បើមាន៦ចំណុចនេះ សហគ្រាសឬក្រុមហ៊ុនអាជីវកម្មមិនអាចចុះបញ្ជីពន្ធដារបានឡើយ

បើមាន៦ចំណុចនេះ សហគ្រាសឬក្រុមហ៊ុនអាជីវកម្មមិនអាចចុះបញ្ជីពន្ធដារបានឡើយ

គ្គនាយកដ្ឋានពន្ធដារពិនិត្យលើការស្នើសុំចុះបញ្ជីរបស់អ្នកជាប់ពន្ធយ៉ាងម៉ត់ចត់ ដើម្បីធានាបានថា រាល់ព័ត៍មានរបស់សហគ្រាសឬក្រុមហ៊ុនអាជីវកម្មត្រឹមត្រូវដើម្បីអាចចុះបញ្ជីបាន។

ដូច្នេះហើយ អគ្គនាយកដ្ឋានពន្ធដារនឹងបង្វែរការស្នើសុំឬបដិសេធការស្នើសុំចុះបញ្ជីចំពោះសហគ្រាសដែលស្ថិតក្នុងមុខសញ្ញាដូចខាងក្រោម៖

១. ការក្លែងបន្លំអត្តសញ្ញាណពិតប្រាកដរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស (ឈរឈ្មោះជំនួស)
២. មិនបានបំពេញព័ត៍មាននិងផ្តល់ឯកសារភ្ជាប់ត្រឹមត្រូវ
៣. មិនគោរពតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋបាលសារពើរពន្ធ
៤. ជាប់ទាក់ទិននឹងសហគ្រាសឬសមាគម ឬអង្គការនានាដែលមានជំពាក់បំណុលពន្ធ
៥. មិនមានទីតាំងឬទីកន្លែងធ្វើអាជីវកម្មជាប់លាប់
៦. កន្លែងធ្វើសកម្មភាពអាជីវកម្មមិនសមស្របនឹងកម្មវត្ថុអាជីវកម្មដែលបានស្នើសុំ។

ការចុះបញ្ជីពន្ធដារជាមុខងារប្រតិបត្តិការស្នូលមួយដ៏សំខាន់ដែលអគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់។ ការចុះបញ្ជីអ្នកជាប់ពន្ធគឺជាប្រភពទិន្នន័យដ៏សំខាន់ក្នុងការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម សំដៅ ប្រមូលពន្ធប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ពិសេសកែលម្អបរិយាកាសអាជីវកម្ម ដើម្បីធានាបាននូវការប្រកួតប្រែងដោយស្មើភាព៕

អត្ថបទ៖​ នារតី