរៀងៗខ្លួនរវាងលោកស្រី នួន សុន្ទរី ហៅស្រីអូន និងធនាគារ ABA ដោយស្រីអូនទាមទារឲ្យ ABA ផ្ទេរប្រាក់ក្នុងគណនីធនាគាររបស់ស្វាមីគឺលោក ឈាង រ័ត្ន ដែលទទួលមរណភាពមកកាន់លោកស្រី។ បន្ទាប់ពីផ្អើលប្រទេសក្នុងករណីរឿងដ៏កម្រកើតមាន នាពេលនេះធនាគារបានយល់ផ្ទេរប្រាក់ឲ្យលោកស្រីអូនរួចរាល់ហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ 

លោកស្រី នួន សុន្ទរី ហៅស្រីអូនបានបង្ហោះសារលើគណនីរបស់ខ្លួនថា ធនាគា ABA បេីកលុយឲ្យលោកស្រី តាំងពីថ្ងៃទី ១៧ ខែ៦ ឆ្នាំ២០២៤មកម្លេះ។ ទន្ទឹមនឹងនោះលោកស្រី បានអរគុណចៅក្រមដែលជួយលោកស្រី និងប្រព័ន្ធច្បាប់តុលាការកម្ពុជាដែលបានផ្ដល់យុត្តិធម៌ដល់លោកស្រី។

តាមដានជាមួយយើង៖ Million Times

បន្ថែមទៀតនោះ លោកស្រីក៏បានអរគុណដល់ធនាគារ ABA ដែលជួយពន្លឿនការងារយ៉ាងរហ័ស ដោយគោរពតាមច្បាប់ប្រទេសកម្ពុជា។

ជម្រាបជូនថា ស្រីអូនដែលល្បីល្បាញជាស្រ្តីវ័យក្មេងជោគជ័យក្នុងជំនួញអនឡាញ ហើយក្រោយមកលេចលឺរឿងបែកបាក់គ្រួសាររហូតស្វាមីទទួលមរណភាពទៀតនោះ និងក្រោយមកជំនួញលោកស្រីបានជួបវិបត្តិផ្ទួនៗទាំងការនាំចូលផលិតផលបំប៉នសុខភាព ផលិតកម្ម និងអចលនទ្រព្យ ខណៈបច្ចប្បន្ននេះលោកស្រីបានប្រកាសចេញមុខទទួលខុសត្រូវក្នុងការសាងសង់ផ្ទះបុរី បុស្បា នៅខណ្ឌដង្កោឲ្យអតិថិជនគ្រប់គ្នាៗ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេកស្រីអូន