ភាពបៃតងនៃទិសនិរតីកម្ពុជានឹងកើតឡើងដូចការចង់បាន ក្រោយព្រែកជីកហ្វូណនតេជោរួចរាល់

ភាពបៃតងនៃទិសនិរតីកម្ពុជានឹងកើតឡើងដូចការចង់បាន ក្រោយព្រែកជីកហ្វូណនតេជោរួចរាល់

ក្រោយព្រែកជីកហ្វូណនតេជោរួចរាល់ តំបន់ភាគនីរតីនៃប្រទេសកម្ពុជានឹងក្លាយជាតំបន់បៃតងដូចអ្វីដែលកម្ពុជាធ្លាប់ចង់បាន ដែលអាចជាតំបន់ទេសចរណ៍អេកូឡូស៊ីមួយ ស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅខ្លាំង។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសេចក្តីថ្លែងសារពិសេសពាក់ព័ន្ធនឹងគម្រោង “ព្រែកជីកហ្វូពនតេជោ”។

តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងផ្ដល់ប្រព័ន្ធស្រោចស្រពដល់បណ្ដាខេត្តទិសនីរតីនៃប្រទេសកម្ពុជាដែលអាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផលប្រើប្រាស់ ។ ដូច្នេះហើយ ភាពបៃតងនៃទិសនីរតីរបស់កម្ពុជានឹងកើតឡើងតាមរយៈការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្រពដ៏ល្អនេះ។

តាមដានជាមួយយើង៖ Million Times

លើសពីនេះ ប្រព័ន្ធបៃតងជាផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថាតារារះនៅទិសនីរតីផងដែរ។

កន្លងមក អ្នកជំនាញធ្លាប់បានលើកឡើងពីការឡើងកម្តៅខ្លាំងដែលប្រទេសជាច្រើនបានងាកមកគិតគូដោយគម្រោងសាងសង់ទីក្រុងបៃតងសម្រាប់ទប់ស្កាត់ការប្រឈមពីការឡើងកម្តៅផែនដី។  ក្នុងនោះប្រទេសសឹង្ហបុរីបានជោគជ័យរួចទៅហើយដោយប្រែក្លាយខ្លួនជាទីក្រុងបៃតងសម្បូរដោយសួនច្បារ ហើយប្រហែល៤៧%នៃទីក្រុងត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិបៃតង៕ 

អត្ថបទ៖ នារតី រូបភាព៖ 3D ក្រសួងសាធារណការ