លោក សាយ សំអាល់ ឡើងផែនការទៅសម្តេច ហ៊ុន ម៉ាណែត រៀបចំផ្លូវជិះកង់តាមឆ្នេរសមុទ្រពីកែបទៅកោះកុង

លោក សាយ សំអាល់ ឡើងផែនការទៅសម្តេច ហ៊ុន ម៉ាណែត រៀបចំផ្លូវជិះកង់តាមឆ្នេរសមុទ្រពីកែបទៅកោះកុង

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន រដ្ឋមន្ត្រីក្រសួងរៀបចំផែនដីនគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគំនិតរៀបចំផែនការសាងសង់ផ្លូវសម្រាប់ជិះកង់តាមឆ្នេរសមុទ្រកម្ពុជាទាំង៤ខេត្តគឺខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងថា លោក សាយ សំអាល់ កំពុងតែឡើងផែនការមួយល្អ ហើយសម្តេចឲ្យគិតមើលគំនិតផ្តួចផ្តើមរៀបចំផ្លូវជិះកង់តាមឆ្នេរសមុទ្រពីខេត្តកែប ទៅដល់ខេត្តកោះកុង។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងថា ការរៀបចំផ្លូវសម្រាប់ជិះកង់ពីខេត្តកែបទៅកាន់ខេត្តកោះកុង វាអាចទាក់ទាញភ្ញៀវទេសចរបានមួយកម្រិតទៅលេងតំបន់ឆ្នេរ ហើយអ្នកដែលតែតែរៀបចំកម្មវិធីនានា ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាក៏អាចរៀបចំកម្មវិធីជិះកង់ពីខេត្តកែបទៅកំពតបាន នឹងជួយលើកកម្ពស់សុខុមាលភាពសុខភាពរបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀតផង។

សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវនៅក្នុង​តំបន់​សមុទ្រ​ជាច្រើនខ្សែ​ទៀតដើម្បីសម្រួលដល់ការធ្វើដំណើ​ររបស់ប្រជាពលរដ្ឋ​ទាក់ទាញ​ភ្ញៀវទេ​សច​រ វិនិយោគិនចូលមកកាន់​តំបន់​សមុទ្រ​កាន់តែច្រើនថែមទៀត ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន៖ ព្រះសីហនុ កោះកុង កំពត និងកែប៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម