ដំណឹងបើកការដ្ឋានសាងសង់ព្រែកជីក សម្តេច ហ៊ុន សែន ចេញមកពន្លត់ភ្លើងដោយមិនព្រួយអង្គុយបក់ផ្សែង

ដំណឹងបើកការដ្ឋានសាងសង់ព្រែកជីក សម្តេច ហ៊ុន សែន ចេញមកពន្លត់ភ្លើងដោយមិនព្រួយអង្គុយបក់ផ្សែង

ព័ត៌មានអំពីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមនៅប៉ុន្មានថ្ងៃនេះបន្ទាប់ពីប្រធានព្រឹទ្ធសភាបានជំរុញការអនុវត្តគម្រោងព្រែកជីក និងនាយករដ្ឋមន្រ្តីបានប្រកាសថានឹងចាប់ផ្តើមអនុវត្តគម្រោងនាពេលឆាប់ៗខាងមុខ។ 

ពាក់ព័ន្ធនឹងដំណឹងបើកការដ្ឋានសាងសង់ព្រែកជីកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញមកបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាសម្តេចសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដោយសម្តេចបញ្ជាក់ថា មិនមានរឿងបែបនេះទាល់តែសោះ។

លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសៅរនេះថា សម្តេចបញ្ជាក់ថា «ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។ សម្តេចបន្ថែមថា មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេចតេជោ