លោកស្រី ពេជ ចន្ទមុន្នី ណែនាំឲ្យរៀបចំពិព័រណ៍ភូមិកសិផលខ្មែរជារៀងរាល់ឆ្នាំដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម

លោកស្រី ពេជ ចន្ទមុន្នី ណែនាំឲ្យរៀបចំពិព័រណ៍ភូមិកសិផលខ្មែរជារៀងរាល់ឆ្នាំដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនេីប ជីបម៉ុង២៧១ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករដែលខិតខំប្រឹងប្រែងផលិត។ 

ក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលេីកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ។

តាមដានជាមួយយើង៖ Million Times

ជាមួយនេះ លោកស្រីបានជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម ។ល។ 

ទន្ទឹមនឹងនេះ លោកស្រីក៏បានជំរុញ និងលេីកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេចធិបតី