សិស្សនិស្សិតខេត្តប៉ៃលិន ជិះរថយន្តក្រុងដោយមិនគិតថ្លៃសម្រាប់ទៅបន្តការសិក្សានៅខេត្តបាត់ដំបង

សិស្សនិស្សិតខេត្តប៉ៃលិន ជិះរថយន្តក្រុងដោយមិនគិតថ្លៃសម្រាប់ទៅបន្តការសិក្សានៅខេត្តបាត់ដំបង

រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ។ នេះបើតាមរដ្ឋបាលខេត្តប៉ៃលិន។

ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតឡើងចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមកដោយទោចក្រយានក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិននឹងរៀបចំដាក់ឲ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ចូនសិស្សនិស្សិត ជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំងនិងពេលវេលា ដូចខាងក្រោម៖

*ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិនទៅខេត្តបាត់ដំបង វេលាម៉ោង ៥:៣០ នាទីល្ងាច
-ចំណតរថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន។

*ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិននៅម៉ោង ៦:០០ ល្ងាច
-ចំណតរថយន្ត នៅមុខសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។

បន្ថែមពីនេះ រដ្ឋបាលខេត្តប៉ៃលិនក៏បានបញ្ជាក់ថា សម្រាប់សិស្ស និស្សិតដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមកទីចាត់ការរដ្ឋបាលសាលាឋេត្តប៉ៃលិន៕

អត្ថបទ៖ នារតី  រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន

តាមដានជាមួយយើង៖ Million Times